ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​មួយ​ចំនួន​និយមហាត់ប្រាណ​ឲ្យ​មាន​រាង​ស្អាត​មាំមួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​មួយ​ចំនួន​និយម​ហាត់ប្រាណ​យក​សាច់ដុំ និង​ឱ្យ​មាន​រាង​ស្អាត ។ បើ​ទោះជា​មានការ​នឿយហត់ ឬ​មមាញឹក​នឹង​អាជីព​បែប​ណា​ក្តី តារា​ទាំងនោះ​មិន​ចោលការ​ហាត់ប្រាណ​រក្សា​រាង​ទេ ។ តារា​សម្តែង​លោក​អែ​ត…

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​មួយ​ចំនួន​និយម​ហាត់ប្រាណ​យក​សាច់ដុំ និង​ឱ្យ​មាន​រាង​ស្អាត ។ បើ​ទោះជា​មានការ​នឿយហត់ ឬ​មមាញឹក​នឹង​អាជីព​បែប​ណា​ក្តី តារា​ទាំងនោះ​មិន​ចោលការ​ហាត់ប្រាណ​រក្សា​រាង​ទេ ។

តារា​សម្តែង​លោក​អែ​ត វី​ន បាន​ព្យាយាម​ហាត់ប្រាណ​យក​សាច់ដុំ​ឱ្យ​មាន​មាឌ​មាំ​គួរ​ឱ្យ​ចាប់អារម្មណ៍ ពិសេស​ទាក់ភ្នែក​នារី ។ តាំងពី​បង្វឹក​រាង​កាយ​ឱ្យ​មាំមួន​មក អេ​ត​វី​ន មាន​ទីផ្សារ​សម្តែង​លូត​ឡើង​ស្ទើរតែ​នាំមុខ​គ្រង​បាន​តំណែង​តួឯក​ជា​បន្តបន្ទាប់ ពេញ​និយម​សម្រាប់​ទីផ្សារ​ភាពយន្ត​ភាគ និង​ដុំ ។ ក្រៅពី​នេះ​អេ​ត​វី​ន​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ចំណាត់ថ្នាក់​ល្អ​លើ​ការ​បង្អួតរាង​នៅ​បរទេស​កន្លង​មក ហើយ ថ្មី​ៗ​កន្លង​មក​ទើបតែ​ទទួល​បាន​ពាន​រង្វាន់​មួយ​នៅ​ប្រទេស​កូរ៉េ ។

លោក​ទេព រិ​ន​ដា​រ៉ូ បើ​ទោះជា​មាន​វ័យ​ចំណាស់​ក៏​ពិតមែន តែ​លោក​នៅ​តែ​ប្រមូល​បាន​ការ​ងារ​ថត​ភាពយន្ត​ជា​បន្តបន្ទាប់ ។ ជា​ទូទៅ​លោក​ទេព រិ​ន​ដា​រ៉ូ គឺជា​កំពូល​អ្នក​ថែទាំ​សុខភាព គឺ​ឱ្យ​តែ​ទំនេរ​ពី​ថត​លោក​រមែង​ឆ្លៀតពេល​ហាត់ប្រាណ​រក្សា​រាង​ឱ្យ​មាំទាំ ។

លោក​ឧស្សាហ៍​បង្ហោះ​រូប​ហាត់ប្រាណ​ជូន​អ្នកគាំទ្រ និង​ធ្វើ​ឱ្យ​មហាជន​លាន់មាត់​សរសើរ​​ពី​ការ​រក្សា​រាង​បាន​ល្អ ។ បើ​និយាយ​ពី​សាច់ដុំ​វិញ​អស់ទាស់​ណែន​ល្អ ។ ភាព​មាំទាំ​រក្សា​រាងរៅ​នេះ​ហើយ​ធ្វើ​ឱ្យ​លោក​ទេព រិ​ន​ដា​រ៉ូ នៅ​តែ​បន្ត​ភាព​ល្បីល្បាញ​ដល់​សព្វថ្ងៃ ។

តារា​សម្តែង​យុទ្ធ ឋានៈ​ដែល​លេច​មុខមាត់​នៅ​ផលិតកម្ម​មហាហង្ស និង​ផលិតកម្ម​ដទៃ​ទៀត​ក៏​យកចិត្តទុកដាក់​ហាត់ប្រាណ​បញ្ចេញ​ញើស និង​ធ្វើ​ឲ្យ​រាង​កាយ​មាំមួន​មើលទៅ​ស្រស់​សង្ហា ។ លោក​ឋានៈ ទទួល​បានការ​ចាប់អារម្មណ៍​បន្ទាប់​ពី​ការងារ​សិល្បៈ​កាន់តែ​រីក​លូតលាស់​ជាង​មុន​។ អាច​ថា​មក​ពី​លោក​មាន​កម្ពស់ និង​រាង​កាយ​មាំមួន សាច់ដុំ​ល្អ ទើប​ផលិតករ​ជ្រើសរើស​បន្ត​ពី​មួយ​រឿង​ទៅ​មួយ​រឿង មិន​ថា​តួ​កាច ឬ​ស្លូត​ទេ ។

តារា​សម្តែង​លោក​អ៊ុ​ន សិទ្ធា បើ​និយាយ​ពី​មាឌ​របស់​លោក​វិញ​មាំមួន​ល្អ មុខមាត់​ក្នុង​ទម្រង់​បែប​ខ្មែរ ។ កន្លង​មក​មិន​ថា​តួ​បុរាណ សម័យ​ទេ លោក​អ៊ុ​ន សិទ្ធា បាន​គ្រង​ច្រើន​រួច​មក​ហើយ ។

តាម​ហ្វេ​ស​ប៊ុ​ក​លោក​អ៊ុ​ន សិទ្ធា ធ្លាប់​រំលេច​ការ​ហាត់ប្រាណ​ទៅ​តាម​ក្បួន​គ្រូបង្ហាត់​ធ្វើ​ឱ្យ​ដងខ្លួន​កាន់តែ​មាំ សាច់​ហាប់ ។

តារា​សម្តែង​ភឹ​ម តារា​វិបុល មាន​រាងរៅ សង្ហា​ដោយ​លោក​ព្យាយាម​ហាត់ប្រាណ​រំលេច​សាច់ដុំ ។ លោក​ទទួល​បាន​តំណែង​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​ដូច​តារា​មួយ​ចំនួន​ទៀត​ដែរ ។

លោក​ភឹ​ម តារា​វិបុល បាន​វិ​វ​ឌ្ឍ​ខ្លួន​យូរ​មក​ហើយ​ក្នុង​តំណែង​តួឯក ពិសេស​ស្នាដៃ​នៅ​ក្នុង​ផលិតកម្ម​មហាហង្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ