ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​ប៊ិក​និង​សៀវភៅ អាច​ឱ្យ​សិស្ស​ចង​ចាំ​ល្អ​ជាង​ការ​ប្រើ Laptop

5 ឆ្នាំ មុន

បើ​ទោះជា​បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​យើង​អាច​ធ្វើការ​ងារ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី​ពិតមែន ប៉ុន្តែ​វា​មិនមែន​ជំរុញ​ដល់​ការ​សិក្សា​ទេ ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់ Laptop ឬ​ថេ​ប​ប្លេ​ត​នៅ​ក្នុង​ថ្នាក់រៀន និង​បង្ខំ​ឲ្យ​ពួក​គេ​កត់ត្រា​លើ​ក្រដាស ឬ​សៀវភៅ​វិញ ។ ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​បាន​ទម្លាប់​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ…

បើ​ទោះជា​បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​យើង​អាច​ធ្វើការ​ងារ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី​ពិតមែន ប៉ុន្តែ​វា​មិនមែន​ជំរុញ​ដល់​ការ​សិក្សា​ទេ ។

នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់ Laptop ឬ​ថេ​ប​ប្លេ​ត​នៅ​ក្នុង​ថ្នាក់រៀន និង​បង្ខំ​ឲ្យ​ពួក​គេ​កត់ត្រា​លើ​ក្រដាស ឬ​សៀវភៅ​វិញ ។ ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​បាន​ទម្លាប់​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ គឺ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន ។

អ្នកស្រី Carol Holstead សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ក្នុង​សាកលវិទ្យាល័យ Kansas របស់​សហរដ្ឋអាមេរិក បាន​ប្រទះ​ឃើញ​សិស្ស​២​នាក់​ងាក​មើល​កុំព្យូទ័រ​របស់​សិស្ស​ម្នាក់​ទៀត ដែល​កំពុង​តែបើ​កវី​ដេ​អូ​នៅ​លើ YouTube ។ ចាប់ពី​ពេល​នោះ​មក អ្នកស្រី​បាន​បញ្ជា​ឲ្យ​សិស្ស​ឈប់​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ថ្នាក់រៀន ។ ប៉ុន្តែ​វា​ជា​បទបញ្ជា​មួយ​ដែល​សិស្ស​ជំនាន់​ថ្មី​ពិបាក​នឹង​ទទួលយក​ណាស់ ។

សិស្ស​ជា​ច្រើន​នាក់​បាន​រអ៊ូរទាំ​ថា ការ​ប្រើប្រាស់​ប៊ិក និង​សៀវភៅ ផ្តល់​ភាព​ទើស​ទែង​ដល់​ពួក​គេ​ណាស់ ព្រោះ​ដៃ​ពួក​គេ​ឈឺ ឬ​អក្សរ​របស់​ពួក​គេ​ពិបាក​អាន នៅ​ពេល​យក​មក​មើល​ឡើង​វិញ ជាដើម ។

ការ​សិក្សា​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ប៊ិក និង​សៀវភៅ គឺ​មាន​ប្រសិទ្ធភាព​ជាង ។ សិស្ស​ដែល​កត់ត្រា​លើ​កុំព្យូទ័រ គឺ​អាច​រក្សា​ព័ត៌មាន ឬ​ចង​ចាំ​បាន​តិច​ជាង​អ្នក​ដែល​សរសេរ​ផ្ទាល់​ដៃ ព្រោះ​ការ​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែ​មួយ បាន​កាត់​បន្ថយ​ប្រសិទ្ធភាព​ការ​រៀនសូត្រ ។

ការ​សិក្សា​ផ្សេង​ទៀត​បង្ហាញ​ថា នៅ​ពេល​សិស្ស​ប្រើប្រាស់ Laptop ពួក​គេ​បាន​ចំណាយ​៤០%​នៃ​ម៉ោង​សិក្សា​របស់​ខ្លួន ដើម្បី​ប្រើប្រាស់​កម្មវិធី​មិន​ទាក់ទង​នឹង​ការ​សិក្សា ហើយ​ភាគច្រើន​រៀន​មិន​ទាន់​សិស្ស​ដទៃ ៕