ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់តេរី ល្អ​ៗ​មិន​អាច​ជួយ​អ្វីដល់​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ឡើយ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online ឲ្យ​ដឹង​ថា បាក់តេរី ល្អ​ៗ ដែល​មាន​ក្នុង​ចំណីអាហារ​មិន​មាន​អ្វី​ផ្តល់​ប្រយោជន៍​ដល់​ករណី​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​​ឡើយ ។ ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ អាច​បង្ក​ឲ្យ​ឈឺចាប់​ក្នុង​សន្លាក់…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online ឲ្យ​ដឹង​ថា បាក់តេរី ល្អ​ៗ ដែល​មាន​ក្នុង​ចំណីអាហារ​មិន​មាន​អ្វី​ផ្តល់​ប្រយោជន៍​ដល់​ករណី​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​​ឡើយ ។ ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ អាច​បង្ក​ឲ្យ​ឈឺចាប់​ក្នុង​សន្លាក់ និង​គាំង​សន្លាក់ ព្រមទាំង​មាន​ជាប់​ទាក់ទង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ និង​ការ​ធាត់​ជ្រុល​ដែរ ។

អ្នក​ស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​សត្វ​ដើម្បី​ចង់​ដឹង​បន្ថែម​ថា​តើ​ឥទ្ធិពល​នៃ​ភាពធាត់​ជ្រុល និង​របប​អាហារ​មិនល្អ​អាច​មាន​អ្វី​ប៉ះពាល់​ដល់​ជំងឺ​នេះ​ទៀត ។ ទាំង​របប​អាហារ និង​ការ​ធាត់​ជ្រុល​ត្រូវ​បាន​គេ​ដឹង​ថា ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន និង​បន្ថយ​ចំនួន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​ថែម​ទៀត ។ អ្នក​ស្រាវជ្រាវ​បាន​យល់​ថា ការ​រក្សា​តុល្យភាព​បា​តេ​រី​នេះ​អាច​ធ្វើ​ឲ្យ​ការ​ខូចខាត​សន្លាក់​ដែល​បង្ក​ឡើង​ដោយ​ការ​ធាត់​ជ្រុល​ស្រួលបួល​វិញ​បាន ។

កណ្តុរ​ដែល​គេ​សិក្សា​នោះ​ត្រូវ​បាន​គេ​ឲ្យ​ស៊ី​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ខ្ពស់ ហើយ​ក៏​ត្រូវ​បាន​គេ​ធ្វើការ​វះកាត់​ដើម្បី​ឲ្យ​ខូច​ដល់​សន្លាក់​ជង្គង់​ពួក​វា​ដែរ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កណ្តុរ​ដែល​ទៅ​ជា​ធាត់​ជ្រុល​គឺ​មាន​អ​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​មានការ​រលាក​ខ្លាំង ព្រមទាំង​ខូចខាត​ដល់​សន្លាក់​ជង្គង់​ថែម​ទៀត ។

នៅ​ពេល​គេ​ឲ្យ​កណ្តុរ​នេះ​ស៊ី​ប្រូ​បាយ​អូ​ទិច វា​ហាក់បីដូចជា​ជួយ​ពង្រឹង​ដល់​តុល្យភាព​បាក់តេរី​នេះ​ក្នុង​ពោះវៀន និង​បន្ថយ​ការ​ខូចខាត​សន្លាក់​។ រឿង​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ឃើញ​ថា អ​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន​អាច​មានការ​ជាប់​ទាក់ទង​នឹង​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ដោយ​ផ្ទាល់​លើ​ខ្លួន​មនុស្ស តាម​រយៈ​ការ​សិក្សា​នេះ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​រក​ឃើញ​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់​ថា ប្រូ​បាយ​អូ​ទិច​អាច​បង្ការ ឬ​ធ្វើ​ឲ្យ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ស្រួលបួល​មក​វិញ​ឡើយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ