ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ជនជាតិ​ថៃ​៣​នាក់ ជួញដូរ​គ្រឿងញៀ.ន​៣០​ថង់​ជិត​១​គីឡូក្រាម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​កម្លាំង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន​ចាប់​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​៣​នាក់ ស្រី​២​នាក់ និង​គ្រឿងញៀន​៣០​ថង់ ជិត​១​គីឡូក្រាម នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖​កម្លាំង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន​ចាប់​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​៣​នាក់ ស្រី​២​នាក់ និង​គ្រឿងញៀន​៣០​ថង់ ជិត​១​គីឡូក្រាម នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​កាស៊ីណូ​ស្តា​វី​ហ្កា​ស ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​មាន​១.​ឈ្មោះ ឈី​រាត់ ឆៃ​សេន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ប៉ែន ចា​ម៉ាត់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ៣.​ឈ្មោះ លី​ម សា​លិ ហៅ​ទី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​រស់នៅ​បាងកក​ប្រទេស​ថៃ​។

  តាម​ព័ត៌មាន​បាន​បាន​ឲ្យ​ដឹង​ថា​៖ នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​នគរបាល​មន្ទី​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​.​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​៣​នាក់ មាន​ស្រី​២​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា​៣០​ថង់​ខៀវ និង​ខេ​តា​មីន​ដប​៣​ដប គ្មាន​ទឹក​២​ដប កញ្ឆា​ស្ងួត ឬ​ក្រៀម​២​ដុំ ឧ​បករ​ប្រើប្រាស់ គ្រឿងញៀន​ដែល​ឃាត់​នៅ​ក្នុង​អគារ​កាស៊ីណូ​ស្តា​វី​ហ្កា​ស​ជាន់​ទី​៦​បន្ទប់​លេខ​៦០៩​។

ក្រោយ​ពេល​ដែល​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ចាប់​បាន​ជនសង្ស័យ​ជនជាតិ​ថៃ​៣​នាក់ ស្រី​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​គឺ​ដឹកនាំ​ដោយ​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​ចុះ​បង្ក្រាប​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ