ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាន់​ជំហរ​ម៉ឹង​ម៉ាត​ធានា​បរិ​យាកាស​នយោបាយ​បោះ​ឆ្នោតខាងមុខ​​ទទួលយក​បាន​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​បារាំង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​បាន​អះអាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ នេះ រាជរដ្ឋាភិបាល​ប្រកាន់​នូវ​ជំហ​យ៉ាង​ម៉ឹង​ម៉ាត់ និង​ធានា​ឱ្យ​មាន​បរិយាកាស​នយោបាយ​មាន​ស្ថិរភាព…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​បារាំង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​បាន​អះអាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ នេះ
រាជរដ្ឋាភិបាល​ប្រកាន់​នូវ​ជំហ​យ៉ាង​ម៉ឹង​ម៉ាត់ និង​ធានា​ឱ្យ​មាន​បរិយាកាស​នយោបាយ​មាន​ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នា ប់​ល្អ ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សេរី​ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើ​ហិង្សា និង​ទទួល​យ កបាន​ទាំងអស់​គ្នា ។

ក្នុង​ជំនួប​ជាមួយ​លោក Christophe Andres Frassa សមាជិក​ព្រឹទ្ធសភា​បារាំង និង​ជា​សមាជិក​នៃ សភា​និយាយ​ភាសា​បារាំង​កាលពី​ថ្ងៃ​ទី​0១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​សាយ ឈុំ​បាន​សម្តែង​នូវ ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត ចំពោះ​លោក Christophe Andres Frassa អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា ។

សម្តេច​មាន​ជំនឿ​ជឿជាក់​ថា ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​ប្រទេស​កម្ពុ​ជានា​ឱកាស​នេះ​បាន​រួមចំណែក​ដ៏ សំខាន់​ក្នុង​ការ​បន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ព្រមទាំង​រួម ចំណែក​ដល់​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង ។ ប្រទេស​បារាំង គឺជា​ប្រទេស ដែល​ស្គាល់​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​បង្អស់ និង​ជា​អ្នក​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​តាំងពី​ប្រទេស​កម្ពុជា​ទទួល​បាន ឯករាជ្យ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។

ក្នុង​ជំនួប​នោះ​ដែរ​លោក Christophe Andres Frassa បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​បារាំង ដែល​មាន​តាំងពី​យូរលុង​ណាស់​មក​ហើយ តាម​រយៈ​ភាសា​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ប្រទេស​បារាំង​បាន​ផ្តល់ ជំនួយ​ដល់​កម្ពុជា​តាំងពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ប្រទេស​បា រាំង​ក៏​បាន​ជួយ​ផង​ដែរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាន​វិ​វ​ឌ្ឍ​ឈាន​ឡើងជា​បន្តបន្ទាប់​ក្លាយ ជា​សមាជិក​អង្គការ ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ជា​ប្រទេស​ដែល​ទទួល​បាន​នូវ​ការ​គោរព​នៅ​ក្នុង​ឆាក​អន្តរជាតិ ក្លាយជា​ដៃគូ ពិសេស​នៅ​ក្នុង​អាស៊ាន​ព្រមទាំង​ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​នូវ​ការ​វិយោគ​ពី​អ្ន ក​វិនិយោគ​គិ​ន​បារាំង​ជា​ច្រើន ។

លោក​ក៏​បាន​បញ្ជាក់​ថា​«​ប្រទេស​បារាំង​មិន​អាច​បំភ្លេច​បាន​នូវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង កាត់​សម័យកាល​ដ៏​ជូរ​ចត់​កាលពី​ពេល​កន្លង​ទៅ ។ ប្រទេស​បារាំង​បាន​ចូលរួម​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ឆ្លង​ផុត​នូវ​សម័យ កាល​ដ៏​ជូរ​ចត់ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច ព្រមទាំង​ទទួល​បាន​នូវ​ភាព​ថ្កុំថ្កើង និង​រុង រឿង​នៅ​ក្នុង​អាស៊ាន​» ។

លោក​Christophe Andres Frassa ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​និយាយ​ភាសា​បារាំង ហើយ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​សមាគម​អាស៊ាន ។ ជា​ការ​ពិត​សមាគម​នេះ​មិនមែន​ជា​សមាគម ដែល​និយាយ​ភាសា​បារាំង​នោះ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា​-​វៀតណាម និង​ប្រទេស​ឡាវ​ជា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​បាន​ជួយ​លើកតម្កើង​ភាសា​បារាំង​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ ។

ជា​ការ​ឆ្លើយ​តប​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើក​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​ក្នុង​ក្រប​ខណ្ឌ APF ផង​ដែរ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ឯកភាព និង​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ ដែល​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានឃើញ​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​គួរ​ជាទី​មោ​ទ​នៈ ។ ក្នុង​នាម​ព្រឹទ្ធសភា និង​ក្នុង​នាម​សម្តេច​ផ្ទាល់​សម្តេច បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​បារាំង​ដែល​បាន​ផ្តល់​ជំនួយ​ឥត​សំណង បច្ចេកទេស កម្ចីសម្បទាន និង​ជំនួយ​ផ្សេង​ៗ​ច្រើន​វិស័យ ព្រមទាំង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​ប្រទេស​កម្ពុជា ។

សម្តេច​សាយ ឈុំ​ក៏​បាន​ជម្រាប​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​សមាជិក ប្រើប្រាស់​ភាសា​បារាំង​បាន​ខិតខំ​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ភាសា​បារាំង​យ៉ាង​ទូលំទូលាយ ។ បច្ចុប្បន្ន​នេះ​ប្រទេស កម្ពុជា​មាន​សាលា​បណ្តុះបណ្តាល​ភាសា​បារាំង​ដូច​ជា ទី (១)- សាលា​ដេ​កាត​នៅ​ភ្នំពេញ (២)- ថ្នាក់​ពីរ​ភាសា​(Class Bilingues) (៣)- វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា (IFC) ។​ល​។

ចាប់តាំងពី​ឆ្នាំ​២០០៧ ប្រទេស​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​និយាយ​ភាសា​បារាំង​រួម​មាន​៖ (១)​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​២​ដង (២)​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ​ចំនួន​៣​ដង (៣)​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​៣​ដង ។ ដោយឡែក​ព្រឹទ្ធសភា​បាន​រៀបចំ​ទិវា​វប្បធម៌​បារាំង តាម​រយៈ​ធ្វើ​សិក្ខាសាលា និង​ធ្វើ​រាត្រី​ស្រមោល​ស ដើម្បី​ផ្លាស់​ប្តូរ​វប្បធម៌​បារាំង​-​កម្ពុជា​ចំនួន​៤​លើក ចាប់តាំងពី​ឆ្នាំ​២០១៥​មក ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តាម​កាល កំណត់​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​ផ្តល់​សុពលភាព ដល់​គណបក្ស​ចំនួន​២០​គណបក្ស​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ ការ​ចូល រួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​មាន​គណបក្ស​ដ៏​ច្រើន​ចូលរួម​នេះ​បញ្ជាក់​ច្បាស់ ថា ប្រទេស​កម្ពុជា​បាន​គោរព​ដ៏​ពេញលេញ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ជា​ពិសេស​គោរព​ពេញ លេញ​នូវ​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ក៏​ដូច​នីតិកាល​ទី​៥ រាជរដ្ឋាភិបាល​ប្រកា ន់​នូវ​ជំហ​យ៉ាង​ម៉ឹង​ម៉ាត់ និង​ធានា​ឱ្យ​មាន​បរិយាកាស​នយោបាយ មាន​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ដើម្បី​ធា នា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សេរី​ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើ​ហិង្សា និង​ទទួលយក​បាន​ទាំ ង​អស់​គ្នា ៕