ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ជួយ​គ្នា​គ្រប់​កាលៈទេសៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតបាន​អះអាង​ថា រដ្ឋាភិបាល​នៃ​ព្រះ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​គ្នា​គ្រប់​កាលៈទេសៈ ។ ក្នុង​ជំនួប​ជាមួយ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតបាន​អះអាង​ថា រដ្ឋាភិបាល​នៃ​ព្រះ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​គ្នា​គ្រប់​កាលៈទេសៈ ។

ក្នុង​ជំនួប​ជាមួយ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អនុប្រធាន​រណ​សិ​រ្យ​សាមគ្គី​មាតុភូមិ​កម្ពុជា កាលពីរ​រសៀល​ថ្ងៃ​ទី​១ មិថុនា នៅ​ទីស្តីការក្រសួង​លោក ហាវ អា​ឡាញ់ សមាជិក​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម​បាន​សម្តែង​ពី​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​រវាង​រណសិរ្ស នៃ​ប្រទេស​ទាំង​ពីរ និង​សន្យា​បន្ត​ជូ​យ​គ្នាន​គ្រប់​កាលៈទេសៈ ។

លោក ហាវ អា​ឡាញ់ ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ដែល​កម្ពុជា​កំពុង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​រីក​ចំរើន​នៅ​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ ជា​មួយ​​គ្នា​នេះ​លោក​ក៏​បាន​កោត​ស​សើរ​ចំពោះ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ដែល​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រណសិរ្ស​វៀតណាម​ដោយ​ក្នុង​នោះ​រណសិរ្ស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​នូវ​​ដំណើរ​ទស្សនកិច្ច​គ្នា​ជា​ច្រើន​តួយ៉ាង​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ដែល​ជា​ឆ្នាំ​ខួប​លើក​ទី​៥០​នៃ​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​កម្ពុជា និង​វៀតណាម​រណសិរ្ស​នៃ​ទាំង​ពីរ​បាន​ធ្វើ​ការងារ​ជា​ច្រើន​ជាមួយ​គ្នា​ដូច​ជា ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឆ្នាំ​នេះ​គណៈប្រតិភូ​រណសិរ្ស​វៀតណាម​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំ​ពេល​ខួប​លើក​ទី​៤០ នៃ​ការ​បង្កើត​រណសិរ្ស ២ ធ្នូ របស់​កម្ពុជា ។

ក្នុង​ជំ​នួ​វ​នោះ​ដែរ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​បញ្ជាក់​ថា «​កម្ពុជា និង​វៀតណាម​ជា អ្នក​ជិតខាង​ល្អ យើង​តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រា​លំបាក ។ ដូច្នេះ​ប្រទេស​ទាំង​ពីរ​ត្រូវ បន្ត​ការ​សហការ​ជាមួយ​គ្នា​ជា​បន្ត​ទៀត ដោយ​ត្រូវ​ប្រែក្លាយ​តំបន់​ព្រំដែន​អោយ​ក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដើម្បី​បានជា​ការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ​ជា​ពិសេស​ប្រជាជន​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​» ។

លោកស្រី​បាន​បន្ត​ទៀត​ថា កម្ពុជា​កំពុង​មានការ​មមាញឹក ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ លោកស្រី​បន្ត​ថា កម្ពុជា និង​វៀតណាម​មាន​ចំណង​មិត្ត និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អជា​មួយ​គ្នា និង​ទំនាក់ទំនង​ល្អ រវាង​បក្ស និង​បក្ស និង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។ ប្រទេស​ទាំង​ពីរ​ត្រូវ​បង្កើន​កិច្ច​សហជា​មួយ​គ្នា​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ