ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះសសៀរៗបញ្ច្រាសផ្លូវ​បុកបាក់.កស្លា.ប់ភ្លាមៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​បើកបរ​ក្នុង​ទិស​ដៅត្រឹមត​្រូវ​តាមផ្លូវ​ចរាចរណ៍(​ត្រូវ​ផ្លូវ) ​ដោយ​បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំ​ពីមុខ​ពីមុខ​ពេញទំហឹង  ដែលហេតុការណ៍​នេះ​​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​វត្ត​ជ្រោយ​អំពិល ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​បើកបរ​ក្នុង​ទិស​ដៅត្រឹមត​្រូវ​តាមផ្លូវ​ចរាចរណ៍(​ត្រូវ​ផ្លូវ) ​ដោយ​បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំ​ពីមុខ​ពីមុខ​ពេញទំហឹង  ដែលហេតុការណ៍​នេះ​​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​វត្ត​ជ្រោយ​អំពិល ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ឈ្មោះ ប្រុស សា​រិ​ន អាយុ​២១​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ហាង មានស្រុក​កំណើត​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល  បានស្លាប់នៅនឹង​កន្លែងកើតហេតុ ។ ចំណែក​បុរសម្នាក់​ទៀត​​ដែល​រង​របួស​ធ្ងន់ធ្ងរ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយសារ​ជួប​គ្រោះថ្នាក់​ភ្លាម​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​យុវជន​រង​គ្រោះ​ឈ្មោះ ប្រុស សា​រិ​ន ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​កៀនស្វាយ ដោយ​ជិះ​សសៀរ​បញ្ច្រាស​ផ្លូវ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​គ្រឿង​ផ្សេង​ទៀត​ម៉ាក ហុងដា​ឌ្រ៊ី​ម​សេ​១២៥ ពណ៌​ខ្មៅ ជិះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ប៉ុន្តែ​ក្នុង​ចំណែក​ផ្លូវ​ត្រឹមត្រូវ និង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​និ​ច ដួល​បាក់​.​ក​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ជន​រង​គ្រោះ​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រី​ម បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​រង​ការ​ខូចខាត​ដូច​គ្នា ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ។ ចំណែក​សព ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ