ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ប្រៃ​ពេក​ក៏ជាប់​ទាក់ទង​មហារីក​ក្រពះដែរ គួរ​តែ​ប្រយ័ត្ន!

5 ឆ្នាំ មុន

ធម្មតា​យើង​ដឹង​ហើយ​ថា ជាតិ​ប្រៃ ឬ​អំបិល គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ដែល​វា​អាច​ជួយ​បង្កើន​រសជាតិ​ម្ហូប​ដែល​យើង​ទទួលទាន​កាន់តែ​ឆ្ងាញ់​តាម​រយៈ​ភាព​ប្រៃ​របស់​វា ។ ក្រៅពី​នេះ​វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​អាហារ​ឲ្យ​បាន​យូរ ដោយ​ការ​ប្រឡាក់សាច់ ព្រមទាំង​អាច​ជួយ​ទប់ស្កាត់​ការ​លូតលាស់​របស់​បាក់តេរី​ថែម​ទៀត​ផង​។ កាលពី​ប្រមាណ…

ធម្មតា​យើង​ដឹង​ហើយ​ថា ជាតិ​ប្រៃ ឬ​អំបិល គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ដែល​វា​អាច​ជួយ​បង្កើន​រសជាតិ​ម្ហូប​ដែល​យើង​ទទួលទាន​កាន់តែ​ឆ្ងាញ់​តាម​រយៈ​ភាព​ប្រៃ​របស់​វា ។ ក្រៅពី​នេះ​វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​អាហារ​ឲ្យ​បាន​យូរ ដោយ​ការ​ប្រឡាក់សាច់ ព្រមទាំង​អាច​ជួយ​ទប់ស្កាត់​ការ​លូតលាស់​របស់​បាក់តេរី​ថែម​ទៀត​ផង​។

កាលពី​ប្រមាណ បី​ទស​វត្ស​ន៍​មុន កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​របស់​ជាតិ​ប្រៃ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង នៅ​ពេល​ដែល​ទទួលទាន​វា​ច្រើន​ពេក ។ ប៉ុន្តែ​ក្នុង​នោះ​ជា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ជំងឺមហារីក​ក្រពះ​ផង​ដែរ ។

តាម​ពិត​ទៅ បើ​យោង​ទៅ​តាម​ក្បួន​ណែនាំ​របប​អាហារ​សម្រាប់​ជនជាតិ​អា​មេ​រិ​ក (Dietary Guideline for Americans) បាន​ណែនាំ​ថា យើង​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​ឲ្យ​នៅ​ក្រោម​២៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ ចូរ​ចាំ​ថា អំបិល​៦​ក្រាម ឬ​មួយ​ស្លាបព្រា គឺ​មាន​ជាតិ​សូ​ដ្យូ​ម​តែ ៤០​ភាគរយ​ប៉ុណ្ណោះ​។

ដោយ​យោង​ទៅ​តាម​អំណះអំណាង​មួយ​ចំនួន​និយាយ​ថា ការ​ញ៉ាំ​អំបិល ឬ​ប្រៃ​ច្រើន​អាច​ជាប់​ទាក់ទង​ប្រឈម​ខ្ពស់​នឹង​មហារីក​ក្រពះ ។ រឿង​នេះ​ប្រហែលជា​ដោយសារ​តែ​វា​ធ្វើ​ឲ្យ​កើនឡើង​ដល់​បាក់តេរី​បង្ក​ដំបៅ​ក្រពះ H.pylori ក្នុង​ក្រពះ​ហើយ​។

ការ​សិក្សា​មួយ​កាលពី​ឆ្នាំ ២០១១ ដែល​ធ្វើ​ទៅ​លើ​មនុស្ស​ប្រមាណ​១០០០​នាក់ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញ៉ាំ​ប្រៃ​ច្រើន​គឺ​ប្រឈម​ខ្ពស់​នឹង​មហារីក​ក្រពះ ។ ហើយ​ការ​សិក្សា​ដ៏​ធំ​មួយទៀត​ដែល​មាន​មនុស្ស​ចូលរួម ២៦៨៧១៨​នាក់ បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​ប្រៃ​គឺ​ប្រឈម​នឹង​មហារីក​ក្រពះ​ច្រើន​ជាង​អ្នក​ញ៉ាំ​មិន​ប្រៃ​ប្រមាណ​៦៨​ភាគរយ​ឯណោះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ យក​ល្អ​គួរតែ​សម្គាល់ថា ការ​សិក្សា​ទាំងនេះ​គឺ​បង្ហាញ​តែ​ទំនាក់ទំនង​រវាង​មហារីក​ក្រពះ និង​ការ​ញ៉ាំ​ប្រៃ​ខ្លាំង​ប៉ុណ្ណោះ ។ ដូច្នេះ​វា​ត្រូវ​តែ​មានការ​ស្រាវជ្រាវ​បន្ថែម​ច្រើន​ទៀត​ដើម្បី​កំណត់​ឲ្យ​ដឹង​ថា តើ​របប​អាហារ​ប្រៃ​ប៉ុណ្ណា​ទើប​អាច​វិ​វ​ឍ្ឍ​ជា​ជំងឺ​នេះ​បាន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ