ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ម្តង​ញ៉ាម​មក​ឡើង​ញឹក… បែក​ការ​ត្រង់​កាមេរ៉ា (មាន​វីដេអូ​)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ដែល​មានមុខ​របរ​ដើរ​លួច​តុ​កៅអី​តាម​ហាង និង​តាម​លំនៅ​ឋាន​ត្រូវ​កម្លាំង​បង្ការ បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​ស្រែ​១០០ ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ផង​។…

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ដែល​មានមុខ​របរ​ដើរ​លួច​តុ​កៅអី​តាម​ហាង និង​តាម​លំនៅ​ឋាន​ត្រូវ​កម្លាំង​បង្ការ បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា នៅ​ចំណុច​ស្រែ​១០០ ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង និង​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ផង​។

លោ​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ វង្ស ណា​រិ​ទ្ធ អាយុ​២៦​ឆ្នាំ និង​២-​ឈ្មោះ​ធុ​ច វិ​ន អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត​។ ជន​ទាំង​២​នាក់​ត្រូវ​កម្លាំង​​​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​​លួច​គ្រឿង​សង្ហា​​រឹម​នៅ​ក្នុង​អាហារ​ដ្ឋាន​​​យីហោ «​បុប្ផា​ជ្រៃ​កោង​» ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​​ស្លា​កែ​ត មាន​ម្ចាស់​ឈ្មោះ ភី សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​។

បើ​តាម​ម្ចាស់​ហាង​ឲ្យ​ដឹង​ថា គ្រឿង​សង្ហា​រឹម​ក្នុង​ហាង​ត្រូវ​ចោរលួច​ច្រើន​លើក​ហើយ ប៉ុន្តែ​ដោយសារ​បាត់​ញឹក​ពេក​ទើប​លោក​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តែ​ម្ដង ដើម្បី​ចាំ​តាមដាន​ក្រុម​​ចោរ​ពូកែ​ចូល​លួច​នេះ ស្រាប់តែ​ឃើញ​សកម្មភាព​ចោរ​ចូល​លួច​តុក្តា​ឈើ និង​កៅអី​ហង្ស​តេ ២​លើក​ចុង​ក្រោយ​នេះ​បាន​ជាប់​ក្នុង​កាមេរ៉ា ហើយ​លោក​បាន​បង្ហាញ​សមត្ថកិច្ច ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់​នេះ​តែ​ម្តង​។ ដោយ​លើក​ទី​១​នៅ​រំលង​អា​ធ្រា​ត្រ គេ​ឃើញ​ជន​ទាំង​២​នាក់​ចូល​ទៅ​ក្នុង​ហាង រួច​លើក​ជញ្ជូន​យក​តុក្តា​ឈើ​៩​ដុំ​ចេញ​យ៉ាង​គ​គ្លើ​ន និង​លើក​ទី​២​ចុង​ក្រោយ​នេះ គឺ​ម្នាក់​ស្លៀកខោ​អត់​អាវ​ដើរ​ចូល​ទៅ​កន្លែង​តុ​គិតលុយ រួច​បំរុង​លើក​កៅអី​ហង្ស​តេ តែ​ទំនង​លើក​មិន​រួច​ក៏​ចេញ​ទៅ​ក្រៅ​ហៅ​បក្សពួក​ដែល​រង់ចាំ​នៅ​ខាងក្រៅ​ឲ្យ​ជិះ​ម៉ូតូ​ចូល​ដឹក​ដល់​ក្នុង​ហាង​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​លោក​ឈឿ​ង គឹ​ម​សុង ប្រាប់​ថា សមត្ថកិច្ច​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ហង្ស​តេ​ចំនួន​៣ កៅអី​ឈើ​ចំនួន​៣ និង​រូបចម្លាក់​ត្រី​ចំនួន​២ ហើយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ