ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​២​ករណី​ ដកហូត​បាន​ថ្នាំ​ញៀន​​២១​កញ្ចប់​តូច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខ​ណ្ឌូ​ន​ពេញ​បាន​ធ្វើការ​ល្បាត ​និង​ឈាន​ទៅ​ដល់​ធ្វើការ​បង្ក្រាប​បាន​២​ករណី​បន្តបន្ទាប់គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​សរុប​ទាំងអស់​២១​កញ្ចប់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រថភ្លើង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខ​ណ្ឌូ​ន​ពេញ​បាន​ធ្វើការ​ល្បាត ​និង​ឈាន​ទៅ​ដល់​ធ្វើការ​បង្ក្រាប​បាន​២​ករណី​បន្តបន្ទាប់គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​សរុប​ទាំងអស់​២១​កញ្ចប់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រថភ្លើង នៅ​ចំណុច​រោងចក្រ​ឆ្នាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

 ជនសង្ស័យ​មានឈ្មោះ ឡុ​ង គា អាយុ​១៥​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

តាម​ប្រភព​ព​័ត៌​មាន​ពី​លោក​គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌដូនពេញ​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​សហ​ប៉ុស្តិ៍​ដើម្បី​ចេញ​ល្បាត​ទប់ស្កាត់​រាល់​បទល្មើស​កុំអោយ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ដូច​ជា​លួច ឆក់ ប្លន់​ជាដើម និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នោះ ។ ខណៈ​ពេល​រូប​គាត់​ដឹកនាំ​កម្លាំង​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម្តុំ​រោងចក្រ​ឆ្នាំង​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ​កំពុង​តែ​ឈរ​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ទើប​កម្លាំង​របស់​គាត់​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន រួម​នឹង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​តូច ហើយ​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​បាន​មួយ​ករណី​ទៀត​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ អាត វ​ណ្ណះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅផ្ទះ​ជួល​ផ្សារ​ដេរ​ប៉ូ​៣ ខណ្ឌទួលគោក មានស្រុក​កំណើត​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ចំណុច​តាំង​ប៉ា ផ្លូវ​៥១​កែង​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​មួយ​កញ្ចប់​ធំ​យក​ទៅ​សួរនាំ​នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​ឃាត់ខ្លួនជនសង្ស័យ​​នាំ​ទៅ​ដល់​ខណ្ឌ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ថ្នាំ​ញៀន​ខាងលើ​នេះ​ពិតជា​របស់​ពួក​គេ​ពិតមែន ដោយ​ទិញ​ពី​គេ​ក្នុង​តំលៃ​មួយ​កញ្ចប់​ចំនួន​២០ដុល្លារ ហើយ​យក​មក​លក់​បន្ត​​ក្នុង​មួយ​កញ្ចប់​តូច​តម្លៃ​២​ម៉ឺន​រៀល រីឯ​ម្នាក់​ទៀត​គ្រាន់តែ​ជា​អ្នក​ប្រាស់​ប្រើ​តែ​ប៉ុណ្ណោះ​ ។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ