ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​តាម​កា.ប់​ប្រហារ​យុវជន​ម្នាក់យ៉ាង​សាហា.វ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជន​ទំនើង​៩​នាក់​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្រហារ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាល​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទេស​អន្លុង…

ខេត្តរតនគិរី ៖ ជន​ទំនើង​៩​នាក់​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្រហារ​យុវជន​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាល​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មួន សុភា អាយុ​១៨ ឆ្នាំ ស្នាក់​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់ឡា​បាន​សៀ​ក ក្រុង​បាន​លុង​ខេត្តរតនគិរី​។ ឯ​ជនសង្ស័យ​មាន​គ្នា​៩​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ប្រហា​ទៅ​លើ​ជន​រង​គ្រោះ​រួច​ហើយ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​អស់​ភ្លាម​ៗ​ផង​ដែរ​។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​កំលាំង​ជំនាញ​អធិការ​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ