ចាប់​បាន​ហើយ​រថយន្ត​ដែល​ដេញ​បុក​ប្អូនធម៌​ពាក់​មី​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជិះ​ដេញ​បុក​ប្អូនធម៌​ពាក់​មី​(​តារា​សិល្បៈ​) ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដកហូត​បាន​ហើយ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ ២AP-០១៩៨ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ នៅផ្ទះ​ជនសង្ស័យ ដែល​មា​នទី​តាំងនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ច​ម្រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា វ៉ាល់ សុវណ្ណ​មក​រា ហៅ​គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ជា​នគរបាល​ចរាចរណ៍​ក្រុង ដែល​អះអាង​ថា គេ​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ។

ដោយឡែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ សាលី​ម​ហ្វា​រីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​អាយ​ធី​ឆ្នាំ​ទី​៤ ត្រូវជា​ប្អូនថ្លៃ​ពាក់​មី ។

ទាក់ទិន​នឹង​កា​រដក​រថយន្ត​នេះ​នគរបាល​ហាក់ដូចជា បិទ​បាំង​នៅ​សំនួរ​អ្នក​ព័ត៌មាន​សួរនាំ ដោយសារ​ខ្លាច​ត្រូវមាត់​មេ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ជិត​១០​យប់​ថ្ងៃ​ទី​១០ ខែឧសភា​នេះ ស្ថិត​នៅ​ផ្លូវ​៥៩៨ កែង​ចូល​អាង​ទឹក ក្នុង​សង្កាត់​អាង​ច​ម្រះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ព័ត៌មាន​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​ចំណុច​ផ្លូវ​រថភ្លើង​ជនសង្ស័យ​ក៏​ចុះ​ស៊ី​ផ្លេ​រថយន្ត​ឲ្យ​បើកផ្លូវ តែ​ជន​រង​គ្រោះ​មិនដឹង​ថា គាត់​លឺ​ក៏​មិន​លឺ​ដែរ​ទេ ស្រាប់តែ​ដល់​ផ្លូវ​ចូល​អាង​ទឹក​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​សុំ​ទោស ហើយ​ខាង​ជនសង្ស័យ​និយាយ​ថា បាច់​សុំ​ទោស​ទេ ហើយ​ថែម​ទាំង​គម្រាម​ថា អែង​ពេល​បើក​ម៉ូតូ​ចេញ​ទៅ​បើកឡាន​ដេញ​បុក ។ នៅ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ ហើយ​រថយន្ត​នោះ​ក៏​បាន​បើក​ដេញ​បុក​មែន បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ និង​បណ្តាល​ឲ្យ​មាន​របួសធ្ងន់ ។

តាម​ព័ត៌មាន​បាន​បន្ត​ថា ស្ថានភាព​ជំងឺ​ជន​រង​គ្រោះ​វិញ​គាត់​ទៅ​ព្យាបាល​នៅ​កាល់​ម៉ែ​ត ហើយ​ថ្ងៃ​ទី​១៩ ចាកចេញ​ទៅ​វៀតណាម ។

បញ្ជាក់ ៖ ជន​រង​គ្រោះ​អនាគត​ត្រូវជា​ប្អូនថ្លៃ​លោក​ពាក់​មី (​អ្នកសិល្បៈ​) តែ​ឡូ​វ​មិន​ទាន់​ទេ គ្រាន់តែ​ចាស់​ៗ​គ្រោងទុក ហើយ​រាប់អាន​គ្នា  ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ