ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្ថប្រយោជន៍ និង​ផលវិបាកនៃ​ការចាក់​ថ្នាំ​ពន្យារកំណើត

5 ឆ្នាំ មុន

ការ​ចាក់​ថ្នាំ​ពន្យារកំណើត ទៅ​ក្នុង​ចរន្តឈាម​របស់​ស្ត្រី ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ​ ។  ហើយ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ចាក់​ថ្នាំ​ពន្យារកំណើត គឺ ៖ គុណសម្បត្តិ ៖…

ការ​ចាក់​ថ្នាំ​ពន្យារកំណើត ទៅ​ក្នុង​ចរន្តឈាម​របស់​ស្ត្រី ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ​ ។  ហើយ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ចាក់​ថ្នាំ​ពន្យារកំណើត គឺ ៖

គុណសម្បត្តិ ៖
• ការ​ចាក់​នីមួយ​ៗ​មាន​រយៈពេល​យូរ ឬ​ឆាប់ ទៅ​តាម​ប្រភេទ​ថ្នាំ និង​ជម្រើស​របស់​អ្នក
• វា​មិន​រំខាន​ការ​រួម​ភេទ​ទេ
• វា​ជា​ជំរើស​មួយ ប្រសិនបើ​អ្នក​មិន​អាច​ប្រើ​វិធី​ពន្យារកំណើត​ដែល​មាន​អ័រម៉ូន​អ៊ឺ​ស្ត្រូ​សែន
• អ្នក​មិនបាច់​ចាំ​ថា ត្រូវ​លេបថ្នាំ​រាល់ថ្ងៃ​ទេ
• វា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ ខណៈ​ពេល​ដែល​អ្នក​បំបៅ​កូន​ដោយ​ទឹកដោះ
• វា​មិន​ប៉ះពាល់​ដល់​ថ្នាំ​ដទៃ​ទេ
• វា​អាច​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ​។

គុណវិបត្តិ ៖
• ការ​មក​រដូវ​របស់​អ្នក​អាច​ប្រែប្រួល ហើយ​ក្លាយជា​មិន​ទៀងទាត់ ឆាប់ ឬ​យូរ ឬ​ឈប់​តែ​ម្តង ហើយវា​អាច​បន្ត​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​អ្នក​ឈប់​ចាក់
• វា​មិន​ការពារ​អ្នកប្រឆាំង​នឹង​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ទេ
• វា​អាច​មានការ​ពន្យារពេល​រហូត​ដល់ ១ ឆ្នាំ មុន​ពេល​រដូវ​របស់​អ្នក​វិល​ត្រឡប់​មក​ធម្មតា​ហើយ​អ្នក​អាច​មាន​ផ្ទៃពោះ​បាន
• មនុស្ស​មួយ​ចំនួន​អាច​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ នៅ​ពេល​ដែល​ពួក​គេ​ប្រើ​ការ​ចាក់​ថ្នាំ​ពន្យារកំណើត
• អ្នក​អាច​នឹង​មាន​ផល​ប៉ះពាល់​ដូច​ជា ​ឈឺក្បាល កើត​មុន ជ្រុះ​សក់ ការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ និង​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​៕

ដក​ស្រង់​ចេញ​ពី​គេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ