ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសអ្នក​គួរ​ចៀសវាង​រួម​ភេទ​ពេល​មាន​ផ្ទៃពោះ​ (18+)

5 ឆ្នាំ មុន

ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ​មិនមែន​មាន​ន័យ​ថា ​គ្មាន​ប្រឈម​មុខ​នឹង​បញ្ហា​នោះ​ទេ។ ថ្វីបើ​វា​គឺជា​រឿង​ដែល​មាន​សុវត្ថិភាព​មែន​ក៏​ដោយ ប៉ុន្តែ​ឱកាស​នឹង​ទទួល​បាន​ផល​វិបាក​ក៏​អាច​នឹង​កើត​មាន​ដែរ បើសិនជា​ដៃគូ​ទាំង​សងខាង​មិន​ធ្វើ​ទៅ​តាម​ក្បួន ឬ​គោល​ការណ៍​ត្រឹមត្រូវ​សម្រាប់​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ យ៉ាងណាមិញ​វា​មាន​កំហុស​ច្រើន​ណាស់​ដែល​គូ​ស្វាមីភរិយា​អាច​នឹង​ធ្វើ​ក្នុង​ពេល​រួម​ភេទ​ទាំង​មាន​ផ្ទៃពោះ ដែល​វា​អាច​នាំ​ឲ្យ​រលូត​កូន និង​មាន​ផល​មិនល្អ​ចំពោះ​ម្តាយ…

ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ​មិនមែន​មាន​ន័យ​ថា ​គ្មាន​ប្រឈម​មុខ​នឹង​បញ្ហា​នោះ​ទេ។ ថ្វីបើ​វា​គឺជា​រឿង​ដែល​មាន​សុវត្ថិភាព​មែន​ក៏​ដោយ ប៉ុន្តែ​ឱកាស​នឹង​ទទួល​បាន​ផល​វិបាក​ក៏​អាច​នឹង​កើត​មាន​ដែរ បើសិនជា​ដៃគូ​ទាំង​សងខាង​មិន​ធ្វើ​ទៅ​តាម​ក្បួន ឬ​គោល​ការណ៍​ត្រឹមត្រូវ​សម្រាប់​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ យ៉ាងណាមិញ​វា​មាន​កំហុស​ច្រើន​ណាស់​ដែល​គូ​ស្វាមីភរិយា​អាច​នឹង​ធ្វើ​ក្នុង​ពេល​រួម​ភេទ​ទាំង​មាន​ផ្ទៃពោះ ដែល​វា​អាច​នាំ​ឲ្យ​រលូត​កូន និង​មាន​ផល​មិនល្អ​ចំពោះ​ម្តាយ ។

រួម​ភេទ​ក្នុង​ត្រីមាស​ទី​១
គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នក​ផ្អាក​ការ​រួម​ភេទ​សិន​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ ព្រោះ​វា​ជា​ពេលវេលា​ដែល​ទារក​លូតលាស់ ។ ស្ថិត​ក្នុង​ពេល​នេះ​ដែរ​សុក​របស់​ម្តាយ​​ត្រូវការ​កាច់​សម្បុក​នៅ​ផ្នែក​ខាងលើ​នៃ​ស្បូន​ទៀត ។ ដូច្នេះ​ការ​ធ្វើ​សកម្មភាព​រួម​ភេទ​ខ្លាំងក្លា​ពេក​ក្នុង​ពេលវេលា​មួយ​នេះ​អាច​បណ្តាល​ឲ្យ​របេះ​សុក​ចេញពី​កន្លែង​វា​បាន​។

រួម​ភេទ​នៅ​ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ
ខាង​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​ក៏​មិន​ខុស​គ្នា​នឹង​ខែ​ដំបូង​ដែរ គឺ​មានការ​ប្រឈម​មុខ​នឹង​សុខភាព​ច្រើន​បើសិនជា​រួម​ភេទ ។ ដូច្នេះ​គូ​ស្វាមី​គួរតែ​ចៀសវាង​ការ​រួម​ភេទ​ក្នុង​ពេលវេលា​នេះ ព្រោះ​វា​អាច​នឹង​ជំរុញ​ឲ្យ​ឆាប់​សម្រាលកូន ។

ប្រើ​ក្បាច់​រួម​ភេទ​ខាង​ស្រី​នៅ​ពីលើ
ក្បាច់​រួម​ភេទ​មួយ​នេះ​ប្រហែលជា​អាច​ឲ្យ​ស្ត្រី​គ្រប់គ្រង​ល្បឿន និង​ភាព​ខ្លាំងក្លា​នៃ​សកម្ម​ភាព​រួម​ភេទ​បាន​យ៉ាង​ល្អ ។ សម្រាប់​ក្បាច់​រួម​ភេទ​ដែល​បុរស​នៅ​ពីលើ​វិញ អាច​នឹង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​ពោះ​ស្ត្រី​ទៅ​វិញ​ទេ ។

រួម​ភេទ​នៅ​ពេល​ស្ត្រី​មាន​បញ្ហា​សុក​បាំង​មាត់ស្បូន
ធម្មតា​សុក​នឹង​កាច់​សម្បុក​នៅ​ផ្នែក​ខាងលើ​នៃ​ស្បូន ប៉ុន្តែ​ករណី​សុក​កាច់​សម្បុក​បាំង​មាត់ស្បូន​ហើយ ការ​រួម​ភេទ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ទារក​ជា​មិន​ខាន ។

មិន​ខ្វល់​អំពី​ភាព​គ្រោះថ្នាក់​នៃ​ការ​រួម​ភេទ​តាម​មាត់
ថ្វីបើ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ជា​ច្រើន​ណែនាំ​ឲ្យ​រួម​ភេទ​តាម​មាត់​ក្នុង​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក៏​ដោយ តែ​វា​មិនមែន​បញ្ជាក់​ថា គ្មាន​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​ទេ ។ ក្នុង​ពេល​រួម​ភេទ​តាម​មាត់ ពេល​ខ្លះ​បុរស​អាច​នឹង​ធ្វើ​អ្វីមួយ​មិន​ត្រឹមត្រូវ ឬ​អាច​ផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ទ្វារមាស​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​កំណក​ខ្យល់​ចូល​សរសៃឈាម​ដែល​គ្រោះជា​គ្រោះថ្នាក់​ដ៏​ខ្លាំង​ដល់​ការ​រហែក​សុក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ