​រថយន្ត​ពណ៌​ស ពិត​ជា​ស្អាត ទាន់​សម័យ តែ​បើ​ចង់​ទិញ​​គួរ​ដឹង​ពី​ចំណុច​ទាំងនេះសិន


រថយន្ត​ពណ៌​ស គឺ​កំពុង​ពេញ​និយម​បំផុត​របស់​មនុស្ស​សម័យនេះ មិន​ថា ​ងាក​ទៅ​ខាង​ណា​​ទេ តែង​ជួប​រថយន្ត​ពណ៌​ស​ជា​និច្ច ព្រោះ​ពណ៌​ស​ធ្វើ​ឲ្យ​រថយន្ត​ម៉ូ​ឌែ​ល​ខ្លះ​មើលទៅ​ស្រស់​ស្អាត និង​ទាន់សម័យ​, ផ្តល់​ការ​ចាប់អារម្មណ៍​ដល់​ម្ចាស់​រថយន្ត ហើយ​ធ្វើ​ឲ្យ​រថយន្ត​​​មើល​តូច​ច្រឡឹង ។ បច្ចុប្បន្ន​តម្លៃ​រថយន្ដ​ពណ៌​ស​នៅ​លើ​ទីផ្សារ​កម្ពុជា ក៏​ខ្ពស់​ជាងគេ​ផង​ដែរ ប៉ុន្តែ​រថយន្ត​ពណ៌​ស ក៏​មានគុណ​វិបត្តិ​មួយ​ចំនួន​ដែរ ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ដឹង ។ ខាងក្រោម​នេះ គឺជា​គុណវិបត្តិ​របស់​វា ៖

១-​ពណ៌​ស​ងាយ​ក្លាយជា​ពណ៌​លឿង ៖ រថយន្ត​ពណ៌​ស ខុស​ប្លែក​គ្នា​ពី​រថយន្ត​ពណ៌​ផ្សេង​ទៀត​សម្រាប់​រយៈពេល​យូរ ព្រោះ​រថយន្ត​ពណ៌​ស ងាយ​បៀម​ពណ៌​លឿង ។ កត្តា​ធ្វើ​ឲ្យ​រថយន្ត​​ពណ៌​ស​កើតជា​ពណ៌​លឿង​នោះ ដូច​ជា ចត​រថយន្ត​កណ្តាល​ថ្ងៃជា​ញឹកញាប់​, មាន​​ស្នាម​អាចម៍សត្វ ហើយ​ថ្នាំលាប​ម៉ាក​ខ្លះ នៅ​ពេល​ប្រើប្រាស់​យូរ​ទៅ ក៏​អាច​ធ្វើ​ឲ្យ​រថយន្ត​ពណ៌​ស​ក្លាយជា​ពណ៌​លឿង​ផង​ដែរ ។ បើ​បណ្តោយ​បែប​នេះ នឹង​ធ្វើ​ឲ្យ​រថយន្ត​មើលទៅ​ទ្រុឌទ្រោម​យ៉ាង​លឿន ។

២-​បៀក​ពណ៌​ហើយ តែ​មិន​អាច​បាន​ពណ៌​ដើម ៖ នៅ​ពេល​ប៉ះពារ​បន្ដិចបន្ដួច និង​យក​វា​ទៅ​ជួសជុល ត្រូវធ្វើ​ចិត្ត​ថា​ពេល​ខ្លះ យើងមិន​អាច​បាន​ពណ៌​ស​ដូច​ដើម​វិញ​ទេ ព្រោះ​វា​មាន​​ស្នាម​ប្រឡាក់​ពណ៌​ច្រើន ។ លក្ខណៈ​របស់​ពណ៌​ស​នេះ គឺ​ងាយ​មើលឃើញ​ពណ៌​ខុស​គ្នា ជា​ពិសេស ផ្នែក​ធំ​ៗ​នៃ​រថយន្ត ។ ទាំងនេះ​អាស្រ័យ​លើ​ការ​យកចិត្តទុកដាក់​របស់​កន្លែង​បៀក​ពណ៌​នីមួយ​ៗ ។

៣-​ងាយ​មើលឃើញ​ស្នាម​កកិត និង​កខ្វក់ ៖ រថយន្ត​ពណ៌​ស​បង្ហាញ​ឲ្យ​គេ​ឃើញ​យ៉ាង​ងាយ​​ពី​ស្នាម​កកិត​តូច​ៗ, ស្នាម​ភក់ និង​ជ័រកៅស៊ូ​ផ្លូវ បើ​ធៀប​ជាមួយ​ពណ៌​ផ្សេង​ៗ ។ ដូច្នេះ ម្ចាស់​រថយន្ត​ពណ៌​ស អាច​ត្រូវ​នឿយហត់​ក្នុង​ការ​លាង​សម្អាត​ជា​ពិសេស​ផង​ដែរ ដើម្បី​ឲ្យ​តួ​រថយន្ត​មើលទៅ​ថ្មីចែស​ជា​និច្ច ។

៤-​រថយន្ត​ពណ៌​សត្រូវ​ចំណាយ​លុយ​បន្ថែម​ច្រើន​ជាង​ពណ៌​ផ្សេង ៖ រថយន្ត​ម៉ូ​ឌែ​ល​ខ្លះ គឺ​ចាំបា​ច់​ត្រូវ​ចំណាយ​លុយ​បន្ថែម​ជា​ច្រើន (​ភាគច្រើន​ជា​រថយន្ត​ពណ៌​ស គជ់ខ្យង ឬ​ពណ៌​កាំ​ម៉ី ) ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​ធំដុំ​ដែរ ដូច​ការ​ធ្វើ​ពណ៌​ចេញ​មក​ហើយ​មិន​ដូច​ដើម​ទេ ។
នៅ​ពេល​ដឹង​បែប​នេះ​ហើយ អ្នក​អាច​សាកល្បង​ពិចារណា​ជ្រើសរើស​ពណ៌​រថយន្ត​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេចចិត្ត​ទិញ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ