ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង (Sciatique)​ជា​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង ឬ​ភាសា​បច្ចេកទេស​ហៅ​ថា ជំងឺ Sciatique គឺ​ការ​រលាក​សរសៃប្រសាទ ដែល​ជា​ទូទៅ​បណ្តាល​មក​ពី​ដំណើរ​ក្រហាយ​រោលរាល​នៃ​ឫស​របស់​សរសៃប្រសាទ​ណាមួយ​។ ជា​និច្ចកាល ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង​នេះ…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង ឬ​ភាសា​បច្ចេកទេស​ហៅ​ថា ជំងឺ Sciatique គឺ​ការ​រលាក​សរសៃប្រសាទ ដែល​ជា​ទូទៅ​បណ្តាល​មក​ពី​ដំណើរ​ក្រហាយ​រោលរាល​នៃ​ឫស​របស់​សរសៃប្រសាទ​ណាមួយ​។

ជា​និច្ចកាល ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង​នេះ តែងតែមាន​ទំនាក់ទំនង​ទៅ​នឹង Hernie discale ដែល​កៀបសង្កត់​លើ​សរសៃប្រសាទ Sciatique​។ វា​ស្តែង​ឡើង​ដោយ​ការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តោយ​ផ្ទៃ​ខាងក្រោយ​នៃជើង​។

អ្វី​ជា Hernie discale​?
វា​ជា​មូលហេតុ​ដែល​គេ​តែង​ជួប​ប្រទះ​ជា​ញឹកញាប់​ជាងគេ​ចំពោះ​មនុស្ស​ពេញវ័យ​។ វា​បណ្តាល​មក​ពី​ឆ្អឹង​កង​កៀបសង្កត់​ទៅ​លើ​ឫស​នៃ​សរសៃប្រសាទ ដែល​ចេញ​មក​តាម​ចន្លោះ​ទី​៤ និង​ទី​៥ នៃ​ឆ្អឹង​កង Lombaire ឬ​ក៏​ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​កង Lombaire ទី​៥ និង​ឆ្អឹង​កង Sacrée ទី​១​។ ការ​កៀបសង្កត់​ទៅ​លើ​សរសៃប្រសាទ​នេះ​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​រលាក​។

រោគ​សញ្ញា​ដែល​អ្នកជំងឺ​ច្រើន​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
អ្នកជំងឺ​ច្រើន​មានការ​ឈឺចាប់​នៅ​នឹង​ជើង​។ ជា​ទូទៅ​ការ​ឈឺចាប់​នេះ ចាប់ផ្តើម​ចេញពី​ខ្នង​ឆ្លងកាត់​តាម​កំប៉េះ​គូថ ហើយ​ឈឺចាប់​បន្ត​ត្រង់​តាម​ភ្លៅ​ផ្នែក​ខាងក្រោយ​កំភួនជើង ហើយ​បញ្ចប់​នៅ​ប្រអប់ជើង​។ អាកា​រៈ​នៃ​ការ​ឈឺចាប់​របស់​ជំងឺ​នេះ ហាក់​មិន​បាន​បង្ហាញ​នៅ​កន្លែង​ណាមួយ​ពិតប្រាកដ​នោះ​ទេ​។ ពេល​ខ្លះ​មានការ​ឈឺចាប់​នៅ​ម្តុំ​កំប៉េះ​គូថ ឬ​ក៏​ផ្នែក​ក្រោយ​នៃ​ជង្គង់ ហើយ​ជួនកាល​ទៀត​ឈឺ​នៅ​តែ​ផ្នែក​ស្មងជើង​ក៏​មាន​។

តើ​ត្រូវ​ព្យាបាល​យ៉ាងដូចម្តេច?
ក្នុង​ដំណាក់កាល​ទី​១ ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង ឬ Sciatique នេះ​ត្រូវ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា KINAL CODEINE ដោយ​ផ្សំ​ជាមួយ​ពួក​ប្រឆាំង​ការ​រលាក (anti-inflammatoire) បើជា​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ចាក់​។ ក្នុង​ករណី​ធ្ងន់ធ្ងរ គេ​ប្រើ​នូវ​ពពួក​ថ្នាំ corticoide ដោយ​ចាក់​តាម​សន្លាក់​ផ្ទាល់​ដូច​ជា Corset សម្រាប់​ជួយ​ទ្រទ្រង់​ផ្នែក​ខាងក្រោម​នៃ​ឆ្អឹងខ្នង​ឲ្យ​បាន​សម្រាក​ឲ្យ​បាន​ស្រួល​ក្នុង​រយៈពេល​ពី​៤​ទៅ​៦​អាទិត្យ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឱសថ គី​ណា​ល់ កូ​ដេ​អ៊ី​ន KINAL Codeine ជា​ជម្រើស​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺចាប់​ខ្លាំង បាន​យ៉ាង​ឆាប់រហ័ស ។ សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ​ថ្នាំ KINAL Codeine បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

ប្រែ​សម្រួល​ដោយ​៖  flashsante.info
រូបភាព ៖ KINAL CODEINE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ