ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​នៅ​តំបន់ Myeongdong ក្នុង​1​ម៉ែត្រការ៉េ​តម្លៃ​ប្រមាណ​8,5​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ អចលនទ្រព្យ​នៅ​តំបន់​Myeongdong នៃ​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អចលនទ្រព្យ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​អស់​រយៈពេល​១៥​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ ។ យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ដោយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ…

ទីក្រុង​សេ​អ៊ូ​ល ៖ អចលនទ្រព្យ​នៅ​តំបន់​Myeongdong នៃ​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អចលនទ្រព្យ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​អស់​រយៈពេល​១៥​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ដោយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ហាង​លក់ទំនិញ​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េ Nature Republic តម្លៃ​ដែល​ប៉ាន់ស្មាន​ដោយ​រដ្ឋាភិបាល​លើ​ដី និង​ហាង​លក់ទំនិញ​នេះ បាន​កើនឡើង​៦,១៦% បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​៨៥.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។
ចំណែក​​អចលនទ្រព្យ​ដទៃ​ទៀត ក្នុង​តំបន់ Myeongdong ក៏​បាន​ជាប់​ក្នុង​បញ្ជី​អចលន​ទ្រព្យ​ទាំង​១០​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​នេះ​ផង​ដែរ ។

អចលនទ្រព្យ​របស់​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Lloyd និង​Clue គឺជា​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​លេខ​២ និង​លេខ​៣​ប្រចាំ​កូរ៉េ​ខាងត្បូង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ប្រមាណ​៨៤.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

អចលនទ្រព្យ​របស់​អគារ Woori Bank វិញ​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​៤​វិញ ដែល​មាន​តម្លៃ​ប្រមាណ ៨២.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ បន្ទាប់​ពី​ជាប់​ចំណាត់ថ្នាក់​លេខ​២​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ។

តម្លៃ​ដី​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ បាន​កើនឡើង ៦,២៨%​ផង​ដែរ ដោយ​មាន​ដី​ក្នុង​តំបន់ Mapo មើលឃើញ​តម្លៃ​កើនឡើង​ខ្លាំង​ជាងគេ​ប្រមាណ​១១,៨៩% ។ រីឯ​តម្លៃ​ដី​នៅ​តំបន់​Seocho កើនឡើង​បាន ៨,៧៦% ខណៈ​ដែល​តម្លៃ​ដី​ក្នុង Yongsan និង Seongdong កើន​បាន​៨,១៤%​ដូច​គ្នា ។ ជាមួយ​គ្នា​នេះ តម្លៃ​ដី​ក្នុងស្រុក​Gangnam​វិញ ក៏​កើនឡើង​បាន ៧,៨៥% ផង​ដែរ ។

ក្រសួង​ដែនដី​ប្រទេស​នេះ​ក៏​បាន​ឲ្យ​ដឹង​ពី​តំបន់​ដែល​ដី​មាន​តម្លៃ​ទាប​ជាងគេ​ផង​ដែរ គឺ​ដី​នៅ​ក្នុង​តំបន់​Uljin នៃ​ខេត្ត Gyeongsang ភាគ​ខាងជើង មាន​តម្លៃ​ប្រមាណ​តែ​១៣​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ