ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីកមាត់ស្បូន​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន ITV បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV ដែល​ផ្តល់​សម្រាប់​ក្មេង​ស្រី​សិស្សសាលា គឺ​អាច​ទទួល​បាន​យ៉ាង​ពេញលេញ​ហើយ​។ ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​នៃ​ជំងឺមហារីក​មាត់ស្បូន ដែល​ច្រើន​តែ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​នោះ គឺ​បង្ក​ឡើង​ដោយ​វីរុស…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន ITV បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV ដែល​ផ្តល់​សម្រាប់​ក្មេង​ស្រី​សិស្សសាលា គឺ​អាច​ទទួល​បាន​យ៉ាង​ពេញលេញ​ហើយ​។ ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​នៃ​ជំងឺមហារីក​មាត់ស្បូន ដែល​ច្រើន​តែ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​នោះ គឺ​បង្ក​ឡើង​ដោយ​វីរុស Human Papillomavirus (HPV)​។ វីរុស​ប្រភេទ​នេះ​ធ្វើ​ឲ្យ​កោសិកា​ក្នុង​មាត់ស្បូន​វិវត្តន៍​ទៅ​ជា​លក្ខណៈ​ត្រៀម​មហារីក ដែល​អាច​ទៅ​ជា​មហារីក​បាន​យ៉ាង​ស្រួល​។

វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​ជំងឺមហារីក​មាត់ស្បូន អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​មាត់​ស្បូន​បាន​តាម​រយៈ​បង្ការ​កោសិកា​របស់​មាត់ស្បូន​ប្រែ​ក្លាយទៅជា​ត្រៀម​មហារីក​។ ក្នុង​ពេល​រំលឹក​ឡើង​វិញ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​បាន​ប្រមូល​នូវ​ការ​សិក្សា​ចំនួន ២៥​ជុំវិញ​ពិភពលោក ដោយ​មានការ​ចូលរួម​ពី​ក្មេង​ស្រី និង​ស្ត្រី​វ័យក្មេង​ច្រើន​ជាង​៧០០០០​នាក់​។ ក្រោយ​ពី​ពិនិត្យ​ទៅ​លើ​អំណះអំណាង​ទាំងឡាយ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​និយាយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ បាន​ផ្តល់​នូវ​ការ​ការពារ​យ៉ាង​ឆ្លាត​វៃ​។

នៅ​ប្រទេស​អង់គ្លេស ជំងឺមហារីក​មាត់ស្បូន​កើតឡើង​លើ​ស្ត្រី​ច្រើន​ជាង​៣០០០​នាក់​ឯណោះ​ក្នុង​មួយ​ឆ្នាំ​ៗ ជាមួយនឹង​ករណី​ភាគច្រើន​រក​ឃើញ​ជំងឺ​នេះ​នៅ​អាយុ​ពី​២៥​ទៅ​២៩​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០១៦ ស្ត្រី​ប្រមាណ​៨១៥​នាក់​បាន​ស្លាប់​ដោយសារ​តែ​មហារីក​មាត់​ស្បូន​។ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​គឺ​ចាប់ផ្តើម​នៅ​ពេល​អាយុ​១០​ឆ្នាំ រហូត​ដល់​គេ​អាយុ​១២​ទៅ​១៣​ឆ្នាំ​។

ការ​សិក្សា​ឡើង​វិញ​នេះ​បាន​រក​ឃើញ​ថា ក្មេង​ស្រី​ដែល​ចាក់​វ៉ាក់សាំង​រួច​មុន​ពេល​ពួក​គេ​កើត​ជំងឺ​នេះ គឺ​មាន​ប្រសិទ្ធ​ផា​ព​ល្អ​បំផុត ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​ទៅ​ជា​ត្រៀម​មហារីក ជា​ពិសេស​វីរុស​ប្រភេទ​HPV 16 និង 18 បាន​រហូត​ដល់​៩៩​ភាគរយ​។ ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី​២៦​ឆ្នាំ​ឡើង​ទៅ និង​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​រួច ក៏​អាច​កាត់​បន្ថយ​ឱកាស​ប្រែប្រួល​កោសិកា​មាត់ស្បូន​ទៅ​ជា​ត្រៀម​មហារីក​ដែរ​។ អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ថា វា​បាន​បង្កើន​ការ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​បញ្ហា​ធ្ងន់ធ្ងរ​ណា​ផ្សេង​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​ឡើយ​៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ