ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ប៉ាន សូរ​ស័ក្ដិ ៖ យើង​ត្រូវ​លើកកម្ពស់​ផលិតផល​ខ្មែរ ដើម្បី​ជីវភាព​ពលរដ្ឋ​ខ្មែរ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ៖« យើង​ត្រូវ​នាំ​គ្នា​លើកកម្ពស់​ផលិតផល​ខ្មែរ ដើម្បី​ជួយ​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ »…

ខេត្តបន្ទាយមានជ័យ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ៖« យើង​ត្រូវ​នាំ​គ្នា​លើកកម្ពស់​ផលិតផល​ខ្មែរ ដើម្បី​ជួយ​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ » ។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម ដែល​បាន​រៀបចំ​ឡើង​នៅ​ក្រុង​សិរី​សោភ័ណ កាលពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​មក ។
លោក​រដ្ឋមន្ត្រី​បន្ដ​ថា ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នា​ឱកាស​នេះ គឺជា​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​លើកកម្ពស់​និង​គាំទ្រ​ផលិតផល​ខ្មែរ ដើម្បី​ជួយ​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម ទាំង​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​សិប្បកម្ម និង​ផលិតផល​ផ្សេង​ៗ​ទៀត ដើម្បី​ពង្រឹង​ភូមិ​១ ផលិតផល​១ ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ គឺជា​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ដែល​បាន​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​រីក​ចម្រើន​ជា​បន្ដបន្ទាប់ ជា​ពិសេស​ការងារ​ផលិត​, ការងារ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម និង​ការ​គ្រប់គ្រង​អាជីវកម្ម ។
លោក​បន្ដ​ថា ៖« ព្រឹត្តិការណ៍​ពិព័រណ៍​នេះ មាន​ស្ដង់​ផលិតផល​ជាង​១០០​ស្តង់ ក្នុង​នោះ​មាន​ស្តង់​ខេត្តបន្ទាយមានជ័យ​ចំនួន​១១ ដោយ​ដាក់​តាំង​លក់​ផលិតផល​ខ្មែរ​ដែល​ធ្លាប់​តាំងពិព័រណ៍​អន្តរជាតិ​នៅ​បរទេស និង​ត្រូវ​បាន​ទទួលស្គាល់​ពី​អន្តរជាតិ​ថា ផលិតផល​ខ្មែរ​មានគុណ​ភាព​គួរ​ឲ្យ​កោតសរសើរ » ។

លោក​បន្ដ​ថា ៖ « ខេត្តបន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​នៅ​ជាប់​ព្រំដែន​ថៃ ហើយ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៣​កន្លែង រួម​មាន ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​, ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក ។ ច្រក​ទាំង​៣​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ