ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ុ​ក ចន្ឌ័​ករុណាអភិបាលរង​ខណ្ឌដូនពេញ​ជំនួស​លោក​ឈឹ​ម ឌី​ណា​ដែល​ចូល​និវត្ដន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​លោក​ម៉ុ​ក ច័ន្ទ​ករុណា ជា​អភិបាលរង​ខណ្ឌដូនពេញ​ជំនួស​លោក​ឈឹ​ម ឌី​ណា ដែល​ត្រូវ​ចូល​និវត្ដន៍ ។ ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​លោក​ម៉ុ​ក ច័ន្ទ​ករុណា ជា​អភិបាលរង​ខណ្ឌដូនពេញ​ជំនួស​លោក​ឈឹ​ម ឌី​ណា ដែល​ត្រូវ​ចូល​និវត្ដន៍ ។ ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត ។

លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ក្នុង​នាម​មន្ដ្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌ និង​ក្នុង​នាម​ជា​មន្ត្រី​ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ដែល​ជា​អាណាព្យាបាល​នៅ​មូលដ្ឋាន ត្រូវ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ជា​ពិសេស​លោក​ម៉ុ​ក​ច័ន្ទ​ករុណា​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​យកចិត្តទុកដាក់​ប្រកបដោយ​ជោគជ័យ និង​សហការ សាមគ្គីភាព​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ការ​បម្រើសេវា​សាធារណៈ​ឲ្យ​ទទួល​បានការ​គាំទ្រ​មាន​ជំនឿ​ជឿ​ទុកចិត្ត​មក​លើ​អាជ្ញាធរ​មូលដ្ឋាន ។

លោក​បន្ត​ថា ដើម្បី​សម្រេច​ភារកិច្ច​នេះ​ឱ្យ​បាន​ល្អ មន្ដ្រី​ដែល​ទើប និង​ទទួល​ភារកិច្ច​ថ្មី​ត្រូវ​ខិតខំ គោរព​ប្រតិបត្ដិ តាម​ផែនការ​ការងារ​ច្បាស់លាស់ និង​ចំ​គោលដៅ ដើម្បី​អនុវត្តន៍​ដោយ​រក្សា​ឱ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ជា​ពិសេស​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ដែនដី​ខណ្ឌ​សង្កាត់ ។ លោក​ឃួ​ង ស្រេង​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​រួម​គ្នា​សម្រេច​រាល់​កិច្ចការ​ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់​ជូន ដោយ​អនុវត្តន៍​ឱ្យ​បាន​ជាក់ស្ដែង​នូវ​ការ​កែទម្រង់​ស៊ីជម្រៅ លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល​ដែល​មាន​អភិបាលកិច្ច​ល្អជា​ស្នូល​ដោយ​អនុវត្តន៍​តាម​ពាក្យស្លោក​បម្រើ ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង គឺ​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​វិបុលភាព​ប្រទេស​ជាតិ ។

លោក​ម៉ុ​ក ច័ន្ទ​ករុណា​ទើប​ប្រកាស​តែងតាំង​ថ្មី​បាន​ប្ដេជ្ញា និង​សន្យា​ថា​លោក​នឹង​យក​អស់កម្លាំង​កាយ​ចិត្ត​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បង្កើន​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ទ្វេ​ដង ដើម្បី​អនុវត្ដ​ការងារ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ពិសេស​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អជា​មួយ​គ្នា និង​ខិតខំ​បំពេញ​លើ​ការងារ​ឲ្យ​កាន់តែ​ល្អ​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ