កីឡាករ​អត្តពលកម្ម​គួរ​ការពារ​ស្បែក​យ៉ាងដូចម្តេច ?


កីឡាអត្តពលកម្ម​គឺជា​កីឡា​មួយ​ប្រភេទ​ដែល​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ស្បែក ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បែកញើស​ជា​ទម្លាប់ និង​ច្រើន​តែ​ហាត់​នៅ​ក្រោម​កម្តៅថ្ងៃ​ក្តៅ​ទៀត។ យោង​ទៅ​តាម American Academy of Dermatology បាន​ណែនាំ​ថា កីឡាករ​អត្តពល​កម្ម​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើតការ​បង្ក​រោគ​នៅ​លើ​ស្បែក​៖

•​រក្សា​ស្បែក​ដែល​មាន​របួស​ឲ្យ​នៅ​ស្អាត និង​ប្រើ​បង់​រុំ​ដើម្បី​រុំ​របួស​នេះ​រហូត​ដល់​របួស​នោះ​ជា ។

•​បង្ការ​បញ្ហា​ពងបែក​តាម​រយៈ​ការ​ស្អំ​ជែ​ល ឬ​បាញ់​ស្ព្រា​យ​នៅ​លើ​កន្លែង​ដែល​ប្រឈម​ខ្ពស់ ។

•​ពាក់​ស្រោមដៃ និង​ស្រោមជើង​ដើម្បី​បន្ថយ​ការ​កកិត​ប្រអប់ដៃ និង​ប្រអប់ជើង ។

•​ស្លៀក​សម្លៀក​បំពាក់​ដែល​ផ្តល់​សំណើម​ដើម្បី​ការពារ​ភាព​ស្ងួត​របស់​ស្បែក និង​លូតលាស់​របស់​មេរោគ ។

•​ពាក់​ស្បែកជើង​ឲ្យ​បាន​ត្រឹមត្រូវ ។
•​ងូតទឹក​ក្រោយ​ពី​ហាត់​រួច និង​ប្រើប្រាស់​សាប៊ូ​កក់សក់​ប្រឆាំង​នឹង​មេរោគ ។

•​មិន​ត្រូវ​ចែករំលែក​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាមួយ​អ្នក​ដទៃ​ទេ​ដូច​ជា កន្សែង​ជូត​ខ្លួន សាប៊ូ ឬ​ឡា​ម​កោ​ពុកមាត់ ។

•​បោក​សម្លៀក​បំពាក់ និង​កន្សែងពោះគោ​ក្រោយ​ពី​ប្រើប្រាស់​រួច ។
•​សម្ភារៈ​ប្រើប្រាស់​ត្រូវ​លាង​សម្អាត​មេរោគ​ជា​រៀងរាល់ថ្ងៃ ។

•​ពិនិត្យ​សុខភាព​ស្បែក​ជា​ទៀងទាត់​ដើម្បី​រក​មើល​ការ​ដាច់ដោច​ស្បែក ថ្មី​ៗ ដំបៅ ការ​ឡើង​ក្រហម ឬ​ហើម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ