ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​ៗនៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

5 ឆ្នាំ មុន

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​គឺជា​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន ខណៈ​ពេល​ដែល​វា​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​។ វេជ្ជបណ្ឌិត Mitchell Elkind សាស្ត្រាចារ្យ​ខាង​ផ្នែក​​សរសៃប្រសាទ និង​អេ​ពី​ដេ​មី​សាស្ត្រ នៅ​ឯ​សាកលវិទ្យាល័យ​កូ​ឡុំ​បី ក្នុង​ទីក្រុង​ញ៉ូយក…

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​គឺជា​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន ខណៈ​ពេល​ដែល​វា​ជា​ជំងឺ​ដែល​អាច​បង្ការ​បាន​។ វេជ្ជបណ្ឌិត Mitchell Elkind សាស្ត្រាចារ្យ​ខាង​ផ្នែក​​សរសៃប្រសាទ និង​អេ​ពី​ដេ​មី​សាស្ត្រ នៅ​ឯ​សាកលវិទ្យាល័យ​កូ​ឡុំ​បី ក្នុង​ទីក្រុង​ញ៉ូយក និង​ជា​ប្រធាន​សមាគម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អា​មេ​រិ​ក​ទៀត​នោះ បាន​និយាយ​ថា យើង​ត្រូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ​ដើម្បី​បន្ថយ​ជំងឺ​ដាច់​សរសៃ​ឈាម​​ខួរក្បាល ជា​ពិសេស​ក្នុង​សហគមន៍​វប្បធម៌​ចម្រុះ និង​ឲ្យ​ដល់​អ្នក​ដែល​មាន​វ័យ​ក្មេង​ៗ​បានដឹង​ដែរ​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មាន​ច្រើន​ប្រភេទ​ដូច​ជា Ischemic, Hemorrhagic និង Transient Ischemic Attack (TIA)​។ ប្រភេទ Ischemic គឺជា​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរ​ក្បាល ​ដោយសារ​តែ​កំណក​ឈាម ខណៈ​ពេល​ដែល Hemorrahgic កើតឡើង​ដោយ​សារ​តែ​សរសៃឈាម​ក្នុង​ខួរក្បាល​ដាច់​រហែក​។ ចំពោះ TIA ឬ Mini-stroke វិញ បង្ក​​ឡើង​​ដោយ​ការ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បណ្តោះអាសន្ន​។ យ៉ាងណាមិញ ៨៧​ភាគ​រយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់ ​គឺជា​ប្រភេទ Ischemic​។

ក្នុង​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្តង​ៗ មាន​កោសិកា​ខួរក្បាល​ជិត ១២០​លាន​កោសិកា​ ដែល​ស្លាប់​ជា​រៀង​រាល់​ម៉ោង​។ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អត្រា​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​របស់​ខួរក្បាល ខួរក្បាល​មាន​អាយុ ៣.៦​ឆ្នាំ​ជា​រៀង​​រាល់​ម៉ោង​ក្នុង​ពេល​ដាច់​សរសៃឈាម​ខួរក្បាល​ម្តង​ៗ​។ កាលណា​អ្នកជំងឺ​ទទួល​បាន​ការ​ថែទាំ និង​ព្យាបាល​កាន់តែ​លឿន ឱកាស​ជា​សះស្បើយ​វិញ​កាន់តែ​លឿន​ដែរ​។ ប្រហែល ៦៦​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ត្រូវ​បាន​សម្គាល់​ដឹង​ដោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​មិនសូវ​មាន​នរណា​ដឹង​អំពី​អាកា​រៈ​ព្រមាន​របស់​ជំងឺ​នេះ​ឡើយ​ដូច​ជា ធ្លាក់​មុខ ខ្សោយ​ដៃ ពិបាក​និយាយ ហើយ​ក៏​ត្រូវ​ទាក់ទង​ទៅ​លេង​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែរ​។

អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ​ដែល​មានជីវិតរ​ស់អា​ចនឹង​មាន​​ជំងឺ​នេះ​ម្តងទៀត​។ ការ​បង្ការ ​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកមាន​ជីវិត​ដោយសារ​តែ​ជំងឺ​​នេះ ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​កើត​ឡើងជា​លើក​ទី​ពីរ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​លើក​ដំបូង​ខ្លាំង​។

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​មូលហេតុ​ដ៏​ញឹកញាប់​មួយ​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ប៉ុន្តែ​វា​អាច​គ្រប់គ្រង​បាន​។ កត្តា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈា​មួរ​ក្បាល​ផ្សេង​ៗ​ទៀត​រួម​មាន​ដូច​ជា ធាត់​ជ្រុល ទឹកនោមផ្អែម លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ជក់បារី និង​មាន​​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​។ ៨០​ភាគរយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ គឺ​អាច​​ការពារ​បាន ហើយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​កាត់​បន្ថយ​បាន​​ទៀត​តាម​រយៈ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ដូច​ជា ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​រស់នៅ​បែប​សកម្ម​រាង​កាយ​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ