ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​ប្រមុខ​ការទូត​កម្ពុជា​ប្រាប់​ភាគី​អង់គ្លេស​ថា​ដូច​ម្តេច​ខ្លះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់​សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បញ្ជាក់​ជូន​មន្ត្រី​ក្រសួង​ការ​អង់គ្លេស លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំពុង​ខិតខំ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ស៊េរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លា​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់​សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បញ្ជាក់​ជូន​មន្ត្រី​ក្រសួង​ការ​អង់គ្លេស លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំពុង​ខិតខំ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ស៊េរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លា​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ ខែកក្កដា ខាង​មុខ ។

ការ​បញ្ជាក់​របស់​លោក​ទេស​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រសួងការបរទេស​អង់គ្លេស​ដឹកនាំ​ដោយ​លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​ចូល​ជួប​សំដែង​ការ​គួរសម កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា នៅ​ទីស្តីការក្រសួង ។ លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ជំនួប​នោះ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​ភាគី​អង់គ្លេស​បាន​បញ្ជាក់​ការ​ខិតខំ​រក​ចំណុចរួម ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ត​ទៀត ដូចដែល​កិច្ច​សហប្រតិបត្តិការ​ដែល​ភាគី​ទាំង​ពីរ​មាន​កន្លង​មក ។

លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​លើក​ឡើង​ថា «​ការ​បោះ​ឆ្នោត​ដោយ​សម្លេង​ត្រឹមត្រូវ យុត្តិធម៌ វា​ជា​កត្តា​មួយ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​» ។ ចំពោះ​វិស័យ​បោសសំអាត​មីន និង​ការ​អប់រំ​ក្នុង​ជំនួប​នោះ​ដែរ លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ថា ប្រទេស​អង់គ្លេស​បន្ត​ជួយ​កម្ពុជា​លើក​វិស័យ​អប់រំ និង​ការ​បោសសំអាត​គ្រាប់​មីន ។ ជា​ការ​ឆ្លើយ​តប​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទេស្សន​កិច្ច​នេះ និង​បាន​អះអាង​ថា ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។ ក្នុង​ពេល​នោះ​ដែរ លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទំនាក់ទំនង​ការទូត​នៅ​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ក្រសួងការបរទេស​កម្ពុជា​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​បាន​លើក​ឡើង​ថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅពី​ការ​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកការទូត​កម្ពុជា​នៅ​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​លោក​គ្រោង​អញ្ជើញ​ទៅ​ទស្សនា​ការិយាល័យ​ដោះ​មីន​របស់​អង្គការ​ហា​ឡូ​ត្រាស នៅ​ខេត្តសៀមរាប ដែល​ធ្វើការ​ងារ​ដោះ​មីន ក្រោយ​ជំនួយ​របស់​រដ្ឋាភិបាល​អង់គ្លេស ។

លោក​បាន​លើក​ឡើង​ថា ៖ រដ្ឋាភិបាល​អង់គ្លេស​បន្ត​ជួយ​លើ​វិស័យ​អប់រំ​ដល់​កម្ពុជា​ក្នុង​ការ​បន្ត​ផ្តល់​អាហារូបករណ៍ ។ ចំពោះ​វិស័យ​ដោះ​មីន​វិញ លោក​បាន​បញ្ជាក់​ថា ជំនួយ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​អង្គការ​ដោះ​មីន​ហេ​ឡូ​ត្រាស ដែល​មា​នទី​តាំងនៅ​ក្នុង​ខេត្តសៀមរាប ។ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​បាន​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា អង់គ្លេស​យ៉ាង​ឆាប់រហ័ស ។ កំណើន​នេះ​បាន​ឡើង​ដល់​១០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ។ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​អះអាង​ពី​ការ​កើនឡើង​ភ្ញៀវ​ទេសចរ​អង់គ្លេស​មក​កម្ពុជា​ប្រមាណ​១៧,១០០​នាក់ ។ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន​បាន​លើក​ឡើង​ថា កន្លង​មក​មានការ​បំពេញ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​បេសកជន​ពាណិជ្ជកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស ដេ​វី​ដ ហ៊ុត​ណា​ន់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២- ២០១៤- ២០១៥- ២០១៦ និង​ទស្សនកិច្ច កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​លោក អ៊ា​ត​វ៉ូត វាយ​ស្រ៊ី​ជា​បេសកជន​តែងតាំង​ថ្មី របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​មក​កម្ពុជា​បាន​លើក​ស្ទួយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​សូម​អរគុណ​ដល់​រដ្ឋាភិបាល​អង់គ្លេស​ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ដល់​២០១៧ ចំនួន​១៣៦​អាហារូបករណ៍ ។

លោក​ថា​«​សូម​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​បង្កើន​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​»​បន្ថែម​ទៀត ។ ចំពោះ​ការងារ​បោសសំអាត​មីន​វិញ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​កម្ពុជា​បាន​បោសសំអាត​មីន​លើ​ផ្ទៃដី​១៦០០​គីឡូ​ម៉ែត្រការ៉េ និង​ចំនួន​ដែល​នៅ​សល់​មិន​ទាន់​ដោះ​មីន​ប្រមាណ​២០០០​គីឡូ​ម៉ែត្រការ៉េ​ទៀត​» ។ បញ្ហា​នេះ​ជា​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ចំណែក​កិច្ចការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​វិញ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ពី​បំណង​របស់​ក្រសួងការបរទេស​កម្ពុជា​ចង់​ឲ្យ​មាន​ទំនាក់ទំនង​រវាង​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​វិទ្យាស្ថាន​នានា​របស់​អង់គ្លេស ។ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ឆាក​អន្តរជាតិ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា ខែកក្កដា​ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។ ជា​ការ​ឆ្លើ​តប​លោក​សាយ​ម៉ុ​ន ម៉ាក​ដូ​ណា​ល់​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ដោយ​សម្លេង​ត្រឹមត្រូវ យុត្តិធម៌​វា​ជា​កត្តា​សំខាន់​ណាស់ សម្រាប់​ប្រទេស​កម្ពុជា ៕

កែសម្រួលដោយ