ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ស្ត្រី​ជនជាតិ​២​នាក់ ពាក់ព័ន្ធ​ការ​បង្ហោះ​Drone​នៅ​មុខ​វាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ជនជាតិ​ម្នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួ​គ​គេ​ទាំង​ពីរ​នាក់​អង្គុយ​ធ្វើការ​បង្ហោះ DRONE ថតរូប​ពីលើ​អាកាស ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ហាមឃាត់​ខាង​មុខ​ព្រះ​បរមរាជវាំង​នោះ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ជនជាតិ​ម្នាក់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួ​គ​គេ​ទាំង​ពីរ​នាក់​អង្គុយ​ធ្វើការ​បង្ហោះ DRONE ថតរូប​ពីលើ​អាកាស ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ហាមឃាត់​ខាង​មុខ​ព្រះ​បរមរាជវាំង​នោះ​។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​១០​ល្ងាច ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​១០១៨ នៅ​ចំណុច​មាត់ទន្លេ ខាង​មុខ​ព្រះ​បរមរាជវាំង ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ​មាន​ទី​១-​ឈ្មោះ XU CHENGWEI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ទេសចរណ៍ និង​ទី​២-​ឈ្មោះ LIVYAN ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ទេសចរណ៍ ពួក​គេ​ស្នាក់​នៅ​ក្នុង​Hotel និង​appartmen Phnom Penh ជាមួយ​គ្នា​។ មុន​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ប្រទះ​ឃើញ DRONE មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ធ្វើការ​ថត​យក​រូបភាព​ពីលើ​អាកាស នៅ​ក្នុង​តំបន់ហាមឃាត់​នៅ​ម្តុំ ខាង​មុខ​ព្រះ​បរមរាជវាំង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច បានឃើញ​បែប​នោះ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ប្រភព​ពេល​នោះ ក៏​ស្រាប់់តែ​បាន​ប្រទះ​ឃើញ​បុរស និង ស្ត្រី​ជា​ជនជាតិ​ចិន​ទាំង​២​នាក់ កំពុង​អង្គុយ​បញ្ជា​នៅ​លើ​ខឿន​ថ្ម​មាត់ទន្លេ ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ម៉ាស៊ីន DRONE មួយ​គ្រឿង រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំ​នួ​នួ​ទៀត​។ ក្រោយ​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស និង​ស្ត្រី ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន ទាំង​ពីរ​នាក់ រួម​ទាំង​ម៉ាស៊ីន DRONE មួយ​គ្រឿង រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ជ័យជម្នះ ដើម្បី​ធ្វើ​កំណត់ហេតុ និង បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​​វិទ្យា​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ