យោងតាមគេហទំព័រ Daily Star បានឱ្យដឹងថា អ្នកសេ្នហាវិស័យកីឡាបាល់ទាត់អាមេរិក
នឹងទៅចូលរួមព្រឹត្តិការណ៍ World Cup នៅទឹកដីរុស្ស៊ីច្រើនជាងអ្នកគាំទ្រក្រុមជម្រើសជាតិដទៃទៀត បើទោះជាអាមេរិកមិនមានវត្តមានក្នុងការព្រឹត្តិការណ៍នេះក៏ដោយ ។
របាយការណ៍របស់ FIFA បានបង្ហាញថាសំបុត្រចំនួន២,៤លានច្បាប់ បានលក់អស់គ្មានសល់សម្រាប់ការចូលរួមទស្សនាការប្រកួតទាំង៦៤ប្រកួត ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ខាងមុខ ។

FIFA បានបញ្ជាក់ទៀតថា សំបុត្រចំនួន ៨៧១.៧៩៧ ច្បាប់ត្រូវបានលក់ទៅឱ្យអ្នកគាំទ្ររុស្ស៊ី ខណៈសំបុត្រចំនួន ៨៨.៨២៥ ច្បាប់បានធ្លាក់ទៅលើអ្នកគាំទ្រអាមេរិក ។ នេះសបញ្ជាក់ថា អ្នកគាំទ្រអាមេរិកទៅចូលរួម World Cup ច្រើនជាងគេ បើទោះជាក្រុមជ្រើសជាតិពួកគេធ្លាក់តាំងពីវគ្គជម្រុះបឋមក្តី ។ ខាងក្រោមនេះ ជាបញ្ជីរតារាង Top 10 របស់FIFA នៃចំនួនសំបុត្រដែលបានលក់ទៅអ្នកគាំទ្រក្នុងប្រទេសផ្សេងៗ ៖
១-រុស្ស៊ី៖ ៨៧១.៧៩៧ច្បាប់
២-អាមេរិក៖ ៨៨.៨២៥ច្បាប់
៣-កូឡុំប៊ី៖ ៦៥.២៣៤ច្បាប់
៤-ម៉ិកស៊ិក៖ ៦០.៣០២ច្បាប់
៥-អាហ្សង់ទីន៖ ៥៤.០៣១ច្បាប់
៦-ប៉េរូ៖ ៤៣.៥៨៣ច្បាប់
៧-អង់គ្លេស៖ ៣២.០០០ច្បាប់
៨-អាល្លឺម៉ង់៖ ៦២.៥៤១ច្បាប់
៩-ចិន៖ ៤០.២៥១ច្បាប់ និង
១០-អូស្ត្រាលី៖ ៣៦.៣៥៩ច្បាប់៕
ចែករំលែកព័តមាននេះ