ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ទំពាំង​ប្រទះ​ឃើញ​ព្រះ​បដិមា​មួយ​ព្រះ​អង្គ​ដែល​កប់​ក្រោម​គល់​ឫស្សី

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់​​បាន​ប្រទះ​ឃើញ​​ព្រះមួយ​អង្គ​​ធ្វើ​ពីកែវ​​​ពណ៌​ខៀវ​-បៃ​តង​យ៉ាង​ល្អ​ប្រណីត​​​ ក្នុង​ខណៈ​ដែល​គាត់​​ទៅ​ជីក​ទំពាំង​​ក្នុង​គុម្ព​ឫស្សី​នៅក្បែរ​​​​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​​​ថ្ងៃទី​១១ កុម្ភៈ​ ​ឆ្នាំ​​​២០១៣ ​ស្ថិត​ក្នុង​ភូមិ​​ព្រៃ​រកា សង្កាត់​អូរម៉ាល់​ ក្រុង​បាត់​ដំបង​ ។ ការ​ប្រទះ​ឃើញ​ព្រះ​មួយ​អង្គ​​នេះ​ ធ្វើ​​​ឱ្យ​អ្នក​ភូមិ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​រហូត​​មាន​​ព្រឹទ្ធាចារ្យ​​​ក្នុង​មូល​ដ្ឋាន​​​​ខ្លះ​អះអាង​ថា ​ព្រះពុទ្ធ​​រូប​នោះ​​​មាន​

ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់​​បាន​ប្រទះ​ឃើញ​​ព្រះមួយ​អង្គ​​ធ្វើ​ពីកែវ​​​ពណ៌​ខៀវ​-បៃ​តង​យ៉ាង​ល្អ​ប្រណីត​​​ ក្នុង​ខណៈ​ដែល​គាត់​​ទៅ​ជីក​ទំពាំង​​ក្នុង​គុម្ព​ឫស្សី​នៅក្បែរ​​​​ផ្ទះ​ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​​​ថ្ងៃទី​១១ កុម្ភៈ​ ​ឆ្នាំ​​​២០១៣ ​ស្ថិត​ក្នុង​ភូមិ​​ព្រៃ​រកា សង្កាត់​អូរម៉ាល់​ ក្រុង​បាត់​ដំបង​ ។ ការ​ប្រទះ​ឃើញ​ព្រះ​មួយ​អង្គ​​នេះ​ ធ្វើ​​​ឱ្យ​អ្នក​ភូមិ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​រហូត​​មាន​​ព្រឹទ្ធាចារ្យ​​​ក្នុង​មូល​ដ្ឋាន​​​​ខ្លះ​អះអាង​ថា ​ព្រះពុទ្ធ​​រូប​នោះ​​​មាន​អាយុ​កាល​​​ច្រើន​​សតវត្ស​​រ៍​ និង​កសាង​ពី​​កែវ​​មរកត​​ទៀត​ផង ។

​ស្ត្រី​វ័យ​​៤៥​ឆ្នាំ ​ឈ្មោះ​​នឿម សម្បត្តិ​ ដែល​ជា​​អ្នក​ប្រទះ​ឃើញ​​​ព្រះពុទ្ធ​​​រូប​ដ៏​ល្អ​ប្រណីត​​នេះ​និយាយ​ថា គាត់​បាន​​ទៅ​​ជីក​ទំពាំង​​​នៅក្នុង​គុម្ព​ឫស្សី​​ក្បែរ​របង​ក្នុង​ដី​របស់​គាត​់ ហើយ​ប្រទះ​ឃើញ​​ព្រះពុទ្ធ​រូប​នោះ​​ពេល​គាត់​​​ជីកគាស់​​​យក​ទំពាំង ។ អ្នកស្រី​នឿម សម្បត្តិ​​ បាន​រំលឹក​​ឡើង​វិញ​ថា កាល​ពី​ខែ​មុន​ អ្នក​ស្រី​​ធ្លាប់​ទៅ​ជីក​ទំពាំង​​​​នៅ​គុម្ព​ឫស្សី​នោះ​ម្តង​​ហើយ ។ គ្រា​នោះ​អ្នកស្រី​​​​ជីក​ប៉ះ​វត្ថុ​រឹង​​​ម្យ៉ាង​​ ហើយ​សង្ស័យ​ថា ជា​«​គ្រាប់​បែក​» ទើប​មិន​ហ៊ាន​​ប៉ះពាល់​​​និង​ក៏​មិន​​​​​បាន​និយាយ​ប្រាប់​គេ​ឯង​​​ដែរ លុះ​នៅ​ព្រឹក​​​ថ្ងៃទី​១១ កុម្ភៈ​ អ្នក​ស្រី​​ក៏​ទៅ​​រក​​ជីក​ទំពាំង​នៅ​កន្លែង​​​ដដែល​នោះ​ម្តង​ទៀត ។ អ្នកស្រី​បញ្ជាក់​ថា គ្រានោះ​​គាត់​ឃើញ​​វត្ថុ​ចម្លែក​​នៅកន្លែង​ដដែល ក៏​ប្រថុយ​​យក​ដៃ​​បោស​លើ​វា​ថ្នម​​ៗ​ លុះ​បន្តិច​​ក្រោយមក​ក៏​​​ស្រាប់​តែ​​លេច​​នូវ​ពន្លឺ​ចាំង​ដូច​​កញ្ចក់​​ពណ៌​បៃតង។ បន្ទាប់​មក​គាត់ក៏​បោស​​ដី​ចេញ​អស់​​ឃើញ​ច្បាស់​គឺ​ជា​ព្រះអង្គ​​ដែល​ត្រូវ​ឫស​ឫស្សី​ហ៊ុមព័ទ្ធ​ជិត​ ហើយ​អ្នក​ស្រី​​​ក៏​លើក​កាន់​​​​យក​មក​ផ្ទះ​​បង្ហាញ​អ្នក​ភូមិ​ឱ្យ​ឃើញ និងមានការ​ភ្ញាក់​ផ្អើល​តែម្តង ។

តាម​ការ​​ពិនិត្យ​ជាក់ស្តែង​​​​ព្រះពុទ្ធ​រូប​​នោះ គង់​ជា​ព្រះ​ភ្នែន កម្ពស់​ជាង​​១តឹក​​ មាន​ទម្ងន់​ជាង​​៣​ខាំ ធ្វើ​ពី​កែវ​ពណ៌​ខៀវ-​បៃតង តែគ្មាន​បល័្លង្ក​ទេ។ តាម​អ្នក​ភូមិ​ខ្លះ​​អះអាង​ថា ព្រះពុទ្ធ​​រូប​​ដ៏​ល្អ​ប្រណីត​នេះ​ត្រូវ​​​គេ​កសាង​ពី​​«កែវ​មរកត»។ ស្ត្រី​​វ័យ​​៧៥​ឆ្នាំ ​ឈ្មោះ​ហ៊ឹម ហ៊ុំ ដែលគាត់​​​​អះអាង​ថា ​ជា​​អ្នក​រស់​នៅ​ក្នុង​ភូមិ​-​ឃុំ ​នេះ​ច្រើន​ជំនាន់​​ និង​តាំង​ពី​​តូច​ក្រូច​ឆ្មា​​រ​មក​និយាយ​ថា​ កាល​ពី​សម័យ​​ដើម​នៅ​ទី​នោះ​(​កន្លែង​​ឃើញ​​ព្រះ)​​គ្មាន​​ផ្ទះ​អ្នក​ភូមិ​ទេ តែ​ជា​ទី​ទួល​​មួយ​ដែល​មាន​​ស្រះ​ទឹក​​ដ៏​ធំ​មួយ​​នៅក្បែរ​នោះ ។ គាត់​បញ្ជាក់​​ថា ព្រះ​ពុទ្ធ​​​រូប​​នោះ​អាច​​ត្រូវ​គេ​​យក​ទៅ​កប់​​ក្នុង​អំឡុង​​សម័យ​​ខ្មែរ​ក្រហម ។ លោក​យាយ​ហ៊ឹម ហ៊ុំ​ ក៏​ដូច​​ចាស់​​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ​​ជា​ច្រើន​​នាក់​ទៀត​ ក៏​បាន​អះ​អាង​​​ស្រដៀង​គ្នា​ដែរ​ថា ​ព្រះពុទ្ធ​រូប​នេះ​​​​គឺ​គេ​​កសាង​អំពី​«កែវ​មរកត»​ដែល​អាច​មាន​អាយុកាល​​រាប់​សតវត្ស​​​មក​ហើយ ។

គេ​មិន​ទាន់​​​ឃើញ​មាន​​​មន្ត្រី​ជំនាញ​​​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​​ព្រះពុទ្ធ​រូប​​ដ៏​កម្រ​នេះ​ទេ ក្រោយ​ពី​ការ​ប្រទះ​ឃើញ​នា​ព្រឹក​​ថ្ងៃទី​១១ កុម្ភៈ​​នោះ​។ ប៉ុន្តែ​គេ​​ឃើញ​សមត្ថកិច្ច​មូល​ដ្ឋាន​​​​​បាន​ចុះ​​ទៅ​មើល​ដែរ ក្រោយ​ពី​មាន​ការ​​​ភ្ញាក់​ផ្អើល​​ ហើយ​មន្ត្រី​​ទាំង​នោះ​​បាន​ស្នើ​សុំ​​ព្រះពុទ្ធរូប​​នោះ​ពី​អ្នក​រក​ឃើញ​​ដោយ​អះអាង​ថា យក​មក​​រក្សា​ទុក​​តែមិនត្រូវ​​​បានស្ត្រី​ជា​អ្នក​​ប្រទះ​ឃើញ​ប្រគល់​ឱ្យ​ទេ ព្រោះ​មិន​ទុក​ចិត្ត​ ។ ជាមួយ​​គ្នា​នេះ អ្នកស្រី​នឿម សម្បត្តិ​​ ក៏​បាន​បញ្ជាក់​​ដែរ​ថា ​អ្នក​ស្រី​​មិន​អាច​​ប្រគល់​​ព្រះពុទ្ធ​រូប​​នោះ​ទៅ​ឱ្យ​អ្នកណា​ទេ ព្រោះ​គាត់​​​រក​ឃើញ​​នៅក្នុង​ដី​ភូមិ​របស់គាត់​ ដូច្នេះ​​គាត់​​ត្រូវ​​រក្សា​ទុក​​ក្នុង​ផ្ទះ​គាត់​​ដែលគាត់​​​គិត​ថា ព្រះ​ពុទ្ធ​​រូប​អង្គនេះ​នឹង​ជួយ​ឱ្យ​​ក្រុម​គ្រួសារ​​គាត់​ត្រជាក់​​ត្រជំ​បានសេចក្តីសុខ​​ចម្រើន​ជា​មិនខាន​ ។

អ្វី​ដែល​​គួរ​ឱ្យកត់​សម្គាល់​​ជាង​នេះ​ គឺ​ក្រោយ​ពី​គេ​គាស់​​យក​ព្រះពុទ្ធ​រូប​នេះ​ចេញ​ពី​គុម្ព​​ឫស្សី​មួយ​សន្ទុះ​​​ ស្រាប់​តែ​​​គេ​ឃើញ​​មនុស្ស​ជា​ច្រើន​​មាន​​ចាស់ មានក្មេង​​នាំ​គ្នា​​​សម្រុក​ទៅជីកយក​គល់​ឫស្សី​ដែល​មាន​​ឫស​ចាក់​ស្រេះ​រុំ​លើ​ព្រះ​​ពុទ្ធ​​បដិមា​នោះ​មក​កាត់​ចែក​គ្នា​​ទុក​ឆ្លាក់​​ធ្វើ​ព្រះ ដែល​​ពួក​គេ​មាន​ជំនឿ​ថា ពូកែ​ទុក​សម្រាប់​ការ​ពារ​ខ្លួន​ទៀត​ផង​ ៕