ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រូវ​ធ្វើការ​បរិច្ចាគ​ឈាម?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ជីវិត​អ្នក​ដទៃ សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បាន​រៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ប្រចាំឆ្នាំ​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​,…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ជីវិត​អ្នក​ដទៃ សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បាន​រៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ប្រចាំឆ្នាំ​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​, ក្លឹ​ប​នៃ​ក្តី​ស្រលាញ់​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ទូកង និង​អង្គការ​សង្គ្រោះ​បឋម​សេន​ច​ន ដែល​​យុទ្ធនាការ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​តម្រូវការ​ឈាម និង​ដើម្បី​បង្កើន​ចលនា​បរិច្ចាគ​ឈាម ដោយ​លើកទឹកចិត្ត​ឱ្យ​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​កាន់តែ​ច្រើន​ឡើង​។

កាល​ពី​ឆ្នាំ​មុន​មាន​អ្នក​បរិច្ចាគ​ប្រហែល ២៥០​នាក់​បាន​ចូលរួម ហើយ​ឆ្នាំ​នេះ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី បាន​រំពឹង​ថា ​នឹង​មាន​ម្ចាស់​ជំនួយ​ចំនួន ៥០០​នាក់​។ ចំនួន​នេះ​ហាក់ដូចជា​ ពុំ​ទាន់​​អាច​ជួយ​បំពេញ​ចំនួន​តម្រូវការ​ឈាម​ដែរ ​ម​ជ្ឃ​មណ្ឌលជាតិ​រំពឹង​ទុក​សំរាប់​ស្តុក​ទុក​នៅ​ឡើយ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​នេះ​ធ្វើ​ឡើង​ដោយ​សហ​ព័ន្ធ​យុវជន​, សមាជិក​នៅ St. John, សមាជិក​បុគ្គលិក និង​អតិថិជន​របស់​ហ៊ី​ម៉ា​វ៉ា​រី​, ក្រុម​ហ៊ុន​ផ្សេង​នៅ​ទីក្រុង​ភ្នំពេញ និង​សហគមន៍ ការ​ចួ​ល​រួម​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ខុស​​គ្នា​យ៉ាង​ខ្លាំង​។ យើង​សង្ឃឹមថា យុទ្ធនាការ​បរិច្ចាគ​ឈាម​នេះ ​នឹង​នាំ​យើង​គ្រប់​គ្នា​ឱ្យ​យក​ចិត្តទុកដាក់​លើ​សាមគ្គីភាព​នៅ​ពេល​ដែល​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

+ «​ផ្តល់​អំណោយ​នៃ​ជីវិត​ដល់​មនុស្ស​ដែល​យើង​មិន​ស្គាល់​» ៖ ការ​បរិ​ច្ចាគ​ឈាមមាន​សារៈ​សំខាន់​ណាស់​។ ជីវិត​របស់​អ្នកជំងឺ​ពឹងផ្អែក​លើ​ការ​ផ្គត់ផ្គង់​ឈាម​អោយ​បាន​ទាន់​ពេលវេលា​។ ក្នុង​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​កាលពី​ថ្ងៃ​៣​នេះ យើង​ឃើញ​ថា មានការ​ឆ្លើយ​​តប​របស់​មនុស្ស​ជា​ច្រើន ដែល​មាន​សញ្ជាតិ​ខុស​ៗ​គ្នា ក្រុមហ៊ុន​ផ្សេង​ៗ រាប់​បញ្ចូល​បុគ្គលិក ស​ណ្ធា​គារ​ហ៊ី​ម៉ា​វ៉ា​រី​ចំនួន​ជាង ២៥​នាក់ នឹង​សមាជិក​សហភាព​សហ​ពន្ធ​យុវជន​ក​ម្ពុជា ដែល​បាន​ចូលរួម​ស្ម័គ្រចិត្ត​មក​បរិច្ចាគ​ឈាម​។ ពួក​គេ​ទាំងអស់​គ្នា​មានចិត្ដ​សប្បាយ​​រីករាយ​ក្នុង​ការ​រួមចំណែក បរិច្ចាគ​ឈាម ដើម្បី​ជួយ​អ្នក​ដែល​ត្រូវការ​ការ​បញ្ចូល​ឈាម ទោះបីជា​ពួក​គេ​មិន​ស្គាល់​ក៏​ដោយ​។

ក្នុង​ការ​ចូលរួម​ជាមួយ​​ក្នុង​យុទ្ធនាការ​នេះ យើងគ្រប់​គ្នា​បាន​ចូល​រូ​ម​ផ្តល់​នូវ​អំណោយ​នៃ​ជីវិត​​ដល់​មនុស្ស​ដែល​យើង​មិន​ធ្លាប់​ស្គាល់​ពី​មុន ហើយ​យើង​គ្រប់​គ្នា​បាន​ធ្វើ​ឱ្យ​មាន​ភាព​ខុស​​គ្នា​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឱកាស​ទី​ពីរ​ដើម្បី​រស់នៅ​។

+ «​បរិច្ចាគ​ឈាម​» ៖ ចាប់ផ្តើម​ធ្វើ​វា​ឥឡូវនេះ​។ កុំ​រង់ចាំ​រហូត​ដល់​មាន​ករណី​បន្ទាន់​កើត​ឡើង​ជាមួយ​គ្រួសារ​របស់​យើង​នៅ​មន្ទីរពេទ្យ​។ ការ​ផ្តល់​ឈាម​មិន​ត្រឹមតែ​សំរាប់​គ្រួសារ​របស់​​យើង​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​យើង​ត្រូវ​តែ​ផ្តល់​ឱ្យ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​ផ្សេង​ទៀត​ដែរ ទោះ​បើ​យើង​មិន​ស្គាល់​ពួក​គេ​ក៏​ដោយ​។

+ «​វប្បធម៌​នៃ​ការ​ចែករំលែក​»៖ កិច្ច​សហប្រតិបត្តិការ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​​ធានា​ឱ្យ​បាន​ជោគជ័យ​។ យើង​ត្រូវ​តែ​បន្តរួបរួម​គ្នា​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​និង​​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ​។ យើង​ចង់​បន្ត «​វប្បធម៌​ចែករំលែក​» ក្នុង​ចំណោម​​បុគ្គលិក​នេះ​ ហើយ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ជា​កាតព្វកិច្ច​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​គ្នា​។ យើង​ត្រូវ​ផ្ញើ​សារ​ទៅ​ប្រជាជន​កម្ពុជា​ទាំងអស់​អំពី​សារៈសំខាន់​នៃ​ការ​បរិច្ចាគ​ឈាម​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ