សមាជិកាសភាជាន់ខ្ពស់ និងជាសមាជិកបក្សកុំម្មុយនីស្តរុស្ស៊ីលោកស្រី Tamara Pletnyova បានអំពាវនាវដល់ស្ត្រីក្នុងប្រទេសរុស្ស៊ីកុំឱ្យរួមរ័កជាមួយជនបរទេសឱ្យសោះអំឡុងពេលព្រឹត្តិការណ៍ World Cup ។
លោកស្រី Pletnyova ត្រូវបានស្រង់សម្តីដោយវិទ្យុ Govorit Moskva ថា អាចនឹងមានស្រី្តៗបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសបរទេសហើយមានផ្ទៃពោះ ។ រឿងរ៉ាវនេះប្រហែលជាអាចកើតឡើងឬអត់វាអាស្រ័យលើសាមីខ្លួនប៉ុណ្ណោះ តែបើកើតឡើងវិញក្មេងៗ និងម្តាយទាំងនោះរងទុក្ខវេទនាជាក់ជាមិនខាន ។
ជាក់ស្តែង ធ្លាប់មានករណីស្ត្រីរុស្ស៊ីរៀបការជាមួយជនបរទេស ហើយក្រោយពីផ្តល់កំណើតកូនរួចពួកគេមិនអាចរស់នៅបរទេសបាន ។ ក្រោយមកពួកគេមកស្រែកយំនៅទីស្នាក់ការរបស់លោកស្រីទាំងយកកូនក្នុងផ្ទៃចេញ ។
ប្រធានគណៈកម្មាធិការកិច្ចការគ្រួសារ ស្រី្ត និងកុមារលោកស្រី Pletnyova និយាយថា «យើងគួរតែសាងស្នេហ៍ជាមួយបុរសរុស្ស៊ីជាតិសាសន៍របស់យើងវិញ ។ មិនមែនខ្ញុំជាតិនិយមនោះទេ តែពួកគេអាចរកបុរសរុស្ស៊ីដែលជឿថាអាចសាងគ្រួសារល្អ រស់នៅប្រកដោយសុខដុមរមនា មានកូនចៅ និងចិញ្ចឹមពួកគេឱ្យបានល្អប្រសើរជាងយកខ្សែជីវិតទៅប្រថុយជាមួយជនបរទេស» ៕
ចែករំលែកព័តមាននេះ