ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ចលនា​យុវជន​កម្ពុជា​ចែក​អំណោយ​នៅ​ស្រុក​កំពង់ត្រឡាច

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ម៉ឹង ពន្លក​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក​.១៥៧) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ សហការ​ជាមួយ​សប្បុរសជន និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៥០០​គ្រួសារ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ម៉ឹង ពន្លក​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក​.១៥៧) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ សហការ​ជាមួយ​សប្បុរសជន និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៥០០​គ្រួសារ ស្ថិត​នៅ​ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ជំនួស​មុខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួ​សារបាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រួសារ​លោក​តាន់ ទ្រី​ដែល​ជា​អាជីវករ​នៅ​រាជធានី​ភ្នំពេញ​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជា​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​ក៏​ថ្លែងអំណរគុណ​ដល់​បងប្អូន​សមាជិក​ក្រុម​១៥៧ និង​ក្រុម​(​សស​យក​) ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ ។ 

លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ​បាន​បន្ត​ថា អ្វី​ដែល​ក្រុម​គ្រួសារ​លោក​តាន់ ទ្រី និង​លោក តាន់ វ​ណ្ណា​បាន​នឹង​កំពុង​ធ្វើ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ដូច​ជា ជួយ​សម្រួល​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​វ៉ា​ន់ សាន ដែល​ជា​សមាជិកសមាគម​ចលនា​យុវជន​កម្ពុជា​(​ក​.១៥៧)​បាន​ថ្លែង​ថា ជំនួស​មុខ​លោក​ម៉ឹង ពន្លក​ប្រធាន ក​.១៥៧ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ​លោក​តាន់ ទ្រី ដែល​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​បងប្អូន​ប្រជាពលរដ្ឋ កាយវិការ​នេះ គឺជា​ការ​រួមចំណែក​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល ។

លោក​វ៉ា​ន់ សាន​បាន​បន្ត​ថា ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ​លោក​ម៉ឹង ពន្លក ដែល​ជា​ប្រធាន ក​.១៥៧ សូម​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​ក៏​អំពាវនាវ​ដល់​សប្បុរសជន​ផ្សេង​ៗ​ទៀត​សូម​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ជួយ​កិច្ចការ​សង្គម​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ទោះ​តិច​ក្តី​ច្រើន​ក្តី ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ