ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីពចរ​ដើរ​មិន​ស្រួល ហើយ​មិន​ព្យាបាលប្រឈម​ជំងឺ​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Telegraph ឲ្យ​ដឹង​ថា អ្នកជំងឺ​បេះដូង​លោត​ញាប់​ច្រើន​ជាង​១,៥​លាន​នាក់ គួរតែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​ដើម្បី​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ជំងឺ​បេះដូង​លោត​ញាប់​នេះ​ចង់​ស​ម្តៅ​ទៅ​លើ​ជំងឺ​មួយ​ឈ្មោះ​ថា Atrial Fibrillation…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Telegraph ឲ្យ​ដឹង​ថា អ្នកជំងឺ​បេះដូង​លោត​ញាប់​ច្រើន​ជាង​១,៥​លាន​នាក់ គួរតែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​ដើម្បី​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ជំងឺ​បេះដូង​លោត​ញាប់​នេះ​ចង់​ស​ម្តៅ​ទៅ​លើ​ជំងឺ​មួយ​ឈ្មោះ​ថា Atrial Fibrillation (AF)​។

AF គឺជា​កន្លែង​ថត​បេះដូង​ខាងលើ​ច្របាច់ ឬ​ញាក់​ខ្លាំង​រហូត​ដល់​ខុស​ចង្វាក់បេះដូង​ធម្មតា ។ វា​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កត្តា​ប្រឈម​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ជំងឺ Trasient Ischemic Attack (TIA) ឬ Mini Stroke​។ ការ​ដែល​បេះដូង​លោត​ខុស​ចង្វាក់​អាច​បង្កើន​ឱកាស​នៃ​ការ​កកឈាម ហើយ​កំណក​ឈាម​នេះ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រព័ន្ធ​របត់​ឈាម​ទាំងមូល ហើយ​បង្ក​ជា​ការ​ស្ទះ​សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ TIA បាន ។

ក្នុង​ការ​សិក្សា​នេះ អ្នក​ស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ទៅ​លើ​លទ្ធផល​សុខភាព​រយៈពេល​វែង​នៃ​អ្នក​ដែល​មាន​ជំងឺ AF ដែល​បាន​ព្យាបាល​រួច ហើយ​ជឿ​ថា​មិន​ត្រូវការ​លេបថ្នាំ​បន្ត​ទៀត ជា​ពិសេស​ថ្នាំ​រំលាយ​កំណក​ឈាម Warfarin តែ​ម្តង​។ អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​ប្រៀបធៀប​លទ្ធផល​សម្រាប់​ប្រជាជន​អង់គ្លេស​រាប់​ពាន់​នាក់​ដែល​បាន​ព្យាបាល AF ទៅ​នឹង​អ្នក​ដែល​ទើប​មាន​ជំងឺ AF ព្រមទាំង​មនុស្ស​ពេញវ័យ​ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ AF​។

ពួក​គេ​បាន​រក​ឃើញ​ថា ប្រហែលជា​វា​មិន​ភ្ញាក់ផ្អើល​ទេ ត្រង់​ថា អ្នក​ដែល​ស្រួលបួល​ពី AF វិញ​មានការ​ថយ​ចុះ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ស្លាប់​ជាង​ង្ន​ក​ដែល​ដែល​ទើបតែ​មាន AF ប៉ុន្តែ​ប្រឈម​ខ្ពស់​ជាង​អ្នក​ដែល​មិន​ធ្លាប់​មាន AF​។

ប៉ុន្តែ​វា​ដោយសារ​តែ​អ្នក​ដែល​ធ្លាប់​ស្រួលបួល​ពី AF មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មិន​ធ្លាប់​មាន AF ដូច្នេះ​វា​មិន​មាន​ន័យ​ថា ពួក​គេ​អាច​ទទួល​បាន​បាន​ប្រយោជន៍​ពិសេស​ពី​ថ្នាំ​រំលាយ​កំណក​ឈាម​ឡើយ ។ ថ្នាំ​រំលាយ​កំណក​ឈាម​គឺ​មាន​ផល​ប៉ះពាល់​របស់​វា​ដែ​ឬ គឺ​ធ្វើ​ឲ្យ​ហូរ​ឈាម​ខ្លាំង ។

បើសិនជា​អ្នកមាន​ជំងឺ AF ដែល​ស្រួលបួល​ហើយ ទំនួល​ខុស​ត្រូវ​របស់​គ្រូពេទ្យ​សម្រាប់​ការ​ថែទាំ​អ្នក​នឹង​ពិភាក្សា​ជាមួយ​អ្នក ដើម្បី​និយាយ​អំពី​អត្ថប្រយោជន៍ និង​ការ​ប្រឈម​មុខ​នៃ​ការ​បន្ត​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ