គួរតែ​លើកទឹកចិត្ត​ក្មេង​លេង​ឱ្យ​បាន​ច្រើន


បើសិនជា​កូន​របស់​អ្នក​អាច​សម្រប​ខ្លួន​ទៅ​នឹង​របៀប​រស់នៅ​ដែល​មាន​ភាព​សកម្ម​តាំងពី​ក្មេង​ហើយ ពួក​គេ​ទំនងជា​មិន​ងាយ​ទៅ​ជា​ធាត់​ជ្រុល​នៅ​ពេល​ធំ​ឡើយ​នោះ​ទេ ។ ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​៣​នាក់​គឺ​ធាត់ ឬ​ធាត់​ជ្រុល​ហើយ ។ បច្ចុប្បន្ន​នេះ​ក្មេង និង​យុវវ័យ​ចំណាយ​ពេលវេលា​ជា​មធ្យម​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​មើល​ទូរទស្សន៍ ប្រើ​កុំព្យូទ័រ លេង​​ទូរស័ព្ទ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក ផ្សេង​ៗ​ទៀត​ជា​ការ​កម្សាន្ត​យ ។

យក​ល្អ​ក្នុង​នាម​ជា​ឪពុក​ម្តាយ គួរតែ​លើកទឹកចិត្ត​ឲ្យ​កូន​របស់​ខ្លួន​មាន​សកម្មភាព​រាង​កាយ​កាន់តែ​ច្រើន​ដូច​ខាងក្រោម​នេះ​៖

•​ស្វែងរក​សកម្មភាព​រាង​កាយ​ណាមួយ​ដែល​ស័ក្តិសម​សម្រាប់​វ័យ​របស់​កូន​អ្នក​ចូល​ចិត្ត​លេង ឬ​ចូលរួម ។

•​រៀបចំ​គម្រោង​ទុកជា​មុន និង​បង្កើត​ពេលវេលា​ដើម្បី​ហាត់ប្រាណ ។
•​ផ្តល់​ឲ្យ​កូន​អ្នក​នូវ​ឧបករណ៍ ឬ​សម្ភារៈ​លេង​ដែល​មាន​សុវត្ថិភាព និង​សំខាន់​ៗ ។
•​ផ្តល់​ឲ្យ​គេ​លេង​នូវ​របស់​លេង​ដែល​មាន​សកម្មភាព​ដូច​ជា បាល់ និង​ខ្សែ​លោត ។
•​ធ្វើ​ជា​គម្រូរ​សម្រាប់​ពួក​គេ និង​ដឹកនាំ​របៀប​រស់នៅ​ដែល​សកម្ម ។
•​លេង​ជាមួយ​កូន​អ្នក​នៅ​ពេល​កូន​អ្នកចេះ​លេង​កីឡា​ថ្មី​មួយ ។

•​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ កុំព្យូទ័រ និង​ប្រើប្រាស់​ទូរស័ព្ទ​មិន​ឲ្យ​ច្រើន​ជាង​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ