ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«១៦៨​ហេង​ហេង​ ឬផ្ទះ​លុ​ញ​សរសៃ»​ មាន​បង្កប់​សេវា​ផ្លូវភេទផង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​អង្គការ​មេត្រី​អន្តរជាតិ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ «១៦៨​ហេង​ហេង» បង្កប់​សេវា​ផ្លូវភេទ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស-​ស្រី​ចំនួន​១០​នាក់ ប្រុស​២​នាក់…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​អង្គការ​មេត្រី​អន្តរជាតិ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ «១៦៨​ហេង​ហេង» បង្កប់​សេវា​ផ្លូវភេទ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស-​ស្រី​ចំនួន​១០​នាក់ ប្រុស​២​នាក់ និង​ស្រី​៨​នាក់ ក្នុង​នោះ​មាន​នារី​បម្រើ​ផ្លូវភេទ​ ដែល​រង​គ្រោះ​៥​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២២ ឧសភា ចំណុច​ផ្ទះ​លេខ​៦៦៦A យីហោ​១៦៨ ម៉ាស្សា​កោស​ជប់​ហេង​ហេង ដែល​ពាក្យ​ខ្លះ​ហៅ​ថា​ផ្ទះ​លុ​ញ​សរសៃ​ផ្លូវ​លេខ​៧៣១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ប្រុស​ស្រី នៅ​ទីតាំង​ខាងលើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ដំណឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​ទីតាំង​ខាងលើ​នេះ​គឺ​មានការ​លួចលាក់​បម្រើសេវា​ផ្លូវភេទ ដោយ​​ជ្រក​ក្រោម​ស្លា​កកោស​ជប់​និង​ម៉ាស្សា ។

លោក​ថា ដោយ​បាន​ទទួល​ដំណឹង​បែប​នេះ កម្លាំង​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ និង​តាមដាន​ទីតាំង​ខាងលើ​ច្បាស់លាស់​រហូត​ឈាន​ទៅ​ដល់​ការ​សុំ​គោលការណ៍​ពី​លោក កុ​ល ប៊ុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ព្រមទាំង​មានការ​ចូលរួម​លោក យិ​ន គា ក្រឡាបញ្ជី និង​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ តាន់ វ​ណ្ណា​រឹទ្ធ អនុប្រធាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម ពី​អង្គការ​មេត្រី​អន្តរជាតិ​បាន​ឡោម​ព័ន្ធ​និង​ឆែកឆេរ​ផ្ទះ​ខាងលើ​ចំនួន​៤​បន្ទប់ ។ ការ​ឆែកឆេរ​នេះ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់​នឹង​ស្រី​៨​នាក់ និង​មាន​នារី​រង​គ្រោះ​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង ស្រោម​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​រួម​នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​ព្រមទាំង​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ។ ចំណែក​ផ្ទះ​ខាងលើ​ត្រូវ​សមត្ថកិច្ច​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន​រង់ចាំ​បទបញ្ជា​ជា​ថ្មី ៕​

អត្ថបទសរសេរ ដោយ