ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​យុវជន​បន្ត​ប្តេជ្ញា​បោសសំអាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​ក្នុង​ប្រទេស​ឲ្យ​អស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់​បាន​សន្យា និង​ប្តេជ្ញា​ថា​នឹង​បោសសំអាត​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ដែល​កំពុ​ុ​ង​រស់នៅ​ក្នុង​ប្រទេស​ឲ្យ​អស់ ពិសេស​នោះ​អុ្ន​ក​កំពុង​រស់នៅ​តាម​មាត់ច្រាំង​ទន្លេ ។ លោក​ពេជ្រ ស្រស់​អះអាង​នេះ​ជា​ច្រើន​លើក​មក​ហើយ និង​ធ្វើ​នៅ​ពេល​លោក​ដឹកនាំ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់​បាន​សន្យា និង​ប្តេជ្ញា​ថា​នឹង​បោសសំអាត​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ដែល​កំពុ​ុ​ង​រស់នៅ​ក្នុង​ប្រទេស​ឲ្យ​អស់ ពិសេស​នោះ​អុ្ន​ក​កំពុង​រស់នៅ​តាម​មាត់ច្រាំង​ទន្លេ ។

លោក​ពេជ្រ ស្រស់​អះអាង​នេះ​ជា​ច្រើន​លើក​មក​ហើយ និង​ធ្វើ​នៅ​ពេល​លោក​ដឹកនាំ​ប្រទេស ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​រិះគន់​ថា ជា​នយោបាយ​ប្រជា​ភិ​ថុ​ត តែ​ប៉ុណ្ណោះ ។ លោក​ពេជ្រ ស្រស់​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា «​មិនមែន​ជា​រឿង​លេងសើច ឬ​ចង់បាន​ប្រជាប្រិយភាព​ស្អី​នោះ​ទេ គឺ​ខ្ញុំ​ពេជ្រ ស្រស់​នឹង​ប្តេជ្ញា​នឹង​បោសសំអាត ឲ្យ​អស់​ពួក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ជនអន្តោប្រវេសន៍ ដែល​សង់ផ្ទះ​បណ្តែត​ទឹក​នេះ​តែ​ម្តង នៅ​ពេល​ដែល​ខ្ញុំ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​កម្ពុជា​របស់​យើង​» ។

លោក​បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ពេជ្រ​ស្រស់​ប្តេជ្ញា​រំដោះ​មាត់ទន្លេ​ជូន​ប្រទេស​កម្ពុជា​យើង​មក​វិញ ឲ្យ​ខាង​តែ​បាន​….» ។
ការ​លើក​ឡើង​របស់​លោក​ប្រធាន​គណបក្ស​យុវជន​នេះ​អម​ដោយ​រូប​ភា​គ្មាន​ចលនា​របស់​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​តាម​មាន​ទន្លេ កោះ​ស្កូវ ស្រុក កំពង់ត្រលាច ខេត្តកំពង់ឆ្នាំង​ជា​ច្រើន​សន្លឹក​ផង​ដែរ ។

សូម​ជម្រាប​លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ធ្លាប់​អះអាង​ម្តង​ជា​ពីរ​ដង​មក​ហើយ​ថា និង​បោសសំអាត​ជន​អន្តោរ​ប្រវេសន៍ ពិសេស​នោះ​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​លើក​ទឹកដី​កម្ពុជា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ឬ​មក​រស់នៅ​លួចលាក់​នៅ​ប្រទេស​កម្ពុជា ។

សូម​រលឹក​ថា សម្តេច​ក្រឡាហោម ស ខេ​ង​ឧ​បក​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ដែល​មាន​ជនអន្តោប្រវេសន៍​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​ឯកសារ​មិន​ប្រក្រតី​នេះ គឺ​កើត ចេញពី​មន្ត្រី​ជា​អ្នក​ផ្តល់​ជូន ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ទាំងនោះ​បន្តសកម្មភាព​ត​ទៀត​នោះ​ទេ ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​ច្បាប់ ហើយ​ដាក់​កំហិត​ដាច់ខាត​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ ។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​អនុវត្តន៍​ដោយ​បង្ខំ​ដូច​សម័យ​ប៉ុ​ល ពត និង​សម័យ​លន ណុ​ល​នោះ​ឡើយ ។

នា​ពេល​បច្ចុប្បន្ន​នេះ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​សកម្មភាព​ដូច​ភ្លៀងរលឹម ដើម្បី​ចុះ​ចាប់​នឹង​ឆែកឆេរ​នៅ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រស់នៅ​កម្ពុជា ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជន អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​រាប់​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ