ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តបន្ទាយមានជ័យ​ងាក​មក​ធ្វើ​ស្រូវប្រាំង​ច្រើន​ជាង​ស្រូវ​វស្សា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ខេត្ត​ជង្រុក​ស្រូវ​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ផ្ទៃដី​កសិកម្ម​ច្រើន​នៅ​ប្រទេស​កម្ពុជា ។ កាលពី​ឆ្នាំ​កន្លង​ទៅ ប្រជា​កសិករ​ភាគច្រើន​ធ្វើ​ស្រូវ​វស្សា​ច្រើន ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៨​នេះ ពួក​គាត់​បាន​ងាក​មក​ធ្វើ​ស្រូវប្រាំង​វិញ ។…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ខេត្ត​ជង្រុក​ស្រូវ​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ផ្ទៃដី​កសិកម្ម​ច្រើន​នៅ​ប្រទេស​កម្ពុជា ។ កាលពី​ឆ្នាំ​កន្លង​ទៅ ប្រជា​កសិករ​ភាគច្រើន​ធ្វើ​ស្រូវ​វស្សា​ច្រើន ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៨​នេះ ពួក​គាត់​បាន​ងាក​មក​ធ្វើ​ស្រូវប្រាំង​វិញ ។

បើ​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បង្ហាញ​ថា ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​ជាង​៣៦​ម៉ឺន​ហិ​កតា ក្នុង​នោះ​ការ​ធ្វើ​ស្រូវប្រាំង​មាន​ចំនួន​៣,៦​ម៉ឺន​ហិ​កតា លើស​ផែនការ​ជិត​១៦៥% ។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុងឆ្នាំនេះ ប្រជា​កសិករ​បាន​ធ្វើ​ស្រូវប្រាំង​ច្រើន​ជាង​ស្រូវ​វស្សា​រហូត​ដល់​៣៦.២៩៥​ហិ​កតា ក្នុង​ចំនួន​ផ្ទៃដី​ដាំ​ដុះ​សរុប​៣៦៤.៦៥៧​ហិ​កតា ស្មើនឹង​១៦៤,៩៨%​នៃ​ផែនការ​ដាំ​ដុះ​២,២​ម៉ឺន​ហិ​កតា ដែល​នឹង​ទទួលផល​នៅ​ខែកក្កដា ខាង​មុខ​នេះ ។ ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី បាន​និយាយ​ថា នៅ​ឆ្នាំ​នេះ កសិករ​ងាក​មក​ធ្វើ​ស្រូវប្រាំង​ច្រើន ដោយសារ​តម្លៃ​ក៏​ល្អ​ប្រសើរ និង​ការ​ដាំ​ដុះ​មាន​រយៈពេល​ខ្លី ។

ពួក​គាត់​និយាយ​ថា ៖« ស្រូវប្រាំង ជា​ពូជ​ប្រភេទ​ស្រូវស្រាល ដែល​មាន​រយៈពេល​ត្រឹមតែ​៧៥​ថ្ងៃ និង​ខ្លះ​១០៥​ថ្ងៃ គឺ​ប្រមូល​ផល​ហើយ​។ ប្រភេទ​ស្រូវ​នេះ យើង​អាច​ធ្វើ​បាន​២​ទៅ​៣​ដង​ក្នុង​១​ឆ្នាំ ខុស​ពី​ស្រូវ​វស្សា ហើយ​នៅ​ឆ្នាំ​នេះ ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​លឿន​ជាង​ឆ្នាំ​មុន ដោយសារ​ឆ្នាំ​នេះ ភ្លៀង​បាន​ធ្លាក់​តាំងពី​ដើមរដូវ ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅ​ខែកក្កដា ខាង​មុខ​នេះ » ។

ពួក​គាត់​បន្ដ​ថា ៖« កាលពី​ឆ្នាំ​មុន កសិករ​ធ្វើ​ស្រូវ​សែន​ក្រអូប ក្នុង​១​ហិ​កតា​ទទួល​បាន​ទិន្នផល​ពី​៥​ទៅ​៦​តោន ដោយ​លក់​ក្នុង​តម្លៃ​១​លាន​រៀល​ក្នុង​១​តោន និង​ស្រូវ​អុ​ី​អ៊ែ​រ អាយុ​៧៥​ថ្ងៃ​ទទួលផល​បាន​ពី​៦​ទៅ​៦,៥​តោន លក់​ក្នុង​តម្លៃ​៦០​ម៉ឺន​រៀល​ក្នុង​១​តោន ។ ដោយសារ​តែ​ស្រូវប្រាំង លក់​បាន​តម្លៃ​ខ្ពស់​ជាង​បែប​នេះ ទើប​ពួក​គាត់​ងាក​មក​ផលិត​ស្រូវស្រាល​វិញ ដែល​នឹង​ទទួលផល​នៅ​ខែ​ក្រោយ​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ