ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​រៀន ត្រូវ​ដើមឈើ​រលំ​សង្កត់​បាក់ជើង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សិស្ស​ស្រី​ក្នុង​វិទ្យាល័យ​ព្រៃ​នប់​ម្នាក់​បាន​រង​របួស​បាក់ជើង ក្នុង​ខណៈ​ដែល​សិស្ស​ស្រី​រូប​នោះ បាន​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​ចេញពី​សាលា ត្រូវ​ដើមឈើ​ងាប់​១​ដើម​បាក់​រលំ​កិន​លើ ស្រប​ពេល​ដែល អាកាសធាតុ​មាន​ខ្យល់​កន្ត្រាក់ និង​រកកល​ចង់​ភ្លៀង​។ ហេតុការណ៍​ដែល​មិន​និក​ស្មាន​ដល់…

ខេត្ត​ព្រះ​សីហ​នុ ៖ សិស្ស​ស្រី​ក្នុង​វិទ្យាល័យ​ព្រៃ​នប់​ម្នាក់​បាន​រង​របួស​បាក់ជើង ក្នុង​ខណៈ​ដែល​សិស្ស​ស្រី​រូប​នោះ បាន​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​ចេញពី​សាលា ត្រូវ​ដើមឈើ​ងាប់​១​ដើម​បាក់​រលំ​កិន​លើ ស្រប​ពេល​ដែល អាកាសធាតុ​មាន​ខ្យល់​កន្ត្រាក់ និង​រកកល​ចង់​ភ្លៀង​។ ហេតុការណ៍​ដែល​មិន​និក​ស្មាន​ដល់ នាំ​ឲ្យ​មានការ​ហួសចិត្ត​នេះ​បាន​កើតឡើង ថ្ងៃ​ទី​២២ ឧសភា ២០១៨ វេលា​ម៉ោង​០៣ និង​៣៥​នាទី​រសៀល នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៩០-១៩១ ភូមិ​ព្រៃ​នប់​១ ឃុំ​/​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

 តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ លឹ​ម លី​មួយ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​កា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ជា​សិស្ស​ថ្នាក់​ទី​១០​សេ វិទ្យាល័យ​ហ៊ុន សែន ព្រៃ​នប់ ដែល​នៅ​ក្បែរ​ក​ន្លែ​កើតហេតុ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ក្នុង​ទិស​ដៅ​ពី​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​(​ជើង​-​ត្បូង​) លុះដល់​ដល់​ចំណុច​កើតហេតុ ដោយ​អាកាសធាតុ​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​មួយ​ប្រាវ ធ្វើ​ដើមឈើ​ងាប់​១​ដើម​ដុះ​ជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ បាន​រលំ​ទាំងស្រុង​មក​ចំ​ពីលើ​សិស្ស​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ទាំង មិនដឹង​ខ្លួន បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ឆ្វេង​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន បញ្ជូន​ទៅ​គ្លីនិក លិ​គឹ​ម​ឌី វាល​រេញ ចំណែកឯ​ម៉ូតូ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ