ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​នៅ​ក្លៀក​

5 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​នៅ​ក្លៀក​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​នូវ​ការ​ស៊ាំ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​ប្រភេទ Candida Auris យ៉ាង​ធំ ក្នុង​ប្រទេស​អង់គ្លេស ។ ការ​ផ្ទុះ​រឿង​នេះ​កើតឡើង​ក្នុង​មន្ទីរពេទ្យ Oxford University…

អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​នៅ​ក្លៀក​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​នូវ​ការ​ស៊ាំ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​ប្រភេទ Candida Auris យ៉ាង​ធំ ក្នុង​ប្រទេស​អង់គ្លេស ។ ការ​ផ្ទុះ​រឿង​នេះ​កើតឡើង​ក្នុង​មន្ទីរពេទ្យ Oxford University Hospital ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់​កម្រិត​ធ្ងន់​វិទ្យាសាស្ត្រ​សរសៃប្រសាទ ។

អ្វី​ដែល​ជា​មេ​បញ្ហា​នោះ​គឺថា ការ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​វ៉ាស់​កម្តៅ​នៅ​ក្លៀក​ម្តង​ម្តងទៀត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។

ទែ​ម៉ូ​ម៉ែត្រ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​លើ​អ្នកជំងឺ​ប្រមាណ​៥៧​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​៦៦​នាក់ (៨៦​ភាគរយ​) ដែល​ត្រូវ​បាន​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ថា​មាន​ជំងឺ C. Auris​។ ការ​ប្រើ​ទែ​ម៉ូ​ម៉ែត្រ​នៅ​តែ​បន្សល់​ទុក​នូវ​កត្តា​ប្រឈម​​មុខ​ខ្លាំង​សម្រាប់​អ្នកជំងឺ​កំពុង​តែ​មាន​ជំងឺ C. Auris ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បាន​គ្រប់គ្រង​ទៅ​លើ​កត្តា ផ្សេង​ៗ​ទៀត​រួច​ហើយ​ដូច​ជា រយៈពេល​នៃ​ការ​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ ភាព​ធ្ងន់​របស់​ជំងឺ​និង​លទ្ធផល​ធ្វើតេស្ត​ឈាម ។

C. Auris អាច​ធ្វើ​ឲ្យ​មានការ​បង្ក​រោគ​ក្នុង​ដំបៅ និង​ចរន្តឈាម​បាន ។ អ្នកជំងឺ ៧​នាក់ កើត​មានការ​បង្ក​រោគ​រាលដាល ប៉ុន្តែ​មិន​មាន​អំណះអំណាង​ថា C. Auris បង្កើន​ការ​ស្លាប់​ឡើយ​។ ការ​ផ្ទុះ​ជំងឺ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ឡើង​វិញ​ហើយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ