ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​បាន​បំបែកហ្វូង​ពេល​នេះ​ទេ មិនដឹង​ទៅ​ជា​យ៉ាងណា?

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នេះ​ថា កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​បាន និង​កំពុង​បន្ត​ចុះ​ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន ស្ថិត​ក្នុង​តំបន់​ចុង​ផ្លាស់ ដើម្បី​រុករក​សារធាតុ​គីមី​។ ការ​បែងចែក​នោះ…

ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នេះ​ថា កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​បាន និង​កំពុង​បន្ត​ចុះ​ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន ស្ថិត​ក្នុង​តំបន់​ចុង​ផ្លាស់ ដើម្បី​រុករក​សារធាតុ​គីមី​។ ការ​បែងចែក​នោះ គឺ​មាន​២​ក្រុម​មួយ​ចេញ​ទៅ​ពិនិត្យ​អូរ​ទេរ និង​មួយទៀត​ទៅ​ពិនិត្យ​តាម​សហគមន៍​។ មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ទីតាំង​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ចំណុច​ដី​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង (​ចំណុច​អូរ​ទេរ​) គឺ​មានការ​បង្ហូរ​កាក​សំណល់​សង្ស័យ​ចូល​ទៅ​ក្នុង​ទឹកអូរ​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​យក​សំណាក​ដី និង​ទឹក​ទុក​ធ្វើការ​ពិសោធន៍​។

សេចក្តីរាយការណ៍​បន្ត​ថា ទីតាំង​ខាងលើ​ត្រូវ​បាន​ស្គាល់​ម្ចាស់​ហើយ គឺ​មានឈ្មោះ វ៉ាង ដោយ​កំពុង​រត់គេច​ខ្លួន​បាត់​។ ប្រភព​បន្ត​ថា ទីតាំង​នេះ​បាន​បើក​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​។ ស្ថិត​នៅ​ទីតាំង​ព្រែក​ទេ គឺ​មានការ​សង្ស័យ​ប្រើ​សារធាតុ​គីមី​ច្រើន​ណាស់ ដោយសារ​ស្លាកស្នាម​បន្សល់​ទុក​នៅ​លើ​ដី​នោះ​។ គួរ​រំលឹក​ថា គិត​ត្រឹម​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​២៤ ឧសភា កម្លាំង​មន្ត្រី​ជំនាញ​ដែល​បាន​ចូល​ទៅ​ដល់ទី​តាំង​រែង​មាស នៅ​ជាប់​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បានឱ្យ​ដឹង​ក្រៅផ្លូវការ​ថា អាច​មាន​សមាសធាតុ​គីមី​ជា​ច្រើន​ប្រភេទ ដែល​បាន​ប្រើប្រាស់ ដើម្បី​ចាប់​យក​មាស​នោះ​។

តាម​ការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុមការងារ​ដែល​កំពុង​ស្ថិត​នៅ​ទីតាំង​ផ្ទាល់​ខាងលើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាង​ស្តុក​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​ចូល​ព្រែក​ទេរ​ទៀត​ផង​។ គួរ​រំលឹក​ទៀត​ថា គ្រាន់តែ​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​នោះ​ភ្លាម ក៏​ត្រូវ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​អស់​។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ទីតាំង​នោះ គឺ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ជា​ខ្លាំង ដោយ​មាន​ក្លិន​អាស៊ីត​ជះ​មក​កម្រិត​ខ្ពស់​។

ក្រុមការងារ​អន្តរក្រសួង​មាន​ក្រសួង​រ៉ែ និង​ថាមពល ក្រសួងបរិស្ថាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​សរុប​ប្រមាណ​២០០​នាក់ ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​រ៉ែ​មាស​ចុង​ផ្លាស់ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា នៅ​ត្រឹម​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ឧសភា បាន​ទៅ​ដល់ទី​តាំង និង​ធ្វើការ​បែក​ចែក​កម្លាំង​ជា​៣​ក្រុម​ដោយ ក្រុម​ទី​១-​ចុះ​ទៅ​ពិនិត្យ​ទឹកអូរ​ក្លរ​, ក្រុម​ទី​២-​ចូល​ពិនិត្យ​ក្នុង​ក្រុមហ៊ុន​រ៉ុ​ង​ឆេ​ង និង​ក្រុម​ទី​៣-​ចុះ​ទៅ​ពិនិត្យ​អូរ​ទេ​៕


https://www.youtube.com/watch?v=aJ_O2TF3TIc&feature=youtu.be

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ