រាជធានីភ្នំពេញ ៖ នៅក្នុងជីវភាពប្រចាំថ្ងៃពេលបច្ចុប្បន្ននេះ មនុស្សមួយចំនួនតែងតែយល់ខុសថា អ្វីដែលមានតម្លៃខ្ពស់ គឺសុទ្ធតែល្អ តែធាតុពិត វាមិនដូច្នេះគ្រប់កាលៈទេសៈទេ ។ ជាក់ស្ដែង ផលិតផលសាំងស៊ុបពែរ វាមិនមែនល្អសម្រាប់គ្រប់យានយន្តទាំងអស់ទេ មានយានយន្តខ្លះ គេមិនតម្រូវឲ្យចាក់សាំងស៊ុបពែរទេ គឺឲ្យប្រើធម្មតា វាល្អប្រសើរសម្រាប់ម៉ាស៊ីន ។ ទោះបីជាមានការលើកឡើងបែបនេះក្ដី ក៏អ្នកជំនាញមួយចំនួននៅក្នុងវិស័យយានយន្ដយល់ថា សាំងប្រភេទណាក៏ល្អដែរ អ្វីដែលសំខាន់ គឺសាំងនោះសុទ្ធល្អ ។
បើតាមលោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមពិត គ្រប់រថយន្តទាំងអស់មិនមែនសុទ្ធតែអាចប្រើសាំងស៊ុបពែរបានទេ ព្រោះវាអាចបណ្ដាលឲ្យមានបញ្ហាដល់ដំណើរការម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនឆាប់ក្ដៅ និងធ្វើឲ្យរថយន្ដរត់មិនបានល្អ ជាដើម ។ លោកថា ៖« ការពិត មិនដូចអ្វីដែលយើងគ្រប់គ្នាគិតនោះទេ ។
យានយន្តខ្លះ គេមិនអនុញ្ញាតឲ្យចាក់ប្រេងសាំងស៊ុបពែរទេ វាអាចបណ្ដាលឲ្យម៉ាស៊ីនយានយន្តឆាប់ក្ដៅ និងឆាប់បង្កជាបញ្ហានៅប្រព័ន្ធណាមួយ ។ ជាក់ស្ដែង តាមអ្វីដែលខ្ញុំបានដឹង រថយន្តចេញស៊េរីក្រោយៗមួយចំនួនបានហាមមិនឲ្យចាក់ប្រេងស៊ុបពែរទេ គឺតម្រូវឲ្យចាក់តែប្រេងធម្មតា បើមិនអីចឹងទេ វាអាចបង្កឲ្យមានបញ្ហានៅកន្លែងផ្សេងនៃប្រព័ន្ធរថយន្តនោះ » ។
លោកបន្តថា វាមិនមែនជាការល្អទេ សម្រាប់អ្នកដែលប្រើរថយន្តមួយទឹក និងម៉ូតូមួយទឹក និយាយរួម ប្រើយានយន្តមួយទឹក តែចាក់សាំងស៊ុបពែរ ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យឆាប់ខូចដល់ដំណើរការម៉ាស៊ីនទៅវិញទេ ដូចនេះសូមកុំយល់ច្រឡំថា សាំងស៊ុបពែរជាសាំងល្អសម្រាប់គ្រប់យានយន្តនោះ ។ លោកនិយាយថា ៖« តាមបទពិសោធន៍កន្លងមកដែលក្រសួងបានទទួលពីអ្នកលក់រថយន្ដ នៅពេលដែលរដ្ឋទិញរថយន្ដចែកនៅក្រសួង ខាងអ្នកលក់ ឬម្ចាស់ហ្គារ៉ាសបានប្រាប់ថា កុំសូវចាក់សាំងស៊ុបពែរពេកអី ព្រោះវាមិនល្អសម្រាប់រថយន្តទេ គួរតែចាក់សាំងធម្មតាៗបានហើយ » ។
លោក សុខ សៅរឹទ្ធី អ្នកជំនាញផ្នែករថយន្តមួយរូបបានឲ្យដឹងថា លោកក៏បានដឹងដែរពីមតិជាច្រើនលើកឡើងថា ការប្រើសាំងស៊ុបពែរមិនល្អអីចេះ មិនល្អអីចុះ ឬថាការប្រើប្រាស់សាំងស៊ុបពែរធ្វើឲ្យដំណើរការម៉ាស៊ីនក្តៅ ជាដើម។ លោកថា ៖« ចំពោះបទពិសោធន៍ខ្ញុំផ្ទាល់ បើសិនជារថយន្តខ្ញុំមានសភាពមិនល្អ ខ្ញុំចាក់សាំងស៊ុបពែររួចបញ្ឆេះវាចោល ក្រោយមកឃើញថា វាក៏បានដំណើរការល្អឡើងវិញ ហើយក្រោយមកខ្ញុំប្រើសាំងធម្មតាវិញ ដូចនេះ ខ្ញុំមិនអាចសន្និដ្ឋានថា សាំងស៊ុបពែរក្តៅ ឬមិនល្អចំពោះរថយន្តដូចការលើកឡើងនោះទេ » ។
ចំណែកលោក ហ៊ឺន ចំណាប់ អ្នកគ្រប់គ្រងរោងជាងនៃក្រុមហ៊ុនលក់រថយន្ត Jaguar និង Land Rover បានឲ្យដឹងថា ៖« ខ្ញុំគិតថា សាំងប្រភេទណាក៏ល្អដែរ ឲ្យតែសាំងនោះសុទ្ធល្អ មិនមានលាយសារធាតុផ្សេងៗ មិនថាសាំងធម្មតា និងសាំងស៊ុបពែរទេ » ។
លោកបន្តថា តាមពិតទៅ ម៉ាស៊ីនដំណើរការមិនល្អ មិនពាក់ព័ន្ធទាំងស្រុងទៅលើការប្រើប្រាស់សាំងនោះទេ តែវាក៏ពាក់ព័ន្ធនឹងប្រព័ន្ធប្រេងផ្សេងៗទៀតនៅក្នុងម៉ាស៊ីន ។
ដូចនេះហើយទើបគេតម្រូវឲ្យអ្នកប្រើប្រាស់យានយន្តទាំងអស់ឧស្សាហ៍យកយានយន្តទៅត្រួតពិនិត្យ ហើយចំពោះមតិថា ចាក់សាំងធម្មតាល្អជាងសាំងស៊ុបពែរ ឬចាក់សាំងស៊ុបពែរល្អជាងសាំងធម្មតានោះ លោកមិនហ៊ានចេញជាយោបល់ទេ ក្នុងនាមជាជាងរថយន្តមួយរូបនៅកម្ពុជា តែយ៉ាងណាក៏ដោយ លោកបានផ្ដល់ជាយោបល់ដល់ម្ចាស់យានយន្តទាំងអស់ឲ្យប្រើប្រាស់សាំងណាដែលសុទ្ធល្អ បើអាច គួរប្រើសាំងស៊ុបពែរចំពោះរថយន្តស៊េរីថ្មី និងទំនើប ៕
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាសាធារណៈហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ The National Care ដែលកំពុងផ្សព្វផ្សាយលក់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានករណីអគ្គីភ័យឆាបឆេះគំនរអុសកើតឡើងនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានផ្សឹក និងបញ្ចប់តួនាទីកាលពីពេលថ្មីៗរួចមក នៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ស្ត្រីទូទាំងពិភពលោកជ្រើសរើសថ្នាំគ្រាប់ពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដោយសារតម្លៃសមរម្យ ងាយស្រួលប្រើ ទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការរារាំងការមាន...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...