ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​ជម្រុះ​រោម​មុខ​ងាយៗ ស្រួលៗ

5 ឆ្នាំ មុន

ស្ករ និង​ទឹកឃ្មុំ ដើរតួ​ជា​គ្រឿងផ្សំ​សម្រាប់​ជម្រុះ​រោម​បាន​យ៉ាង​អស្ចារ្យ ។ វា​ជួយ​ផង​ដែរ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​ជាតិ​សំណើម និង​ម៉ដ្ឋ​រលោង ។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ ៖ •​ស្ករ…

ស្ករ និង​ទឹកឃ្មុំ ដើរតួ​ជា​គ្រឿងផ្សំ​សម្រាប់​ជម្រុះ​រោម​បាន​យ៉ាង​អស្ចារ្យ ។ វា​ជួយ​ផង​ដែរ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​ជាតិ​សំណើម និង​ម៉ដ្ឋ​រលោង ។

អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ ៖
•​ស្ករ ៣ ស្លាបព្រា
•​ទឹកឃ្មុំ ១ ស្លាបព្រា
•​ទឹកក្រូច​ឆ្មារ​មួយ​ចំនួន ។

វិធីសាស្ត្រ
•​លាយ​ទឹកឃ្មុំ និង​ស្ករ​ចូល​គ្នា
•​កម្តៅ​ល្បាយ​នេះ ដើម្បី​ឲ្យ​ស្ករ​រលាយ​ចូល​សព្វ​នឹង​ទឹកឃ្មុំ
•​បន្ទាប់​មក បន្ថែម​ទឹកក្រូច​ឆ្មារ​មួយ​ចំនួន ហើយ​កូរ​វា​ឲ្យ​សព្វ​ល្អ ។

របៀប​ប្រើ
យក​ល្បាយ​នេះ​មក​លាប​លើ​មុខ​របស់​អ្នក ។ ដាក់​បន្ទះ​កន្សែង​រុំ ឬ​ក្រណាត់​បក​រោម នៅ​លើ​នោះ ហើយ​រង់ចាំ​វា​ស្ងួ​រ រួច​ទាញ​វាចេញ ។

លាង​សម្អាត​មុខ​ដោយ​ទឹក​ក្តៅ ឧណ្ហ​ៗ ហើយ​លាប​ក្រែ​ម​ផ្តល់​សំណើម​បន្តិច​ជា​ការ​ស្រេច ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ