ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ…ក្រោយប្តូរមេព្រៃថ្មី ឈ្មូញឈើ​កាន់តែ​បានដៃ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ លោកយ៉ា​ន់ ស៊ី​វ៉ា​ត់ និង​ដាក់​ជំនួស​វិញ ដោយ​លោក ម៉ែ​ន វុ​ទ្ធី ហៅ​ឡ​យ…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ លោកយ៉ា​ន់ ស៊ី​វ៉ា​ត់ និង​ដាក់​ជំនួស​វិញ ដោយ​លោក ម៉ែ​ន វុ​ទ្ធី ហៅ​ឡ​យ គេ​សង្កេត​ឃើញ​ថា សកម្មភាពដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់ បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ ក្នុង​រយៈពេល​ជាង​២​ខែ​ចុង​ក្រោយ​នេះ ។ ទោះជា​បែប​ណា មិនដឹង​ថា​បទល្មើស​ព្រៃឈើ​នេះ​ មាន​ជាប់​ទាក់ទិន​នឹង​ការ​ផ្លាស់​ប្តូរ​មន្ត្រី​ឬ​បែប​ណា​ទេ ។ តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បង្ហើប​ប្រាប់​​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​តាម​រថយន្ត​តូច​-ធំ និង​គោ​យន្ត​កន្ត្រៃក្នុង​មួយ​យប់​ៗមិន​តិច​ជាង​១០០​គ្រឿង​ទេ ឆ្លងកាត់​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ រួច​កាត់​តាម​ស្រុក​សូទ្រនិគម យក​មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប ។

ក្រៅពី​ដឹក​ពេល​យប់ ក៏​មាន​រថយន្ត​ខ្លះ​ដឹក​ទាំង​ថ្ងៃ​ផង​ដែរ រហូត​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ថែម​ទៀត ។ ប្រភព​ព័ត៌មាន​បន្ត​ថា ចំណែកឯ​ការ​បង្ក្រាប​វិញ ប្រសិនបើ​រថយន្ត​ទាំងនោះ​មិន​បាន​បើក​បុក​មនុស្ស ឬ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្សទេ គឺ​មិន​មាន​មន្ត្រី​សមត្ថកិច្ច​រូប​ណា​ឆ្លើយ​ថា បានដឹង​ឡើយ តែបើ​គ្រោះ​ថ្នាក់​ ​ហើយ​មាន​ឈើនៅ​ក្នុង​រថយន្ត ទើប​ឃើញ​ខាង​មេព្រៃ​ទៅ​ទទួលយក​ឈើ​ទៅ​រក្សា​ទុក​តែ​ម្តង ។ ផ្ទុយ​ទៅ​វិញ ប៉ុស្តិ៍​ស្នាក់​ការ និង​កុងត្រូល​ចាំ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យក​លុយ គិត​ចាប់ពី​ត្រឹម​ពី​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម មាន​មិន​តិច​ជាង​២០​កន្លែង​ឡើយ ។ ដោយសារ​តែ​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម ជា​ប្រភព​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​នោះក៏​មាន​អ្នកកាន់កា​ត​កាសែត​មួយ​ចំនួន​តូច យករថយន្ត​ទៅ​ចត​ចាំ​ដេញ​ស្ទាក់​រថយន្ត​ដឹកឈើ​ដែរ ។ប្រភព​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ទៀត​ថា ជារៀង​រាល់​យប់​មាន​គោ​យន្ត​
កន្ត្រៃ​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ភូមិ​ត្រពាំង​ស្វាយ ឆ្លងកាត់​ស្រុក​ស្វាយ​លើ យក​មក​លក់​ឱ្យ​ឈ្មួញ​កណ្តាល ដើម្បី​ដឹក​បន្ត​តាម​រថយន្ត​មក​កាន់​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ។

ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ខាងលើ មិន​មាន​សមត្ថកិច្ច​ណា​ទៅ​ចាប់ចង​អ្វីទេ ពីព្រោះ​មាន​អ្នក​រត់ការ​តាម​ផ្លូវ​បង់លុយ​ឱ្យ​ ឬដាក់​ខែ​ជា​មុន​រួច​អស់ហើយ ដែល​នេះ​ជា​ទម្លាប់​ដ៏អាក្រក់​មួយ​មិន​អាច​ក្រែ​ប្រែ​បាន បើ​មិន​ដូច្នេះ​ទេ ទោះ​ដឹក​តាម​យន្តហោះ​ក៏​មិន​អាច​គេច​រួច​ដែរ ។ មានការ​កត់​សម្គាល់ថា កាលពី​ជាង​កន្លះ​ខែមុន នគរបាល​បាន​ចាប់​រថយន្ត​ធុន​ធំ​ដឹកឈើ​ចេញពី​ស្រុក​ស្វាយ​លើ​ទាំង​ព្រឹក ដោយ​លោក​ស្នងការ​ធ្លាប់​បាន​លើក​ឡើង​ថា ប៉ុស្តិ៍​ដែល​ឈរជើង​នៅ​ទីនោះ​មិន​តិច​ពី​២០ ​ទៅ​៣០​កន្លែង​តាម​ដងផ្លូវម្តេច​គ្មាន​អ្នក​ណា​ឃើញ? លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ មាន​រថយន្ត​ទុនដ្រា​ដឹកឈើបុក​មនុស្ស​ស្លាប់​ម្នាក់​ក្នុង​ទឹកដី​ស្រុក​សូទ្រនិគម សុទ្ធតែ​គ្មាន​អ្នក​ណា​ដឹង​ថា​ជា​រថយន្ត​ដឹកឈើ​សោះ លុះដល់​ពេល​ចាប់​បាន​ទើប​ឃើញ​មេព្រៃ​មក​ទទួលយក ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ម៉ុង ប៊ុ​ន​លី​មនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ប្រាប់​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ទុនដ្រា​បុក​មនុស្ស​ស្លាប់​នោះ កំពុង​រង់ចាំ​ការ​ប្រគល់​ឱ្យ​ពី​ខាង​នគរបាល ដើម្បី​យក​មក​រក្សា​ទុក​នៅ​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដំ​ដែក ។ ចំណែក​ថា បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​គ្មាន​អ្នក​បង្ក្រាប​នោះ​ទាល់តែ​ប្រធាន​សង្កាត់​នៅ​ទីនោះ​ទើប​ដឹង ។ចំណែក​លោក ម៉ែ​ន វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាលស្រុក​ស្វាយ​លើ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗបាន​ប្រាប់​ថា រថយន្ត​ទុនដ្រា​ត្រា​ដែល​បុក​មនុស្ស​ស្លាប់ គឺ​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ៕ ​

អត្ថបទសរសេរ ដោយ