ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍អត់ដែលជួប​ប្រទះ បានកើតឡើង​​ហើយ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បឋម​​ឱ្យ​​ដឹង​​ថា បុគ្គលិក​ម្នាក់​ដែល​បម្រើ​​ការ​នៅ​ហាង​លក់​ និង​ទិញ​ម៉ូតូ​មួយ​​កន្លែង បាន​រង​របួស​ភ្នែក​ម្ខាង​ដោយសារ​ផ្ទុះ​បូ​ម​​កៅអីអង្គុយ កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​មិថុនា នេះ…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បឋម​​ឱ្យ​​ដឹង​​ថា បុគ្គលិក​ម្នាក់​ដែល​បម្រើ​​ការ​នៅ​ហាង​លក់​ និង​ទិញ​ម៉ូតូ​មួយ​​កន្លែង បាន​រង​របួស​ភ្នែក​ម្ខាង​ដោយសារ​ផ្ទុះ​បូ​ម​​កៅអីអង្គុយ កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ថ្មគោល​ខាងត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្ម​គោល ​។​

​ប្រភព​បាន​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​យ៉ា​ន លី​ហូ​វ ភេទប្រុស ​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល និង​ជា​បុគ្គលិក​បំរើ​ការ​នៅ​ស្ដង់​លក់ ​និង​ទិញ​ម៉ូតូ​យីហោ​ «​ហ៊ុយ ហួ​ក​» ​មានទី​តាំង​នៅ​ចំណុច​កើតហេតុ​​ខាងលើ​ ។ ជន​រង​គ្រោះ​​អង្គុយ​លើ​កៅអី​បូម ហើយ​បាន​ចុច​សា​រ៉េ​ចុះឡើង​ ក៏​ស្រាប់​តែ​ផ្ទុះ​បូម ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​តែ​តែ​ម្ដង ​។​

​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​​ថា ករណី​ផ្ទុះ​នេះ​ បាន​បណ្ដាល​ឱ្យជន​រង​គ្រោះ​រង​របួស​ភ្នែក​​ខាងឆ្វេង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។ នេះ​ជា​លើក​ទី​១​ហើយ ​ដែល​កៅអី​ប្រើ​បូម​ បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ដូច្នេះ អ្នក​ដែល​អង្គុយ​លើ​កៅអី​ប្រើ​បូម​ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ផង ។

ព័ត៌មានលម្អឹតនឹង​មាន​ផ្សាយជូនបន្តលើទំព័រកាសែតកោះសន្ត​ិភាព ។

អត្ថបទសរសេរ ដោយ