ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យល់​ដឹង កុំ​​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពេល​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online ចំពោះ​ការ​សិក្សា​ថ្មី​មួយ​ទៅ​លើ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​លើ​កូនប្រុស​ដែល​មិន​ទាន់​កើត​របស់​ពួក​គេ​បាន ។ រឿង​នេះ​អាច​នឹង​មិនមែន​ជា​រឿង​ជាក់ស្តែង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​មែន ដូច្នេះ​អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​សត្វ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online ចំពោះ​ការ​សិក្សា​ថ្មី​មួយ​ទៅ​លើ​ឥទ្ធិពល​ខ្លាំងក្លា​នៃ​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​លើ​កូនប្រុស​ដែល​មិន​ទាន់​កើត​របស់​ពួក​គេ​បាន ។

រឿង​នេះ​អាច​នឹង​មិនមែន​ជា​រឿង​ជាក់ស្តែង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​មែន ដូច្នេះ​អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​សត្វ និង​ការ​ស្រាវជ្រាវ​ក្នុង​មន្ទីរ​ពិសោធន៍​​ដែល​មានការ​ប្រើប្រាស់​ជាលិកា​ទារក​មនុស្ស ដើម្បី​ព្យាយាម​បង្កើត​ការ​ចម្លង​ថ្មី​ចំពោះ​ឥទ្ធិពល​នៃ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​គេ​ប្រើ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។

ពួក​គេ​បាន​រក​ឃើញ​ថា ជាលិកា​របស់​ទារក​មនុស្ស​ដែល​ប៉ះពាល់​នឹង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល និង​ថ្នាំ Ibuprofen រយៈពេល​មួ​យស​ប្តា​ហ៍ មានការ​ថយ​ចុះ​ចំនួន​កោសិកា​ដែល​លូត​លាស់​ក្នុង​មេជី​វិត​ឈ្មោល និង​ញី ។ អ្នក​ស្រាវជ្រាវ​និយាយ​ថា លទ្ធផល​ពួក​គេ​បាន​បង្កើន​នូវ​ការ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ឈឺចាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ ព្រោះថា វា​អាច​ធ្វើ​ឲ្យ​ទារក​មិន​ទាន់​កើត​នេះ​មាន​បញ្ហា​នៃ​លទ្ធភាព​មានកូន​បាន​របស់​ពួក​គេ ។

បញ្ហា​ជាក់​ស្តែក​ជាមួយនឹង​ការ​សិក្សា​នេះ​គឺថា វា​ត្រូវ​បាន​គេ​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ ហើយ​ក្នុង​ជាលិកា​ដែល​លូតលាស់​ក្នុង​ចាន​របស់​មន្ទីរពិសោធន៍​ទៀត ដូច្នេះ​វា​មិន​អាច​បង្ហាញ​យើង​នូវ​ការណ៍​ពិត​ថា ឥទ្ធិពល​ថ្នាំ​បំបាត់​ឈឺចាប់​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ។ វា​ក៏​មិន​អាច​និយាយ​ថា តើ​ឥទ្ធិពល​នៃ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ​អាច​ត្រឡប់​មក​ធម្មតា​វិញ​បាន​ឬ​អត់​ដែរ ។

តាម​ក្បួន​ណែនាំ​ថ្មី​បាន​ណែនាំ​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ច្រើន​តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​នៅ​ពេល​ប្រើ​កម្រិត​ទើប​បំផុត​ក៏​ជា​រឿង​ល្អ​ដែរ ។ ថ្នាំ Ibuprofen គួរតែ​ចៀសវាង​ក្នុង​ពេល​មាន​ផ្ទៃពោះ​បើសិនជា​អ្នក​មិន​មានការ​ណែនាំ​ពី​គ្រូពេទ្យ​ទេ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ