ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​៤​នាក់​ឆក់​កាបូប​ចំ​ប្រពន្ធ​សន្តិសុខ រត់​មិន​រួច​ត្រូវ​នគរបាល​ចាប់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ របស់​សន្តិសុខ​សាលា​ខណ្ឌដង្កោ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែ​ថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ កំពុង​ល្បាត​ប្រទះ​ឃើញ​ដេញ​តាម​ប៉ផាប់​ចាប់​ពភីង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ របស់​សន្តិសុខ​សាលា​ខណ្ឌដង្កោ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែ​ថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ កំពុង​ល្បាត​ប្រទះ​ឃើញ​ដេញ​តាម​ប៉ផាប់​ចាប់​ពភីង ហើយ​ចាប់ខ្លួន​បាន​ទាំង​៤​នាក់​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង ត្រង់​ចំណុច​ខាងជើង​ក្លោ​ង​ទ្វារ​វត្ត​ព្រះបាទ​ជាន់​ឯក ស្ថិត​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ឈាន សុ​ដា ភេទ​ស្រី អាយុ​២១​ឆ្នាំ​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សំអាង សុ​បណ្ឌិត អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​សាលា​ខណ្ឌដង្កោ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ដោយឡែក​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ទី ទេពី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​សំណាក់​សេះ​មាស ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ អ៊ុ​ច សា​វី​ន អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​បុរី​ចម្ការ​ដូង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ សំ ទិ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ផល អ៊ី​ណា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​គ្នា​។ នគរបាល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​សន្តិសុខ​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GY-3526 ឌុ​ប​ប្រពន្ធ និង​ម្តាយក្មេក​ឈ្មោះ សេក ច័ន្ទ អាយុ​៦០​ឆ្នាំ ចេញពីផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តកំពង់ឆ្នាំង​។ ដោយ​បើក​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់ ជនសង្ស័យ​ទាំង​៤​នាក់​នោះ ជិះ​ម៉ូតូ​០២​គ្រឿង ក្នុង​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ធំ​1K-6009 មាន​លេខ​តួ និង​លេខ ម៉ាស៊ីន​5194387 មួយ​គ្រឿង​។

និង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-5937 មួយ​គ្រឿង មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5236984 ស្រប​ទិស​គ្នា​តាម​ពីក្រោយ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ទន្ទឹម​ជនសង្ស័យ​ឈ្មោះ ទី ទេពី និង​ឈ្មោះ អ៊ុ​ច សា​វី​ន បាន​ជិះ​ម៉ូតូ​មក​អែប​ខាងឆ្វេង​រួច​បាន​ធ្វើ​សកម្មភាព​ឆក់ យក​កាបូបដៃ​ពី​ជន​រង​គ្រោះ បាន​សម្រេច​រួច​បើក​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងជើង​។ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ល្បាត តាម​ផ្លូវ​លេខ​២១៧ ជិត​នោះ​ស្រាប់ ក៏​បាន​ជួយ​អន្តរាគមន៍ ដេញ​តាម​ចាប់​ជនសង្ស័យ​បាន​ទាំង​០៤​នាក់ ខាងលើ​រហូត​ដល់​ត្រង់​ចំណុច ខាង​មុខ​សាកលវិទ្យាល័យ​កសិកម្ម​ចម្ការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទើប​ឃាត់​បានជា​បន្តបន្ទាប់​។ ក្រោយ​ចាប់ខ្លួន​នគរ​បាន​បាន​ដកហូត​យក​បាន​កាបូប​នោះ​វិញ ហើយ​នៅ​ក្នុង​កាបូប​នោះ រួម​មាន​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង ,​ម៉ាក​ណូ​គា​ចុច​ពិល​១​គ្រឿង ,​លុយ​ចំនួន​៣៥,០០០​រៀល​(​បី​ម៉ឺន​ប្រាំ​ពាន់​រៀល​) រួម​ជាមួយ​ម៉ូតូ​របស់​ជនសង្ស័យ​ទាំងនោះ​ផង​ដែរ​។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ​ភ្លាម​ៗ​។ ហើយ​ជនសង្ស័យ បាន​សារភាព​ថា ពួក​គេ​ទាំង​០៤​នាក់​ខាងលើ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ដៃ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ