ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិនហោច​អស់ហើយ បើ​​នាំ​គ្នា​ទៅ​ប្រមាញ់​ដល់​ក្នុង​តំបន់​អភិរក្ស​បែប​នេះ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មានការ​បើកហាង​លក់​ម្ហូប​សាច់សត្វ​ព្រៃ​រីក​ដុះដាល​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ហាង​មួយ​ចំនួន​មាន​លក់​ម្ហូប​សាច់សត្វ​ព្រៃ​ដែល​ព្រាន​បាន​នាំ​គ្នា​លួច​ចូល​ទៅ​ដាក់​អន្ទាក់​ចាប់​នៅ​ក្នុង​តំបន់​អភិរក្ស ។ ជាក់ស្តែង​កាលពី​ជាង​១​ខែ​មុន ក្រុម​មន្ត្រី​អភិរក្ស​បាន​ចុះ​ល្បាត ស្រាប់តែ​ប្រទះ​ឃើញ​អន្ទាក់ និង​សត្វព្រៃ​ដែល​ជាប់អន្ទាក់​ងាប់…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មានការ​បើកហាង​លក់​ម្ហូប​សាច់សត្វ​ព្រៃ​រីក​ដុះដាល​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ហាង​មួយ​ចំនួន​មាន​លក់​ម្ហូប​សាច់សត្វ​ព្រៃ​ដែល​ព្រាន​បាន​នាំ​គ្នា​លួច​ចូល​ទៅ​ដាក់​អន្ទាក់​ចាប់​នៅ​ក្នុង​តំបន់​អភិរក្ស ។

ជាក់ស្តែង​កាលពី​ជាង​១​ខែ​មុន ក្រុម​មន្ត្រី​អភិរក្ស​បាន​ចុះ​ល្បាត ស្រាប់តែ​ប្រទះ​ឃើញ​អន្ទាក់ និង​សត្វព្រៃ​ដែល​ជាប់អន្ទាក់​ងាប់ និង​រស់​ជា​ច្រើន​ក្បាល ។ ទោះបីជា​មានការ​ចុះ​រុះរើ​អន្ទាក់​យក​ទៅ​ដុត​ចោល ក៏​ក្រុម​ជនល្មើស​នៅ​តែ​បន្តសកម្មភាព​លួច​ដាក់​ក្នុង​ព្រៃ​ហាមឃាត់​ដដែល ។

      

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សត្វព្រៃ​ដែល​មាន​សេសសល់​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស ខណៈ​ហាង​លក់​ម្ហូបអាហារ​តូច​-​ធំ​ជា​ច្រើន​មាន​លក់​សាច់សត្វ​ព្រៃ​ដែល​ក្រុម​ឈ្នួ​ញ​បាន​ទិញ​ពី​ព្រាន​ដែល​លួច​ចូល​ទៅ​បរបាញ់ ឬ​ដាក់​អន្ទាក់​ខុសច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ខៀវ ។

សាច់សត្វ​ដែល​គេ​ឧស្សាហ៍​ប្រទះ​ឃើញ​លក់​នៅ​ក្នុង​ហាង​មាន​ដូច​ជា សត្វ​ខ្លាឃ្មុំ ខ្លាត្រី ខ្ទីង ប្រើស ឈ្លូស ក្តាន់ ជ្រូកព្រៃ សំពោច ពស់ ស្ការ អណ្តើក ត្រកួត និង​សត្វព្រៃ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ប្រភព​បន្ត​ទៀត​ថា សត្វព្រៃ​ដ៏​កម្រ​ដែល​ជិត​ផុត​ពូជ​អស់​ទៅ​ហើយ​នោះ​ត្រូវ​បាន​គេ​បន្ត​លួច​ដាក់​អន្ទាក់​ក្នុង​តំបន់ហាមឃាត់​ចាប់​យក​ទៅ​លក់​នៅ​តាម​ហាង​ក្នុង​ក្រុងប៉ៃលិន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកខ្លះ​ទៀត​លួច​ដឹក​តាម​ម៉ូតូ ឬ​រថយន្ត​យក​ទៅ​លក់​រហូត​ដល់​ខេត្តបាត់ដំបង ដែល​ឆ្លង​ដែន​តាម​ច្រក​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន តាម​ផ្លូវជាតិ​លេខ​៥៧ ហើយ​គេ​ក៏​ធ្លាប់​ឃើញ​សមត្ថកិច្ច​ខាង​ក្រសួង​ចុះ​មក​បង្ក្រាប​ចាប់​យូរ​ៗ​ម្តង​ដែរ ។ តែ​ក្រុម​ឈ្មួញ និង​ម្ចាស់​ហាង​ដែល​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​រាងចាល​អ្វី​នោះ​ទេ ពោល​គឺ​នៅ​តែ​បន្ត​លួចលាក់​លក់​សាច់សត្វ​ព្រៃ​ឱ្យ​ភ្ញៀវ​ទិញ​ហូប​រៀងរាល់ថ្ងៃ ។

លើស​ពី​នេះ ក្រុម​ជនខិលខូច​មិន​ត្រឹមតែ​លួច​ចាប់​សត្វព្រៃ​ក្នុង​ដែន​អភិរក្ស​ប៉ុណ្ណោះ​ទេ អ្នកខ្លះ​ឆ្លង​ដែន​ទៅ​ចាប់​នៅ​ទឹកដី​ប្រទេស​ថៃ​ថែម​ទៀត ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ពេល​សមត្ថកិច្ច​ថៃ​ឃើញ​គេ ចាប់ ឬ​បាញ់​សម្លាប់​នៅ​ទីនោះ​តែ​ម្តង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ