ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកដឹង​ច្បាស់​ហើយ​ឬ​នៅ​អំពី​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ?

5 ឆ្នាំ មុន

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​អារម្មណ៍​ឈឺចាប់​បែប រមួល​ៗ​ដែល​កើតឡើង​លើ​ស្ត្រី​ភាគច្រើន​ទាំង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ ។ ការ​ឈឺចាប់​នេះ​អាច​មានការ​ប្រែប្រួល​ពី​ឈឺ​ងំ និង​រំខាន​រហូត​ដល់​ឈឺ​ខ្លាំងក្លា ។ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ងាយ​នឹង​ចាប់ផ្តើម​ក្រោយ​ពី​ការ​ជ្រុះ​អូ​វ៉ុ​ល​នៅ​ពេល​មេជី​វិត​ញី​បញ្ចេញ​ពី​ក្នុង​ក្រពេញ​អូវែ និង​ធ្វើ​ដំណើរ​ទៅ​ក្នុង​បំពង់​ដៃ​ស្បូន ។…

ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​អារម្មណ៍​ឈឺចាប់​បែប រមួល​ៗ​ដែល​កើតឡើង​លើ​ស្ត្រី​ភាគច្រើន​ទាំង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ ។ ការ​ឈឺចាប់​នេះ​អាច​មានការ​ប្រែប្រួល​ពី​ឈឺ​ងំ និង​រំខាន​រហូត​ដល់​ឈឺ​ខ្លាំងក្លា ។ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ងាយ​នឹង​ចាប់ផ្តើម​ក្រោយ​ពី​ការ​ជ្រុះ​អូ​វ៉ុ​ល​នៅ​ពេល​មេជី​វិត​ញី​បញ្ចេញ​ពី​ក្នុង​ក្រពេញ​អូវែ និង​ធ្វើ​ដំណើរ​ទៅ​ក្នុង​បំពង់​ដៃ​ស្បូន ។

ការ​ឈឺចាប់​កើតឡើង​ក្នុង​ពោះ​ផ្នែក​ខាងក្រោម និង​ចង្កេះ ។ វា​ច្រើន​តែ​កើតឡើង​មួយ​ទៅ​ពីរ​ថ្ងៃមុន​ពេល​មក​រដូវ និង​យូរ​បំផុត​២​ទៅ​៤​ថ្ងៃ ។ ការ​ឈឺចាប់​ដែល​គ្រាន់តែ​ជាប់​ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​មក​រដូវ គឺ​ហៅ​ថា Primary Dysmenorrhea ខណៈ​ពេល​ដែល​ការ​ឈឺចាប់​ដោយសារ​តែ​បញ្ហា​ជំងឺ​ដូច​ជា Endometriosis ដុំ​សាច់​ក្នុង​ស្បូន ឬ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក គេ​ហៅ​ថា Secondary Dysmenorrhea​។

ខាងក្រោម​នេះ​គឺជា​ចំណុច សំខាន់​ៗ​មួយ​ចំនួន​អំពី​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​៖
•​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​ការ​ឈឺចាប់​ដែល​កើតឡើង​នៅ​ពោះ​ផ្នែក​ខាងក្រោម មុន​ពេល និង​ក្នុង​ពេល​មក​រដូវ

•​ការ​ឈឺចាប់​អាច​ប្រែប្រួល​ពី​តិចតួច​ទៅ​ធ្ងន់​បាន
•​ស្ត្រេ​ស​ផ្លូវចិត្ត​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន​ដែរ
•​រោគ​សញ្ញា ផ្សេង​ៗ​ទៀត​ដូច​ជា ចង្អោរ ក្អួត បែកញើស វិលមុខ ឈឺក្បាល និង​រាករូស

•​ការ​ឈឺចាប់​ពេល​មក​រដូវ​អាច​ព្យាបាល បាន​ដោយ​ប្រើ​ថ្នាំ​មិនបាច់​មាន​វេជ្ជបញ្ជា ការ​ព្យាបាល​ពន្យា​កំណើត និង​ការ​ព្យាបាល​ដោយ​ខ្លួនឯង​មួយ​ចំនួន​ទៀត ។

ការ​ព្យាបាល
ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​រក​ទិញ​បាន​ដោយ​ខ្លួនឯង ហើយ​ភាគច្រើន​អាច​ព្យាបាល​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ទៀត ។ ថ្នាំ​ពពួក Anti-prostaglandin ក៏​ប្រហែលជា​មាន​សារ​ធាតុ​ប្រឆាំង​ការ​ឈឺចាប់​ដែរ​ដូច​ជា Ibuprofen ឬ Naproxen ដែល​វា​ជា​ក្រុម​របស់​ថ្នាំ Nonsteroids Anti-inflammatory Drugs (NSAIDs) ។ ថ្នាំ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​តែឯង​ក្នុង​ការ​បន្ថយ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ដែរ ។

បើសិនជា​ស្ត្រី​មាន​ស្ថានភាព​គ្រប់គ្រាន់ គ្រូពេទ្យ​អាច​នឹង​ចេញ​ជា​ថ្នាំ​ពន្យា​កំណើត​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ជ្រុះ​អូ​វ៉ុល និង​បន្ថយ​ភាព​ធ្ងន់​នៃ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​មែន ។ ថ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​ភ្នាស​ខាងក្នុង​របស់​ស្បូន​ស្តើង ហើយ​ក៏​មិន​ឲ្យ​ឈឺចាប់ និង​ធ្លាក់​ឈាម​រដូវ​ដែរ ។

ករណី​ខ្លះ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​ប្រើ​បន្ត​ជាប់​ដោយ​មិន​ដាច់​៤​ទៅ​៧​ថ្ងៃ ។ រឿង​នេះ​នឹង​មិន​ធ្វើ​ឲ្យ​មានការ​ហូរ​ឈាមរដូវ​អ្វី​ទាំងអស់​។ ប្រភេទ​នៃ​ការ​ពន្យា​កំណើត ផ្សេង​ៗ​ទៀត​ដូច​ជា កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ទ្វារមាស បង់​បិទ​ស្បែក និង​ការ​ចាក់​ថ្នាំ​ក៏​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ ។

បើសិនជា​ការ​ឈឺចាប់​កើតឡើង​ដោយសារ​តែ​មូលហេតុ​ជំងឺ​ដូច​ជា Endometriosis ឬ​ដុំ​សាច់​ក្នុង​ស្បូន ការ​វះកាត់​ប្រហែលជា​ត្រូវធ្វើ​ហើយ​។

ការ​បង្ការ
រឿង​ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​មាន​ដូច​ជា​៖
•​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន និង​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ គ្រឿង​ស្រវឹង ជាតិ​កាហ្វេ​អ៊ី​ន

ប្រៃ និង​ផ្អែម
•​ហាត់ប្រាណ​ទៀងទាត់
•​បន្ថយ​ស្ត្រេ​ស
•​ឈប់​ជក់បារី

ការ​ហាត់​យូ​ហ្គា ចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ និង​ម៉ាស្សា​អាច​ជួយ​បាន ប៉ុន្តែ​វា​ក៏​ត្រូវការ​ការ​ស្រាវ​ជ្រាវ​បន្ថែម​អំពី​រឿង​នេះ​ដែរ​។ បើសិនជា​ជម្រើស​ព្យាបាល​ដំបូង​មិន​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល ២​ទៅ​៣​ខែ​ទេ អ្នកជំងឺ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​វិញ​។

រោគ​សញ្ញា
ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ច្រើន​តែ​ជា​ការ​ឈឺចាប់​បែប​ងំ ឈ ឺ​ខ្ទោ​ក​ៗ ឈឺ​បែប​រមួល​នៅ​ពោះ​ខាងក្រោម ឬ​នៅ​លើ​ថ្ងាស​ក្រោម ។ រោគ​សញ្ញា ផ្សេង​ៗ​ទៀត​ប្រហែលជា​មាន​ដូច​ជា​៖

•​ឈឺចាប់​ក្នុង​ចង្កេះ និង​ភ្លៅ
•​ចង​រ្អោ និង​ក្អួត
•​បែកញើស
•​ខ្យល់គ និង​វិលមុខ
•​រាករូស
•​ទល់លាមក
•​ហើមពោះ
•​ឈឺក្បាល

បើសិនជា​រោគ​សញ្ញា​មានកា​រវិ​ឍ្ឍ​ធ្ងន់​តែ ធ្ងន់​ទៅ​ៗ ឬ​វា​ចាប់ផ្តើម​នៅ​អាយុ​ចាប់ពី​២៥​ឆ្នាំ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ហើយ ។

មូលហេតុ
យ៉ាង​ហោច​ណាស់​ម្តង​ជា​រៀង​រាល់​២៨​ថ្ងៃ បើសិនជា​មិន​មាន​មេជី​វិត​ឈ្មោល​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​ទេ ស្បូន​នឹង​កន្ត្រាក់​ដើម្បី​បញ្ចេញ​ភ្នាស​ខាងក្នុង​របស់​វា​មក​ក្រៅ​ជា​ឈាមរដូវ ។

សារធាតុ​ដូច​អ៊័​រ​ម៉ូ​ន​ឈ្មោះ​ថា Prostaglandins ជា​អ្នក​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង ។

សារធាតុ​មួយ​នេះ​ជា​អ្នក​បង្កើត​ជា​ភ្នាស​ក្រាល​នៅ​ស្រទាប់​ស្បូន​ខាងក្នុង​ក្នុង​ពេល​មក​រដូវ។ វា​ធ្វើ​ឲ្យ​សាច់ដុំ​ស្បូន​កន្ត្រាក់ និង​ឈឺចាប់​បែប​រមួល ដែល​ស្រ​ដៀង​គ្នា​នឹង​ការ​ឈឺ​ចាប់​ដូច​សម្រាលកូន​ដែរ ។ វា​ក៏​អាច​នាំ​ឲ្យ​ទៅ​ជា​ចង្អោរ និង​រាករូស​បាន​ដែរ ។

ការ​កន្ត្រាក់​នេះ​នឹង​ទប់ស្កាត់​លំហូរ​ឈាម​ទៅ​ភ្នាស់​របស់​ស្បូន ។ វា​ប្រហែលជា​បង្ក​ឡើង​ដោយ​ការ​ឡើង​ខ្ពស់​នៃ​សារធាតុ Leukotrienes ក្នុង​ពេល​មក​រដូវ​ដែរ ។

ការ​ព្យាបាល​ដោយ​ខ្លួនឯង
ជម្រើស​មិនមែន​ជា​ការ​លេបថ្នាំ​មួយ​ចំនួន​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​ខ្លះ​ដែរ​ដូច​ជា​៖
•​ត្រាំ​ទឹក​ក្តៅ
•​ស្អំ​ទឹក​ក្តៅ ជា​ពិស​ស​នៅ​ពោះ​ផ្នែក​ខាងក្រោម
•​ការ​ភ្ញោ​ច​សរសៃប្រសាទ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​លើ​ស្បែក (Transcutaneous Electrical Nerve Stimulation, TENS)
ចូរ​កុំ​គេង​អាំងភ្លើង​ឲ្យ​សោះ​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាក​បាន ។

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ធាតុ​ផ្សំ​ដែល​មាន​ក្នុង​តែ Chamomile ប្រហែលជា​ជួយ​បន្ថយ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន ដោយសារ​តែ​វា​ធ្វើ​ឲ្យ​សាច់ដុំ​ស្បូន​ធូរ​។

កត្តា​ប្រឈម​មុខ
អ្នក​ដែល​ងាយ​នឹង​មានការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ញឹកញាប់​ជាងគេ​នោះ​មាន​ដូច​ជា​៖
•​អាយុ​តិច​ជាង ២០​ឆ្នាំ
•​ចាប់ផ្តើម​ពេញវ័យ​នៅ​អាយុ​ចាប់ពី ១១​ឆ្នាំ​ចុះ
•​មក​រដូវ​ច្រើន
•​មិន​ដែល​សម្រាលកូន

ជំងឺ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កាន់តែ​ធ្ងន់
មាន​ជំងឺ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ​ការ​មក​រដូវ​ឈឺចាប់​កាន់តែ​ខ្លាំង ។ រឿង​ទាំងនេះ​មាន​ដូច​ជា​៖

•Endometriosis៖ ជាលិកា​ដែល​ក្រាល​នៅ​លើ​ស្បូន​បែរជា​លូតលាស់​នៅ​ក្រៅ​ស្បូន​ទៅ​វិញ

•​ដុំ​សាច់​ក្នុង​ស្បូន
•Adenomyosis៖ ជាលិកា​ដែល​ក្រាល​នៅ​ស្បូន​លូតលាស់​នៅ​ក្នុង​ជញ្ជាំង​សាច់ដុំ​របស់​

ស្បូន​ទៅ​វិញ
•Pelvic Inflammatory Disease (PID)៖ ជំងឺ​កាមរោគ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​។
•Cervical Stenosis៖ ច្រុះ​ខាងក្រៅ​របស់​មាត់ស្បូន​តូច​ពេក និង​មិន​មាន​លំហូរ​

ឈាមរដូវ​គ្រប់គ្រាន់
ស្ត្រី​ដែល​មាន​ចង្កោម​រោគ​សញ្ញា​គេង​មិន​គ្រប់​ទំនងជា​ងាយ​ប្រាប់​ថា ពួក​គេ​មក​រដូវ​មិន​ទៀងទាត់ និង​មាន​រោគ​សញ្ញា​ត្រៀម​រាំងរដូវ និង​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ថែម​ទៀត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ