ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ ! មិន​ចេះ​តិច​ជាង​700​គីឡូក្រាម​លួច​បង្កប់​នាំ​ចូល​មក​ពី​ថៃ (Video)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​ដឹក​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​ស្រុក​ម៉ា​ឡៃ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​បាន​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។ លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធិ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​ដឹក​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​ស្រុក​ម៉ា​ឡៃ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​បាន​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធិ ស្នងការ​រង​ទទួល​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខ​ស​ញ្ញ​ឃាត់​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-៧២៨២ ដែល​ដឹក​សត្វព្រៃ​២​ប្រភេទ ទំងន់​៧២១​គីឡូក្រាម មាន​សត្វ​អ​ន្ស​ង​ចំនួន​៧០​ក្បាល ស្មើ​ទំងន់​៣៥១​គីឡូក្រាម​, សត្វ​អណ្តើក​៦១៨​ក្បាល ទំងន់​៤០៦​គីឡូក្រាម និង​ឃាត់​អ្នកបើកបរ​រថយន្ត​ម្នាក់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សត្វព្រៃ​នេះ និង​ឃាត់​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ សោម កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ ។

តាម​ចម្លើយ​សារភាព​គឺ​ស៊ីឈ្នួល​បើកបរ​រថយន្ត​ដឹក​សត្វព្រៃ​ឱ្យឈ្មោះ ជី​ម និង​ឈ្មោះ ភ័​ណ ជា​ឈ្មួញ​​សត្វព្រៃ​រស់នៅ​ភូមិ​បឹង​បេង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ក្នុង​១​ជើង​តំលៃ​១០​ម៉ឺន​រៀល ដែល​រក​ស៊ី​​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ដឹកនាំ​មក​ពី​ថៃ​យក​ចូល​កម្ពុជា​តាម​ច្រករបៀង ក្បែរ​វត្ត​ឡង​ខ​ង និង​​ច្រករបៀង​អរ​ប៉ នៅ​ជិត​វត្ត​៩៣ និង​ច្រករបៀង​ជិត​រោង​វែង ស្ថិត​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ក្នុង​គោល​​ដៅ​ដឹក​ចេញពី​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​ឆ្លងកាត់​ខេត្តបាត់ដំបង​ឆ្ពោះទៅ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​ចាប់​បាន​រថយន្ត​ដឹក​សត្វព្រៃ​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា​ហើយ​ឃាត់​អ្នកបើកបរ​ម្នាក់​តាម​ចម្លើយ​គឺ​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មួញ​នាំ​ចូល​សត្វ​ព្រៃ​ល្មើសច្បាប់​បន្ត​ទៀត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ចំណែក​សត្វព្រៃ​ពីរ​ប្រភេទ​ខាងលើ​ត្រូវ​បាន​​កម្លាំង​ជំនាញ​ប្រគល់​ជូន​ឱ្យ​មន្ត្រី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបន្ទាយមានជ័យ រីឯ​រថយន្ត​១​​គ្រឿង និង​អ្នកបើកបរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ