ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ស្នើ​ស្ថាប័ន​រដ្ឋសភា​បង្កើន​និយាយ​ភាសា​បារាំង ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បារាំង​មួយ​រូប​បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋសភា​បង្កើន​ការ​និយាយ​ភាសា​បារាំង​បន្ថែម​ទៀត ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​យូ​ហុ​ក​គ្រី អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា​ជាមួយ​លោកស្រី Catherine Procacia សមាជិកា​ព្រឹទ្ធសភា​បារាំង​កាលពី​នា​រសៀល​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បារាំង​មួយ​រូប​បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋសភា​បង្កើន​ការ​និយាយ​ភាសា​បារាំង​បន្ថែម​ទៀត ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​យូ​ហុ​ក​គ្រី អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា​ជាមួយ​លោកស្រី Catherine Procacia សមាជិកា​ព្រឹទ្ធសភា​បារាំង​កាលពី​នា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា ខណៈ​ដែល​លោកស្រី​ព្រឹទ្ធ​សមាជិក​ត្រូវ​អញ្ជើញ​មក​ធ្វើ​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​គឺ ថ្ងៃ​ទី​១៧ និង​១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​លោក យូ ហុ​ក​គ្រី បាន​ថ្លែងអំណរគុណ​ដល់​សភា​ប្រទេស​បារាំង​ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ពិសេស​សភា​កម្ពុជា​រៀង​រហូត​មក​ទាំង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ការ​ពង្រឹងសមត្ថភាព​ដល់​សមាជិក​សមាជិកា​រដ្ឋសភា ។ លោក​អនុប្រធាន​ទី​១ បាន​គូសបញ្ជាក់​ថា សភា​កម្ពុជា ពិសេស​ឯកឧត្តម​ផ្ទាល់​សូម​គាំទ្រ និង​ជំរុញ​ការ​ប្រើប្រាស់​ភាសា​បារាំង​នៅ​ក្នុង​កិច្ចការ​សភា ។

លោក​ក៏​បាន​លើក​ឡើង​ពី​ការ​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ ។ ជាមួយ​គ្នា​នេះ​លោក​យូ ហុ​ក​គ្រី បាន​ស្នើ​សុំ​សភា​ប្រទេស​បារាំង​បន្ត​គាំទ្រ​ដល់​សភា​កម្ពុជា​បន្ត​ទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ការងារ​រដ្ឋបាល និង​បច្ចេកទេស​របស់​សភា​ឆ្លើយ​តប​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ ។

លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​លើក​ឡើង​ក្នុង​ជំនួប​លោកស្រី​សមាជិក​ព្រឹទ្ធសភា​បារាំង​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋសភា​បង្កើន​ការ​និយាយ​ភាសា​បារាំង​ឲ្យ​កាន់​ច្រើន​បន្ថែម ។

សូម​បញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​សភា​កម្ពុជា (​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​-​រដ្ឋសភា​) ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រុម​សភា ជាតិ កម្ពុជា នៃ​សភា​និយាយ ភាសា​បារាំង និង​កម្មវិធី​ណូរី​យ៉ា​(Noria-APF) នឹង​រៀបចំ​សិក្ខាសាលា​សភា​ស្តី​ពី «​ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា​» រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ Raffles Le Royal ក្នុង​រាជធានី​ភ្នំពេញ ។

សិក្ខាសាលា​នេះ មាន​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​សភា​នេះ ហើយ​ក៏​នឹង​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដូច​ជា លំហរ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​កាលា​-​នុ​វត្ត​ភាព អន្តរជាតិ​សម្រាប់​សភា​កម្ពុជា ភាសា​បារាំង វ៉ិ​ច​ទ័​រ​ការងារ​ការទូត​សភា និង​ឧបករណ៍​នៃ​ការ​ផ្លាស់​ប្តូរ ផ្នែក​សេដ្ឋកិច្ច ផ្នែក​ឧត្តម​សិក្សា និង​ផ្នែក​វប្បធម៌ កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​រវាង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ប្រទេស​សមាជិក​អាស៊ាន​(ASEAN) ភាសា​បារាំង មធ្យោបាយ​ការងារ​សភា ភាសា​បារាំង និង​កា​រវិ​វត្ត​វិជ្ជាជីវៈ​របស់​មន្ត្រីសភា​កម្ពុជា ។

សិក្ខាសាលា​នេះ​នឹង​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​ព្រឹទ្ធសភា​រដ្ឋសភា វាគ្មិន​ជាតិ អន្តរជាតិ តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ វិទ្យាស្ថាន​បារាំង នៅ កម្ពុជា​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុ​ជាទី​ភ្នា​ក់​ឧត្តម សិក្សា​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង (AUF) អង្គការ​អន្តរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី​(OIF) និង​មន្ត្រី​អគ្គ​លេខា​ធិ​-​ការដ្ឋាន​ព្រឹទ្ធសភា និង​រដ្ឋសភា​ដែល​ធ្លាប់​សិក្សា​ភាសា​បារាំង​ក្នុង​គម្រោង​ជំនួយ​របស់​កម្មវិធី​ណូរី​យ៉ា (Noria) នឹង​ចូលរួម​ជា​វាគ្មិន ចែករំលែក​បទ​ពិសោធន៍ និង​ទទួលយក​ចំណេះដឹង​ថ្មី​ៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ