ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្រី្ត​ម្នាក់​ដេក​ស្លា.ប់​នៅ​លើ​ផ្ទះ សង្ស័យ​ជា​រឿង​ឃាតក.ម្ម

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១០ និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ២០១៨ អ្នក​បាន​ប្រទះ​ឃើញ​សាកសព​ស្រី្ត​ម្នាក់​ស្លាប់​នៅ​លើ​ផ្ទះ ក្នុងភូមិ​ដងគោម…

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១០ និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ២០១៨ អ្នក​បាន​ប្រទះ​ឃើញ​សាកសព​ស្រី្ត​ម្នាក់​ស្លាប់​នៅ​លើ​ផ្ទះ ក្នុងភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ម៉ែ​ន សា​រឿ​ន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។ នៅ​កន្លែង​កើតហេតុ​គេ​បានឃើញ​មាន​ផ្លែ​ចបជីក​១ ប្រវែង​៣​តឹក និង ឈើ​ជ្រុង​ប្រវែង​៦​តឹក​។ អ្នកស្រុក​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន រង​គ្រោះ​មិនឃើញ​ក្រោកពីដំណេក​សោះ​បន្ទាប់​មក​អ្នក​ជិតខាង​ឈ្មោះ សឿ​ន ហុង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា បាន​ដើរទៅ​បើកទ្វារ​ដើម្បី​ឲ្យ​គាត់​ជួយ​ផ្តិត​មេដៃ​ព្រំ​ដី ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ ហើយ​ក៏​បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍ ដើម្បី​ឲ្យ​បានដឹង​រឿង​នេះ​។

 ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ និង ប៉ុស្តិ៍​បាន​ចុះ​មក​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់​ព​ន្ធ័​ចូលរួម​មាន​ផង​ដែរ ដូច​ជា​មេឃុំ នាយ​ប៉ុស្តិ៍ គ្រូពេទ្យ​.​មេ​ភូមិ និង​ក្រុម​គ្រួសារ​សព រួច​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​ខ្លួន​សព ឃើញ​ថា សាកសព​មាន​ស្នាម​បែក​ចំ​លើ​ក្បាល​មួយ​កន្លែង​ដល់​លលាដ៍ និង​ដាច់​លើ​គំ​ត្រចៀក​ខាងឆ្វេង​ផុង​ទុន​ក ហើម​បាក់​។ ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច សព​ស្លាប់​ដោយសា​វត្ថុ​រឹង​មុត ចន្លោះ​ម៉ោង​ប្រហែល​៨​ទៅ​៩​យប់ ថ្ងៃ​ទី​០៩ មិថុនា ២០១៨ សាកសព​មាន​សភាព​ហើម​ធំក្លិន យ៉ាង​ខ្លាំង​សង្ស័យ​ជា​អំពើ​ឃាតកម្ម​។ ក្រោយ​ពិនិត្យ​សាកសព​បាន​ប្រគល់​ជូន​សាច់ញាតិ និង​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ