ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​លក់ទឹកកកអនាម័យ​​បែក​កង់​មុខ​រេ​ចង្កូតធ្លាក់​ប្រឡាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​លក់​​ទឹកកក​អនាម័យ​មួយ​គ្រឿង​បាន​បែក​កង់​មុខ​ខាងឆ្វេង​ហើយ​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត សំណាងល្អ​មិនមាន​​គ្រោះថ្នាក់​ដល់​​អ្នកបើកបរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​១៥១ ភូមិធំ សង្កាត់​ពញ្ញា​ពន់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លក់​​ទឹកកក​អនាម័យ​មួយ​គ្រឿង​បាន​បែក​កង់​មុខ​ខាងឆ្វេង​ហើយ​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត សំណាងល្អ​មិនមាន​​គ្រោះថ្នាក់​ដល់​​អ្នកបើកបរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​១៥១ ភូមិធំ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

 

រថយន្ត​លក់​ទឹកកក​អនាម័យ​មួយ​គ្រឿង​ដែល​ធ្លាក់​ប្រឡាយ​ទឹក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ
កណ្តាល ២A-៥៤០៣ អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ។ ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​១៥១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ គោលបំណង​ទៅ​ដឹក​ទឹកកក​អនាម័យ ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បែក​កង់​មុខ​ខាងឆ្វេង ក៏​បណ្តាល​ឲ្យ​រេ​ចង្កូត​ចូល​ប្រឡាយ​ទឹកតែ​ម្តង ។ ភ្លាម​ៗនោះ​ អ្នក​បើកបរ​រថយន្ត​បាន​លូន​ចេញ​ដោយ​ពុំ​រង​របួស​នោះ​ទេ ចំណែក​រថយន្ត​រង​ការ​ខូចខាត​កំណាត់​មុខ​យ៉ាងដំណំ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ទាក់ទង​រថយន្ត​ស្ទូច​មក​ស្ទូច​​ដើម្បី​យករថយន្តខាងលើ​​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ