ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគច្រើន គេខ្លាចបន្លែស្ពៃក្តោបនេះហើយ…!​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល កាលពី​ល្ងាចថ្ងៃ​ទី​២១ ខែឧសភា បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​បន្លែ ផ្លែ​ឈើ ដែល​នាំ​ចូល​ពីប្រទេស​វៀតណាម នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គិរីវង់…

ខេត្តតាកែវ ៖ រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល កាលពី​ល្ងាចថ្ងៃ​ទី​២១ ខែឧសភា បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​បន្លែ ផ្លែ​ឈើ ដែល​នាំ​ចូល​ពីប្រទេស​វៀតណាម នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ។

នៅ​ក្នុង​ការ​ចុះ​ទៅ​ត្រួតពិនិត្យ​នេះ ក៏​មានការ​សហការ​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា ព្រមទាំង​នគរបាល និង​មន្ត្រី​គយ ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​នេះ​ដែរ ។ នៅ​ក្នុង​ឱកាស​នោះ ទំនិញ​ជា​ប្រភេទ​បន្លែ និង​ផ្លែ​ឈើ​ចំនួន​២៥​មុខ ដែល​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ដកហូត​ធ្វើ​ជា​គំរូ​យក​មក​ធ្វើការ​វិភាគ គឺ​រក​ឃើញ​ស្ពៃក្តោប​មាន​វត្តមាន​សំណ​ល់​ថ្នាំ​កសិកម្ម ។

លោក ប៉ោ លាង​គង់ បានឱ្យ​ដឹង​ថា បន្ទាប់ពី​ការ​ត្រួតពិនិត្យ​និង​ធ្វើតេស្ត​លើ​បន្លែ ផ្លែ​ឈើ​ទាំង​២៥​មុខ​នោះ គឺ​យើង​បាន​រក​ឃើញ​ស្ពៃក្តោប​មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទិញ​យក​ទៅ​ទទួលទាន ។ ដូច្នេះ ចាប់ពី​ពេល​នេះ​តទៅ ស្ពៃក្តោប​នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​បន្ត​ទៀត​ទេ ។

កន្លង​មក​មានការ​រិះគន់​ថា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​នេះ ក៏​មាន​ខាង​សាលាខេត្ត​ដាក់​មន្ត្រី​របស់​ខ្លួន​ធ្វើ​ជា​ប្រធាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែរ តែ​មន្ត្រី​ដែល​ទៅ​ឈរជើង​នោះ​មិនសូវ​ធ្វើ​ការងារ​ឡើយ​គឺ​ចាំ​យក​តែ​លុយ​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ